ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំណុច​សំខាន់​នៅ​ឯកិច្ច​ប្រជុំ​កំពូល​ស្តី​ពី​បម្រែបម្រួល​អាកាសធាតុ


ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា (ស្តាំ) ចាប់​ដៃ​ជាមួយ​ប្រធានាធិបតីតួកគី Recep Tayyip Erdogan ក្រោយ​ពេល​កិច្ច​ប្រជុំទ្វេភាគី​ក្នុង​ទីក្រុង​ប៉ារីស​ នៅ​ថ្ងៃទី១ ខែធ្ន ឆ្នាំ២០១៥។
ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា (ស្តាំ) ចាប់​ដៃ​ជាមួយ​ប្រធានាធិបតីតួកគី Recep Tayyip Erdogan ក្រោយ​ពេល​កិច្ច​ប្រជុំទ្វេភាគី​ក្នុង​ទីក្រុង​ប៉ារីស​ នៅ​ថ្ងៃទី១ ខែធ្ន ឆ្នាំ២០១៥។

លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ ​អូបាម៉ា ​គ្រោង​នឹង​ជួប​ជាមួយ​ប្រធានាធិបតី​តួកគី លោក​ Recep Tayyip Erdogan ​នៅ​ថ្ងៃ​អង្គារ​នេះ​ ​ជា​ថ្ងៃ​ចុង​ក្រោយ​របស់​លោក​ប្រធានាធិបតី​អាមេរិក​ដែល​កំពុង​មាន​វត្ត​មាន​នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​ក្នុង​ទីក្រុង​ប៉ារីស។

លោក អូបាម៉ា និង​លោក​ Erdogan​ គ្រោង​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ឯ​គេហដ្ឋាន​របស់​ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំ​នៅ​ទីក្រុង​ប៉ារីស​ ជាទី​ដែល​លោក​ប្រធានាធិបតី​អាមេរិក កំពុង​ស្នាក់​នៅ។

មេដឹកនាំ​ទាំង​ពីរ​ត្រូវ​គេ​រំពឹង​ថា នឹង​ពិភាក្សា​គ្នា​អំពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​ឥស្លាម ព្រម​ទាំង​បញ្ហា​ចម្រូងចម្រាស់​អំពី​រឿង​ដែលកងកម្លាំង​តួកគី​បាញ់​ទម្លាក់​យន្ត​ហោះ​រុស្ស៊ី ក្នុង​ដែន​អាកាស​តួកគី កាល​ពី​សប្តាហ៍​មុន​ផងដែរ។

កាល​ពី​ថ្ងៃ​ចន្ទ លោក​អូបាម៉ា បាន​ជួប​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin ដើម្បី​ពិភាក្សា​អំពី​ឧបទ្ទវហេតុ​នោះ។ ឧបការី​រង​ផ្នែក​សន្តិសុខ​ជាតិ ​លោក​ Ben Rhodes បាន​និយាយ​ថា ​លោក អូបាម៉ា បាន​ជំរុញ​ឲ្យ​លោក ​ពូទីន​ ធ្វើការ​ជាមួយ​ប្រទេស​តួកគី ដើម្បី​បន្ធូរ​បន្ថយ​ស្ថានភាព​តានតឹង។

គេ​រំពឹង​ថា លោក​អូបាម៉ា​ នឹង​ធ្វើ​ដំណើរ​ត្រឡប់​មក​រដ្ឋ​ធានី​វ៉ាស៊ីនតោន​វិញ​នៅ​យប់​ថ្ងៃ​អង្គារ​នេះ បន្ទាប់​ពី​ជំនួប​របស់​លោក​ជាមួយ​បណ្តា​មេដឹកនាំ​ប្រទេស​នៅ​តាម​កោះ​តូចៗ ដែល​រង​ផលប៉ះ​ពាល់​ធ្ងន់ធ្ងរ​ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ៕

XS
SM
MD
LG