ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Erdogan ​ប្រឈម​មុខ​នឹង​ការ​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ដ៏​សំខាន់​ក្នុង​ប្រទេស​តួកគី


លោក​ប្រធានាធិបតី​តួកគី Recep Tayyip Erdogan (រូប​ឆ្វេង) និង​ភរិយា​របស់​លោក​ស្វាគមន៍​អ្នក​គាំទ្រ​ បន្ទាប់​ពី​លទ្ធផល​នៃ​ការ​បោះឆ្នោត​ក្នុង​ស្រុក​មួយ​ត្រូវ​បាន​គេ​ប្រកាស​នៅ​ក្នុង​ក្រុង​អង់ការ៉ា ប្រទេស​តួកគី កាលពី​ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩។
លោក​ប្រធានាធិបតី​តួកគី Recep Tayyip Erdogan (រូប​ឆ្វេង) និង​ភរិយា​របស់​លោក​ស្វាគមន៍​អ្នក​គាំទ្រ​ បន្ទាប់​ពី​លទ្ធផល​នៃ​ការ​បោះឆ្នោត​ក្នុង​ស្រុក​មួយ​ត្រូវ​បាន​គេ​ប្រកាស​នៅ​ក្នុង​ក្រុង​អង់ការ៉ា ប្រទេស​តួកគី កាលពី​ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩។

ការ​បោះឆ្នោត​ក្នុង​ប្រទេស​តួកគី​បាន​បិទ​បញ្ចប់​នៅ​ទូទាំង​ប្រទេស ​កាលពី​ថ្ងៃ​អាទិត្យ ដែល​នេះ​ជា​ការ​បោះឆ្នោត​មួយ​រំពឹង​ថា​ មាន​ការ​ប្រជែង​ដ៏ស្វិត​ស្វាញ​បំផុតដែល​លោកប្រធានាធិបតី ​Recep Tayyip Erdogan​ នឹងមាន​ហានិភ័យ​ក្នុង​ការ​ដណ្តើម​ការ​គ្រប់គ្រង​រដ្ឋធានី ​អង់ការ៉ា ​និង​ទីក្រុង ​អ៊ីស្តង់ប៊ុល​ (Istanbul)។

ប្រទេស ​តួកគី​ មាន​បញ្ហា​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ និង​មាន​កំណើន​អតិផរណា ​ដែល​បញ្ហាសេដ្ឋកិច្ច​ទាំង​នេះ ​គឺជា​រឿង​សំខាន់​បំផុត​ និង​ជារឿង​ដំបូង ​ដែល​ស្ថិត​នៅ​ក្នុង​គំនិត​របស់​អ្នក​បោះឆ្នោត។​ លោក​ Erdem ជា​វិស្វករ​ បាន​ថ្លែង ​មុន​ពេល​បោះឆ្នោត​នៅក្នុង​ទីក្រុង ​អ៊ីស្តង់ប៊ុល​ ថា៖

«សេដ្ឋកិច្ច​ប្រទេស​យើង​ចេះ​តែ​អន់​ថយ​ទៅ ពី​ព្រោះ​ការ​គ្រប់គ្រង​ដ៏អាក្រក់​របស់​រដ្ឋាភិបាល។​ មិត្តភក្តិ​របស់​យើង​ភាគ​ច្រើន​កំពុង​រក​ការងារ​ធ្វើ​ ហើយ​មិត្ត​ភក្តិខ្លះ​បាត់បង់​ការងារ​ពីព្រោះ​វិបត្តិ​សេដ្ឋកិច្ច‍»។

ទីក្រុង​អ៊ីស្តង់ប៊ុល ​គឺជា​ទីក្រុង​សេដ្ឋកិច្ច​ដ៏ធំ​ជាងគេ​របស់​ប្រទេស​តួកគី។​ បើ​តាម​ការ​ស្ទង់​មតិ​នានា​បាន​បង្ហាញ​ថា​ ការ​បោះឆ្នោត​មាន​ការ​ប្រកៀកប្រកិត​គ្នា។​ គណបក្ស ​AK​ របស់​លោក​ Erdogan ​បាន​គ្រប់គ្រង​ទីក្រុង​នេះ​ជាង​ ១៥ ឆ្នាំ​មក​ហើយ។

អ្នក​បោះឆ្នោត​ម្នាក់​ទៀត​ឈ្មោះ ​Sinan ​ដែល​ជា​អ្នក​គាំទ្រ​គណបក្ស​ AK បាន​ថ្លែង​ថា៖ ​«ក្តី​សង្ឃឹម​របស់ខ្ញុំ​គឺ​នៅ​ទីនោះ​ ដែល​នឹង​មាន​លទ្ធផល​ល្អ​ចេញ​ពី​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ។​ យើង​នឹង​ទទួល​បាន​ជ័យជម្នះ​ដែល​មាន​គម្លាត​ធំ‍»។

តែ​ក្រុម​អ្នក​បោះឆ្នោត​នៅ​អង់ការ៉ា វិញ ​ដូចជា ​Orhan Kurubacak ​និង ​Hakan Akyürek បាន​ត្អូញ​ត្អែរ​អំពី​បញ្ហាវិបត្តិ​សេដ្ឋកិច្ច​ ដូចជា​ពលរដ្ឋ​អត់​ការងារ​ធ្វើ ​និង​បញ្ហា​សេដ្ឋកិច្ច​ជា​ច្រើន​ទៀត៕

XS
SM
MD
LG