ក្រុមមន្ត្រីអេត្យូពីបាននិយាយថា អគ្គសេនាធិការកងទ័ព ត្រូវអង្គរក្សរបស់លោកបាញ់ សម្លាប់កាលពីយប់ថ្ងៃសៅរ៍ ប៉ុន្មានម៉ោងបន្ទាប់ពីក្រុមមន្ត្រីបានបរិយាយថា កើតឡើង ដោយសារមានការប៉ុនប៉ងធ្វើរដ្ឋប្រហារមិនបានសម្រេចមួយក្នុងរដ្ឋ អាំហារ៉ា (Amhara) ប្រទេស អេត្យូពី (Ethiopia) ។
អ្នកនាំពាក្យ របស់លោក Abiy Ahmed នាយករដ្ឋមន្ត្រី អេត្យូពី បានថ្លែងថាមេបញ្ជាការ យោធាកំពូល Seare Mekonnen និង ឧត្តមសេនីយ៍ចូលនិវត្តន៍ ត្រូវគេសម្លាប់ក្នុងការវាយប្រហារដែលមានការរៀបចំទុក ក្នុងផ្ទះរបស់លោក Seare។
អ្នកនាំពាក្យដដែលគឺលោកស្រី Billene Seyoum បានថ្លែងកាលពីថ្ងៃសៅរ៍ថាក្រុម ឃាតករបានសម្រុកចូលទៅក្នុងកន្លែងប្រជុំនៅក្នុងរដ្ឋធានីនៃរដ្ឋ អាំហារ៉ា ហើយបាន សម្លាប់ប្រធានតំបន់ លោក Ambachew Mekonnen និងទីប្រឹក្សាជាន់ខ្ពស់ម្នាក់ដែរ។
ក្រុមបណ្តាញសារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា ឧត្តមសេនីយ៍ Asamnew Tsige នាយកសន្តិសុខប្រចាំរដ្ឋ អាំហារ៉ាគឺជាមេគំនិតនៃការប៉ុនប៉ងរដ្ឋប្រហារនោះ។ អង្គរក្សដែលជាជនដៃដល់ ត្រូវបានចាប់ខ្លួន តែលោក Asamnew មិនបានស្ថិតក្នុង ពន្ធនាគារទេ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកក្នុង រដ្ឋធានី អាឌីសអាបេបា បានបង្ហាញពីការរន្ធត់និងទុក្ខសោកចំពោះការវាយប្រហារ សម្លាប់មនុស្សកាលពីយប់ថ្ងៃសៅរ៍។
ប្រែសម្រួលដោយ សុខ ខេមរា