ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេរីភាព​ និង​តួនាទី​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា


លោក ​សួន ប៊ុនស័ក្តិ​ (ស្តាំ) នាយក​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម​​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ និងលោក ​សួន ប៊ុនធឿន អ្នកសម្របសម្រួល​គម្រោង​គាំទ្រ​អ្នកការពារ​សិទ្ធិ​មនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា។
លោក ​សួន ប៊ុនស័ក្តិ​ (ស្តាំ) នាយក​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម​​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ និងលោក ​សួន ប៊ុនធឿន អ្នកសម្របសម្រួល​គម្រោង​គាំទ្រ​អ្នកការពារ​សិទ្ធិ​មនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា។

សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល​ប្រឈម​មុខ​នឹង​ការរិតត្បិត​ក្នុង​ប្រទេស​កម្ពុជា​ បើ​ទោះ​បី​ជា​មាន​សេរីភាព​ខ្លះ​មែន។

វ៉ាស៊ីនតោន៖ ក្រុម​មន្ត្រី​សង្គម​ស៊ីវិល​បាន​អះអាង​ថា​ សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល​ប្រឈម​មុខ​នឹង​ការរិតត្បិត​ក្នុង​ប្រទេស​កម្ពុជា​ បើ​ទោះ​បី​ជា​មាន​សេរីភាព​ខ្លះ​មែន។

«ដង្ហើម​នៃសេរីភាព​ហាក់​ដូច​ជា​បើក​ខ្ទប់ៗ​ដោយ​ខាង​អាជា្ញធរ​របស់​រដ្ឋ​។ ខ្ញុំ​ដូច​ជា​ សង្កេត​ឃើញ​អញ្ចឹង​ដែរ»។​

នេះ​បើ​តាម​ការ​អះអាង​របស់​លោក ​សួន ប៊ុនស័ក្តិ​ នាយក​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគមការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ដែល​មាន​អង្គការ​សមាគម​ជាង​២០​ជា​សមាជិក។

«តែ​យើង​នៅ​ឃើញ​មាន​បញ្ហា​មួយ​ចំនួន​នៅ​ក្នុង​ពេល​ដែល​អង្គការ​សង្គម​ស៊ីវិល​ បាន​ដើរ​តួនាទី​សំខាន់​បែប​នេះ​ បែរ​ទៅ​ជា​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​សំណាក់​ តុលាការ ​ឬ​ក៏មាន​ការចោទ​ប្រកាន់​ពី​រដ្ឋាភិបាល​ជាដើម។​ នេះ​ជា​ចំណុច​មួយ​ ដែល​យើង​ ឃើញ​ថា​វា​ជា​បញ្ហា​សំរាប់​បញ្ហា​សេរីភាព​បញ្ចេញមតិ​ បញ្ហា​គោរព​សិទ្ធិ​មនុស្ស»។

នេះ​បើ​តាម​ការ​អះអាង​របស់​លោក ​សួន ប៊ុនធឿន អ្នកសម្របសម្រួល​គម្រោង​គាំទ្រ​អ្នកការពារ​សិទ្ធិ​មនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

មន្ត្រី​ទាំងពីរ​បាន​លើក​យក​បញ្ហា​ដី​ធ្លី​ដែល​មាន​ការ​ចាប់ខ្លួន​ និង​ការ​ចោទ​ប្រកាន់​ សកម្មជន​សង្គម​ស៊ីវិល​ទាក់ទង​នឹង​ការ​បំពេញ​កិច្ចការងារ​របស់​ពួកគេ​និង​ការ រិតត្បិត​សិទ្ធិ​ជួប​ប្រជុំ​គ្នា​ ដែល​អាជ្ញាធរ​តម្រូវ​ឲ្យ​សុំ​ច្បាប់​ជាដើម​នោះ។

លោក ​សួន ប៊ុនស័ក្តិ​ និង​លោក ​សួន ប៊ុនធឿន​ បាន​ថ្លែង​ដូចនេះ ក្នុង​ពេល​លោក ទាំងពីរ​ជា​វាគ្មិន​កម្មវិធី​ហេឡូ​វីអូអេ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី២៣​ខែសីហា​ឆ្នាំ២០១២។
XS
SM
MD
LG