ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កងកម្លាំង​អេហ្ស៊ីប​បាញ់​សម្លាប់​ទេសចរ​ម៉ិចស៊ិក​ដោយ​ការ​ភ័ន្ត​ច្រឡំ​អត្តសញ្ញាណ


រូបឯកសារ៖ ឡាន ៤x៤ បើកបរ​ឆ្លង​កាត់​វាលខ្សាច់​ក្នុង​វាល​រហោដ្ឋាន​ភាគ​ខាង​លិច​ប្រទេស​អេហ្ស៊ីប​។ កង​កម្លាំង​សន្តិសុខអេហ្ស៊ីប​​បាន​បាញ់​កាំភ្លើងដោយ​អះអាង​ថា​ ​ភ័ន្តច្រឡំ​ថា​ លើក្រុម​ទេសចរមួយ​ក្រុម កាលពីថ្ងៃចន្ទ។
រូបឯកសារ៖ ឡាន ៤x៤ បើកបរ​ឆ្លង​កាត់​វាលខ្សាច់​ក្នុង​វាល​រហោដ្ឋាន​ភាគ​ខាង​លិច​ប្រទេស​អេហ្ស៊ីប​។ កង​កម្លាំង​សន្តិសុខអេហ្ស៊ីប​​បាន​បាញ់​កាំភ្លើងដោយ​អះអាង​ថា​ ​ភ័ន្តច្រឡំ​ថា​ លើក្រុម​ទេសចរមួយ​ក្រុម កាលពីថ្ងៃចន្ទ។

ពួក​មន្ត្រី​អេហ្ស៊ីប​បាន​និយាយ​ថា ​ពួក​ទេសចរ​មួយ​ក្រុមបាន​ឋិត​នៅ​ក្នុង​តំបន់​«មាន​ការ​ហាមប្រាម»​មួយ​ នៅ​ពេល​កង​កម្លាំង​សន្តិសុខ​បាញ់​កាំភ្លើង​កាល​ពី​ថ្ងៃ​អាទិត្យ​ដោយ​ភ័ន្តច្រឡំ​ថា​ ក្រុម​នេះ​ជា​ពួក​ជន​ជាប់​ស​ង្ស័យ​ថា​ជា​ពួក​ភេវជន។ កា​បាញ់​នេះ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ណាស់​១២​នាក់ដោយ​មានរួម​បញ្ចូលទាំង​ពល​រដ្ឋ​ម៉ិចស៊ិច​ពីរនាក់​ផងដែរ។​

ក្រសួង​ការបរទេស​អេសហ្ស៊ីប​បាននិយាយ​កាល​ពី​ថ្ងៃចន្ទថា ​កងកម្លាំង​យោធា​និង​បូលិស​បាន​«វាយ​ប្រហារ​ពួក​ភេរជន​ដែល​ប្រើប្រាស់​ឡាន​ប្រើ​កង់​ទាំង​បួន​ដែលគេ​ហៅថា​ឡាន​ធុន​កាត់​កាត់​ (4x4) ​ស្រដៀង​គ្នា​ទៅ​នឹង​រថយន្ត​ដែល​ពួក​ទេសចរ​ទាំង​នោះ​ជិះ»​ នៅ​ពល​ពួក​គេ​បាញ់​កាំភ្លើង​ទៅ​លើ​ពួក​ទេសចរ​ទាំងនេះ​កាលពី​ថ្ងៃអាទិត្យ​នៅ​ក្នុង​តំបន់ ​Farafra ​ដែល​ជា​ផ្នែក​មួយ​នៃ​តំបន់​រហោដ្ឋាន​ក្នុង​ប៉ែក​ខាង​លិច​នៃប្រទេស​អេហ្ស៊ីប។

មនុស្ស​៦នាក់​បាន​និយាយ​ប្រាប់​ឯកអគ្គរដ្ឋទូត​នៃប្រទេស​ម៉ិចស៊ិច​ប្រចាំ​ប្រទេស​អេហ្ស៊ីប​ថា​ ក្បួន​ឡាន​របស់​ពួក​គេ​បាន​ត្រូវ​វាយ​ប្រហារ​ដោយ​យន្តហោះ​និង​ឧទ្ធម្ភាគ​ចក្រ។​

លោក​ប្រធានាធិបតី​ម៉ិចស៊ិច​ Enrique Pena Nieto បាន​ទាមទារ​ឱ្យ​មានការ​ស៊ើបអង្កេត​អំពីការ​បាញ់​ដ៏​ប្រល័យនេះ​ដែល​នៅ​ក្នុង​នោះ​មានជន​ជាតិអេហ្ស៊ីប​មួយ​ចំនួន​បានត្រូវ​សម្លាប់​ផងដែរ។

លោក​បាន​សរសេរ​ក្នុង​បណ្តាញ​ Twitter ​កាល​ពីយប់​ថ្ងៃ​អាទិត្យ​ថា​«ប្រទេស ម៉ិចស៊ិច​ ថ្កោលទោស​សកម្មភាព​ទាំង​នេះ​ប្រឆាំង​នឹង​ពលរដ្ឋ​យើង​ហើយ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​អេហ្ស៊ីប​ ស៊ើបអង្កេត​អំពី​អ្វី​ដែល​បាន​កើត​មាន​ឡើង»៕

XS
SM
MD
LG