ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេសអេស្តូនីរៀបចំការបោះឆ្នោតសភា


រូបភាពឯកសារ៖ ស្រ្តីម្នាក់បោះឆ្នោត ក្នុងទីក្រុង Tallinn ប្រទេសអេស្តូនី កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០១៩។
រូបភាពឯកសារ៖ ស្រ្តីម្នាក់បោះឆ្នោត ក្នុងទីក្រុង Tallinn ប្រទេសអេស្តូនី កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០១៩។

កាលពីឆ្នាំ២០០៧ ប្រទេសអេស្តូនីបានក្លាយជាប្រទេសដំបូងគេមួយក្នុងពិភពលោក ដែលរងការវាយប្រហារដោយសត្រូវសម័យទំនើបដែលគេស្គាល់តាំងពីដំបូងមកថា ជាសង្គ្រាមលើប្រព័ន្ធអ៊ីនធឺណិត។

ក្រុមអ្នកបោះឆ្នោតនៅក្នុងប្រទេសអេស្តូនីបានចេញទៅការិយាល័យបោះឆ្នោតដើម្បី បោះឆ្នោតជ្រើសរើសសមាជិកសភានៅថ្ងៃអាទិត្យនេះ។

លោកនាយករដ្ឋមន្ត្រី ជូរី រាតាស់ (Juri Ratas) និងគណបក្សប្រកាន់ឆ្វេងនិយម Center Party គឺជាគណបក្សដែលត្រូវមានជ័យជម្នះ តែគណបក្សនេះទំនងជា ប្រឈមមុខនឹងការប្រកួតប្រជែងដ៏ស្វិតស្វាញខ្លះពីគណបក្សប្រកាន់ស្តាំនិយម EKRE Party ដែលបានសន្យាលើការចំណាយមនុស្សធម៌ផ្នែកសង្គម។

កាលពីឆ្នាំ២០០៧ ប្រទេសអេស្តូនីបានក្លាយជាប្រទេសដំបូងគេមួយក្នុងពិភពលោក ដែលរងការវាយប្រហារដោយសត្រូវសម័យទំនើបដែលគេស្គាល់តាំងពីដំបូងមកថា ជាសង្គ្រាមលើប្រព័ន្ធអ៊ីនធឺណិត។ ការវាយប្រហារនោះចេញមកពីប្រទេសរុស្ស៊ី។

ចាប់តាំងពីមានការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតមក ប្រទេសអេស្តូនីដែលជា អតីតសហភាពសូវៀតនោះ បានច្នៃប្រឌិតប្រទេសខ្លួនទៅក្នុងអ្វីមួយដែលប្រទេស ជាច្រើនគិតថាជាប្រទេសដែលមានភាពជឿនលឿនខ្លាំងខាងផ្នែកបច្ចេកវិទ្យាក្នុងពិភពលោក។

បញ្ហាសំខាន់នៃកិច្ចប្រឹងប្រែងធ្វើឲ្យជឿនលឿននេះ គឺដោយសាររដ្ឋបង្កើតប្រព័ន្ធ e-Estonia ដែលមានន័យថា រដ្ឋាភិបាលបានភ្ជាប់ទំនាក់ទំនងជាមួយពលរដ្ឋតាមរយៈ ប្រព័ន្ធអ៊ីធឺណិតដោយមានគេហទំព័រ X Road ដែលប្រើប្រាស់ដោយក្រុមហ៊ុនឯកជនធំផងដែរ។

តាមរយៈគេហទំព័រ X Road នេះ ពលរដ្ឋអាចចូលរួមសកម្មភាពយ៉ាង ច្រើនដូចជាផ្នែកធានាសុខភាព ធនាគារ បង់ពន្ធ ត្រួតពិនិត្យ ហើយនឹងអប់រំតាមប្រព័ន្ធ អ៊ីនធឺណិត ដែលមានប្រព័ន្ធទំនាក់ទំនងពាសពេញប្រទេស។

រួមទាំងអ្នកតាក់តែងច្បាប់ អាចអនុម័តច្បាប់តាមប្រព័ន្ធឌីជីថល តាមរយះប្រព័ន្ធ e-Cabinet ឬហៅថាគណៈរដ្ឋមន្ត្រីតាមប្រព័ន្ធអ៊ីនធឺណិត ខណៈដែលពលរដ្ឋប្រើប្រាស់ប្រព័ន្ធ I-vote ដើម្បីជ្រើសរើសអ្នកនយោបាយឬទំនាក់ទំនងជាមួយអ្នកនយោបាយ។ បន្ថែមលើនេះទៀតប្រព័ន្ធ Wifi មានស្ទើរគ្រប់កន្លែងទាំងអស់៕

XS
SM
MD
LG