ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​បរិស្ថាន​ប្តេជ្ញា​ឃ្លាំមើល​តំបន់​អារ៉ែង​ហួស​ពីឆ្នាំ​២០១៨


លោក សាន ម៉ាឡា ជា​ស្ថាបនិក​មួយ​រូប​នៃ​ចលនា​មាតា​ធម្មជាតិ ស្ថិត​ក្នុង​បន្ទប់​ស្ទីដយ៉ូ​របស់ VOA នៅ​ទីក្រុង​ភ្នំពេញ នៅ​ពេល​លោក​ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី​Hello VOA នៅ​ថ្ងៃព្រហស្បតិ៍​ទី​២៦ ខែកុម្ភៈ ឆ្នាំ២០១៥។ (រូបថត​ដោយ លឹម សុធី នៃ VOA)
លោក សាន ម៉ាឡា ជា​ស្ថាបនិក​មួយ​រូប​នៃ​ចលនា​មាតា​ធម្មជាតិ ស្ថិត​ក្នុង​បន្ទប់​ស្ទីដយ៉ូ​របស់ VOA នៅ​ទីក្រុង​ភ្នំពេញ នៅ​ពេល​លោក​ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី​Hello VOA នៅ​ថ្ងៃព្រហស្បតិ៍​ទី​២៦ ខែកុម្ភៈ ឆ្នាំ២០១៥។ (រូបថត​ដោយ លឹម សុធី នៃ VOA)

ក្រុម​សកម្មជនការពារ​ធនធាន​ធម្មជាតិ​តំបន់​អារ៉ែងសម្តែង​ទុទិដ្ឋិនិយម​ចំពោះ​ការសន្យា​របស់​រដ្ឋាភិបាល​កម្ពុជា​ថា​នឹ​ង​មិន​មាន​ការអភិវឌ្ឍន៍​ ឬ សាងសង់​ទំបន់​វារី​អគ្គិសនី​នៅ​ទីនោះ​រហូត​ចប់​អណត្តិ​នៅ​ឆ្នាំ​២០១៨ ហើយ​ថាពួក​គេនៅ​រង់​ចាំ​មើល​និងនៅ​តែ​បន្ត​សកម្មភាព​ការពារ​តំបន់​នេះ​ដដែល។ ​

អនាគត​តំបន់​អារ៉ែង​ក្រោយ​ពី​ឆ្នាំ​២០១៨‍
សូម​រង់ចាំ

No media source currently available

0:00 0:31:14 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម


លោក​Alex Gonzalez Davidson​ ស្ថាបនិក​នៃ​ចលនា​មាតា​ធម្មជាតិ​បាន​បញ្ជាក់​ក្នុង​កម្មវិធី​ហេឡូវីអូអេកាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា៖

«ខ្ញុំ​គិត​ថា​ទោះបី​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន អត់​មាន​គោល​បំណង​សាងសង់​វារី​អគ្គិសនីនៅ​តំបន់​អារ៉ែង​ក្នុង​អណត្តិ​នេះ​ ក៏ដោយ​ក៏​យើងខ្ញុំ​ក្នុងនាម​ជា​សកម្មជន​ព្រៃឈើ​ត្រូវ​តែ​បន្ត​សកម្មភាព ឃ្លាំមើល​នឹង​ការពារ​តំបន់​អារ៉ែង​ព្រោះ អី យើង​ដឹង​ថា​ថ្នាក់​ជាតិ​អាចបញ្ជា​ឬ​អាច​ផ្តល់​អាជ្ញា​បណ្ណ​ឱ្យ​ក្រុម​ហ៊ុន​ សិក្សា​ ហើយ​ថ្នាក់​ខេត្ត​ឃុបឃិត​គ្នា​ជាមួយ​ក្រុម​ហ៊ុន​ឯកជន​កាន់​អាជ្ញាបណ្ណ​ សិក្សា​ដើម្បី​ធ្វើ​សកម្មភាព​ខុសច្បាប់​ដូច​ជា​រករ៉ែ​ឬក៏កាប់​ព្រៃ​ឈើ​ដូច​ អ្វី​ដែល​កំពុងតែ​កើតឡើង​នៅ ទូទាំងប្រទេស‍»។​

អត្ថាធិប្បាយ​និង​ ការ​សន្យា​របស់លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​កាលពីដើម​សប្តាហ៍​នេះ​កើត​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​សកម្មជន​បរិស្ថាន​ ដ៏ល្បីល្បាញ​គឺលោក​ Alex Gonzalez Davidson ត្រូវ​បាន​បណ្តេញ​ចេញ​ពី​កម្ពុជា​ដោយ​សារ​តែ​សកម្មភាព​ដឹកនាំ​ជំទាស់​នឹង​ ការ​អភិវឌ្ឍ​តំបន់​អារ៉ែង។ ទន្ទឹម​នឹង​ការ​សន្យា​លោកនាយករដ្ឋ​មន្ត្រី​ក៏​និយាយ​គំរាម​ថា​លោក​នឹង​ប្រើ​ កាំជ្រួចហ្វូង​BM21 បាញ់​ដាក់​អ្នក​ណា​ដែល​ហ៊ាន​ធ្វើ​អបគមន៍នៅ​តំបន់​នោះ​ផងដែរ។​

លោក​ Alex Gonzalez Davidson (ស្តាំ) ​ប្រធាន​អង្គការ​មាតា​ធម្មជាតិ​ (រូប​ថត​ផ្តល់​ឲ្យ​ពី​ហ្វេសប៊ុកលោក Alex Gonzalez)
លោក​ Alex Gonzalez Davidson (ស្តាំ) ​ប្រធាន​អង្គការ​មាតា​ធម្មជាតិ​ (រូប​ថត​ផ្តល់​ឲ្យ​ពី​ហ្វេសប៊ុកលោក Alex Gonzalez)

ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា ទំនប់​វារីអគ្គិសនី​នៅ​ស្ទឹង​ជាយ​អារ៉ែង អាច​ផលិត​អគ្គិសនី​បាន​តែ​ជាង ៦០​មេហ្គា​វ៉ាត់​នៅ​រដូវ​ប្រាំង​ហើយ​ជាង ១០០​មេហ្គា​វ៉ាត់​ប៉ុណ្ណោះ​នៅ​រដូវ​វស្សា។

សេចក្តី​រាយការណ៍​នានា ​ឱ្យ ​ដឹង​ថា​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​អាជ្ញាបណ្ណ​ដល់​ក្រុមហ៊ុន​ចិន ស៊ីណូហាយដ្រូ ផាវវើ (Sinohydro Power) ​វិនិយោគ​វារីអគ្គិសនី​នៅ​ស្ទឹង​ជាយ​អារ៉ែង ស្រុក​ថ្មបាំង ខេត្ត​កោះកុង​ប៉ុន្តែ​នៅ​មិន​ទាន់​ធ្វើ​អ្វី​បាន​នៅ​ឡើយ​ដោយ​សារ​តែ​មាន​ការ ​ជំទាស់​ខ្លាំងៗ​ពី​សហគមន៍​មូលដ្ឋាន​និង​សកម្មជន​បរិស្ថាន។

លោក​សាន​ ម៉ាឡា សហស្ថាបនិក​នៃ​ចលនា​មាតា​ធម្មជាតិ​បាន​បញ្ជាក់​ផងដែរថា៖

«ប្រសិន ​បើ​មាន​ការ​ប្រែប្រួល​ឬក៏មាន​ស្ថានការណ៍​ណាមួយ​ដែល​អាច​ប៉ះទង្គិច​ទៅដល់​ តំបន់​អារ៉ែង​ ប៉ះទង្គិច​ទៅដល់​ផ្លូវ​ចិត្ត​ក៏​ដូច​ជា​វប្បធម៌​ប្រពៃណី របស់​សហគមន៍​ជន​ជាតិ​ជង គឺ​យើង​នឹង​ចាប់​ផ្តើម​មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​និង​ចុះ ទៅ​ស៊ើបអង្កេត​ក៏​ដូចជា​ប្រមូល​សហគមន៍​រួម​ជាមួយ​យុវជន​នៅ ភ្នំពេញ​ក៏​ដូច​ជា​យើង​ទាំងអស់​គ្នា​ដើម្បី​ទៅ​ទប់​ស្កាត់​មិន​ឱ្យ​ជន​ជាតិ​ ចិន​ទាំងអស់​នោះ​ចូល​ទៅ​ក្នុង​តំបន់​អារ៉ែង‍»។​

សកម្មជន​ទាំងពីរ​បាន ​ បញ្ជាក់​ថា​កត្តា​សំខាន់​គឺ​ប្រជាពលរដ្ឋ​ជន​ជាតិ​ដើម​ជង ដែល​រស់​នៅ ក្នុង​មូលដ្ឋាន​មាន​ការ​យល់​ដឹង​កាន់​តែ​ច្រើន​ពី​សិទ្ធិ​របស់​ពួកគេ​និង​ ដឹង​ពី​របៀប​ក្នុង​ការ​តវ៉ា​ដើម្បី​ថែ​រក្សា​អ្វី ដែល​ជា​សម្បត្តិ​ធម្មជាតិ​របស់​ពួកគេ។​ កត្តា​នេះ​នឹង​ធ្វើ​ឱ្យ​ការព្យាយាម​ណាមួ​យ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ជំរុញ ​ការអភិវឌ្ឍន៍​ទំនប់​វារីអគ្គិសនី​ក្នុង​ពេល​អនាគតក៏នឹង​មិន​អាច​កើត​ឡើង​ បាន​ឡើយ។​

លោក​អាឡិច បាន​អំពាវនាវ​ឱ្យ​សកម្មជន​ដទៃ​ទៀត​ត្រូវ​រួម​ដៃ​គ្នា​និង​ពង្រីក​ការការពារ​ឱ្យ​ដល់​តំបន់​ផ្សេង​ទៀតផងដែរ។​

លោក​បាន​បន្ថែម​ថា៖​

«សកម្មភាព​ដែល​យើង​បាន​ធ្វើ​កន្លង​មក​បាន​ជោគជ័យ​ អ្វី​ដែល​អគ្គិសនី​អារ៉ែង​អត់​មាន​អត់​កើតឡើង​ក៏​យើង​នៅអំពាវនាវ​ឱ្យ​យុវជន​បន្ត​សកម្មភាពការពារ​ព្រៃ​ឈើ​ឬក៏​ការពារ​ធន​ធាន​ធម្មជាតិ​នៅ​កន្លែង​ផ្សេងៗព្រោះ ដូច​ខ្ញុំ​បាន​និយាយ​រួច​ហើយ​ថា​គឺ​សកម្មភាព​បំផ្លាញ​ធន​ធាន​ធម្មជាតិ​គឺ​កើត​ឡើងនៅ​ទូទាំង​ប្រទេស​តែ​ម្តង​អីចឹង​យើង​ត្រូវ​តែ ពង្រីក​យុទ្ធនាការ​របស់​យើងធ្វើ​ម៉េច​ឱ្យ​អាច​ការពារ​ធន​ធាន​បាន​ទូទាំង​ប្រទេស‍»។

លោក​អាឡិច​ត្រូវ​បាន​រដ្ឋាភិបាល​បណ្តេញ​ចេញទាំង​បង្ខំ​កាលពីយប់ថ្ងៃ​ច័ន្ទ​សប្តាហ៍​នេះ​ប៉ុន្តែ​លោក​យល់​ថា​នេះជាការ​យល់​ខុសរបស់​រដ្ឋាភិបាល​ដែល​ថា«អត់​អាឡិច​រឿង​អារ៉ែង​អាចស្ងប់​ស្ងៀម​បាន‍» ព្រោះចំណាត់ការ​នេះមិន​បាន​ធ្វើ​ឱ្យ​បាក់​ទឹក​ចិត្ត​ដល់សកម្ម​ជន​កម្ពុជា​វ័យ​ក្មេង​ទេដោយ​សារ​តែ​យុវជន​ទាំងនោះ«ខ្លាំង​ជាង​អាឡិច​១០០ដង‍»៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG