ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ឃោសនា​បោះឆ្នោត​ផ្លូវការ​ចាប់ផ្ដើម​នៅ​មីយ៉ាន់ម៉ា ទោះ​មាន​ហានិភ័យ​ជំងឺ​កូវីដ១៩ ក៏​ដោយ


មេដឹកនាំ​មីយ៉ាន់ម៉ា​អ្នកស្រី Aung San Suu Kyi បង្ហូត​ទង់ជាតិ​របស់​គណបក្ស​សម្ព័ន្ធជាតិ​សម្រាប់​ប្រជាធិបតេយ្យ ក្នុង​ពិធី​មួយ​​ដែល​ជា​ថ្ងៃ​ទីមួយ​នៃ​ការ​ធ្វើ​យុទ្ធនាការ​បោះឆ្នោត​នៅ​ឯ​ទីស្នាក់ការ​បណ្ដោះអាសន្ន​របស់​គណបក្ស​នៅ​ទីក្រុង​ណៃពិដោ ថ្ងៃ​ទី ៨ ខែកញ្ញា ឆ្នាំ២០២០។

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​បាន​ចាប់​ផ្តើមនៅ​ថ្ងៃ​អង្គារ​នេះ ដោយ​អ្នកស្រី Aung San Suu Kyi ដែលនៅតែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ជាច្រើន​គោរព​កោត​សរសើរនៅ​ក្នុង​ប្រទេស​ ទោះបី​កេរ្តិ៍ឈ្មោះ​របស់​អ្នកស្រី​ត្រូវ​ថមថយ​នៅ​ឯបរទេស​ក៏​ដោយ សង្ឃឹម​ថា​នឹង​ឈ្នះ​ភ្លូក​ទឹក​ភ្លូក​ដី ដើម្បី​ពង្រឹង​ឋានៈ​របស់​អ្នកស្រីក្នុង​នាម​ជា​មេដឹកនាំ​ស៊ីវិល​របស់​ប្រទេស​ឲ្យ​កាន់តែ​រឹងមាំ​បន្ថែម​ទៀត។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

​អ្នកស្រី Aung San Suu Kyi បាន​ឡើង​កាន់អំណាច​ក្នុង​ឆ្នាំ ២០១៥ ដោយ​ឈ្នះ​ការ​បោះឆ្នោត​ជាតិ​ដំបូង​បំផុត ចាប់តាំងពី​ប្រទេស​មីយ៉ាន់ម៉ា​ងើបចេញ​ពីការ​គ្រប់គ្រង​រាប់​ទសវត្ស​របស់​របប​យោធា។

ទោះបីជា​មាន​ការ​គំរាមកំហែង​ពី​ជំងឺ​កូវីដ១៩ ក៏ដោយ ក៏​យុទ្ធនាការឃោសនា​បោះឆ្នោត​នៅតែ​ដំណើរការ​ដដែល ដោយ​អ្នក​ចូលរួម​ពាក់​ម៉ាស់ និង​ឧបករណ៍​ការពារ​ផ្សេងៗ។

ដោយ​មាន​ពាក់​ម៉ាស​ពណ៌​ក្រហម របាំងការពារ​មុខ និង​ស្រោមដៃ​កៅស៊ូ អ្នកស្រី Suu Kyi នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ បាន​លើក​ទង់ជាតិ​របស់​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ NLD ដែល​មាន​រូប​ក្ងោក​ជា​និមិត្តរូប នៅ​ទីស្នាក់ការ​គណបក្ស​ក្នុង​រដ្ឋធានី​ណៃពិដោ។

អ្នកស្រី​បាន​ថ្លែង​អំណរគុណ​អ្នក​គាំទ្រ និង​បាន​និយាយថា៖ «យើង​ចង់​ឲ្យ​ជោគជ័យ​របស់​យើង​ក្លាយជា​ជោគជ័យ​របស់​ប្រទេស​ទាំងមូល»។

អ្នកស្រី Suu Kyi ដែល​មាន​តួនាទី​ជា​ទីប្រឹក្សា​រដ្ឋ បាន​គ្រោង​ចាប់ផ្ដើម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​អ្នកស្រី​នៅ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន ប៉ុន្តែ​បាន​លុបចោល​វិញ​កាល​ពី​ថ្ងៃ​ចន្ទ តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG