ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេបញ្ជាការ​ជាន់​ខ្ពស់​ក្រុម​ Hezbollah​ ត្រូវ​បាន​សម្លាប់​ក្នុង​ប្រទេស​ស៊ីរី


ក្រុម​ Hezbollah លើក​មឈូស​​មេ​ដឹកនាំ​ពួក​គេ​ គឺ​លោក Mustafa Badreddine នៅ​ជាយក្រុង​បេរូត ប្រទេស​លីបង់ កាល​ពី​ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦។​ Mustafa Badreddine ត្រូវ​បាន​សម្លាប់ក្នុង​ការ​វាយ​ប្រហារ​នៅ​ប្រទេស​ស៊ីរី។
ក្រុម​ Hezbollah លើក​មឈូស​​មេ​ដឹកនាំ​ពួក​គេ​ គឺ​លោក Mustafa Badreddine នៅ​ជាយក្រុង​បេរូត ប្រទេស​លីបង់ កាល​ពី​ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦។​ Mustafa Badreddine ត្រូវ​បាន​សម្លាប់ក្នុង​ការ​វាយ​ប្រហារ​នៅ​ប្រទេស​ស៊ីរី។

ក្រុម​ Shi'ite ​លីបង់ ​បាននិយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា​មេបញ្ជាការ​យោធា​ Hezbollah ​ជាន់​ខ្ពស់​ម្នាក់​របស់​ពួក​គេ​បាន​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​មួយ​នៅក្នុង​ប្រទេស​ស៊ីរី។​

លោក ​Mustafa Badreddine ​អាយុ​៥៥​ឆ្នាំ​បាន​ដឹក​នាំ​ការ​ទាក់​ទិន​របស់​ក្រុម​នេះ​នៅ​ក្នុង​សង្គ្រាម​ស៊ីវិល​ស៊ីរី​ក្នុង​ឋានៈជា​ទី​ប្រឹក្សា​ទី​មួយ​របស់​លោក ​Sayyed Hassan Nasrallah ​ដែល​ជា​មេដឹកនាំ​នៃក្រុម​ Hezbollah។ ​ក្រុម​ Hezbollah​ បាន​ជួយ​ប្រយុទ្ធ​គាំទ្រ​កង​កម្លាំង​របស់​ប្រធានាធិបតី​ស៊ីរី​ Bashar al-Assad។​

ដោយ​ប្រកាស​អំពី​មរណភាព​របស់​លោក ​Badreddine​នេះ​ ពួក​ Hezbollah បាន​និយាយ​ថា​ លោក​វិល​ត្រឡប់​មក​ពី​ប្រទេស​ស៊ីរី​វិញ​ជា​អ្នកមាន​ជ័យជម្នះ​ឬ​ជា «ទុក្ករជន​ម្នាក់»។ ពួក​នេះ​បាន​ផ្សព្វផ្សាយ​រូបថត​មួយ​ដែល​បង្ហាញ​លោក Badreddine​ ញញឹម​និង​មាន​ពាក់​មួក​កី​ឡាករ​ baseball ​ក្រឡេ​ក្រឡា​មួយ។

ដោយ​មិន​បាន​ប្រាប់​ឱ្យ​ដឹង​អំពី​ពេល​វេលា​ពិត​ប្រាកដ​ ពួក​ Hezbollah បាន​និយាយ​ថា​ លោក ​Badreddine​ បាន​ស្លាប់​នៅ​ក្នុង​ការ​ផ្ទុះ​ដ៏​ធំ​មួយ​ដែល​បាន​យក​មូលដ្ឋាន​មួយ​របស់​លោក​ជា​ទី​ដៅ​នៃ​ការ​វាយ​ប្រហារ​នៅ​ជិត​ចំណត​យន្តហោះ​ក្រុង​ដាម៉ាស់។ ពួក​ Hezbollah​ បាន​ថ្លែង​ថា​ កំពុង​មាន​ការ​ស៊ើប​អង្កេត​មួយ​ដើម្បី​ឱ្យ​ដឹង​ថា​ តើ​ការ​ផ្ទុះ​នោះ​បណ្តាលមក​ពី​ការ​វាយ​ប្រហារ​តាមអាកាស ការ​វាយ​ប្រហារ​ដោយ​កាំជ្រួច​មីស៊ីល ឬ​មួយ​ការ​បាញ់​ផ្តក់​ដោយ​កាំ​ភ្លើង​ធំ។

រដ្ឋាភិបាល​ស.រ.អា.​បាន​ចាត់​ទុក​លោក ​Badreddine​ ថា​ជា​អ្នក​ទទួល​ខុស​ត្រូវ​ដល់​កិច្ច​ប្រតិបត្តិការ​យោធា​នៅ​ក្នុង​ប្រទេស​ស៊ីរី។​

បើ​តាម​ពួកមន្ត្រី​ស.រ.អា.​ ​បាន​ឲ្យ​ដឹង​ថា លោក ​Assad និង​លោក Nasrallah សម្រប​សម្រួល​សកម្មភាព​របស់​ពួក​ Hezbollah ​នៅ​ក្នុង​ប្រទេស​ស៊ីរី​ រៀង​រាល់​សប្តាហ៍​ដោយ​មាន​វត្តមាន​លោក​ Badreddine ​នៅ​ក្នុង​ការ​ប្រជុំ​ជាន់ខ្ពស់​ក្នុង​ក្រុង​ដាម៉ាស់។​

ក្រសួង​ហិរញ្ញវត្ថុ​ស.រ.អា.​បាន​ដាក់​ទណ្ឌកម្ម​លើ​លោក ​Badreddine ​កាលពី​ឆ្នាំ​២០១១ និង​ឆ្នាំ២០១៥​ ដោយសារ​ការ​ជាប់​ទាក់​ទិន​របស់​លោក​នៅ​ក្នុង​សង្គ្រាម​ស៊ីរី៕

XS
SM
MD
LG