ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការកើន​ឡើង​នូវ​អំពើ​ហិង្សា​ប្រឆាំង​ស្រ្តី​អេហ្ស៊ីប ធ្វើ​ឲ្យ​ក្រុមសិទ្ធិ​មនុស្ស​ព្រួយ​កង្វល់


ជិត​២ឆ្នាំ​បន្ទាប់​ពី​បដិវត្តន៍​នៃ​ប្រទេស​អេហ្ស៊ីប​ដែល​បាន​សន្យា​នាំ​ឲ្យ​មាន​តំណាង​ច្រើន​ទៀត​នៅ​ពេល​អនាគត សិទ្ធិ​របស់​ស្រ្តី​អេហ្ស៊ីប នៅ​តែ​មិន​ទាន់​មាន​ភាព​ប្រាកដ​ប្រជា​នៅ​ឡើយ​ទេ។

រដ្ឋធានី​ឡឺគែរ៍៖ ជិត​២ឆ្នាំ​បន្ទាប់​ពី​បដិវត្តន៍​នៃ​ប្រទេស​អេហ្ស៊ីប​ដែល​បាន​សន្យា​នាំ​ឲ្យ​មាន​តំណាង​ច្រើន​ទៀត​នៅ​ពេល​អនាគត សិទ្ធិ​របស់​ស្រ្តី​អេហ្ស៊ីប នៅ​តែ​មិន​ទាន់​មាន​ភាព​ប្រាកដ​ប្រជា​នៅ​ឡើយ​ទេ។ ក្រុម​សិទ្ធិ​មនុស្ស​ប្រាប់​ឲ្យ​ដឹង​ថា អំពើ​ហិង្សា​ប្រឆាំង​នឹង​ស្រ្តី​មាន​ការ​កើន​ឡើង ហើយ​ពួកគេ​ចង់​ឲ្យ​រដ្ឋាភិបាល​ធ្វើ​អន្តរគមន៍។

ស្ត្រី បាន​ដើរ​តួនាទី​ដ៏​សំខាន់​មួយ​ក្នុង​បដិវត្តន៍​ដែល​បាន​ទម្លាក់​រដ្ឋាភិបាល​ចាស់​របស់​អេហ្ស៊ីប។ ប៉ុន្តែ ជិត​២​ឆ្នាំ ពួក​គេ​ជា​ច្រើន បាន​និយាយ​ថា​ពួកគេ បាន​ទទួល​ផល​បន្តិច​បន្តួច។ ក្រៅ​ពី​សន្តិសុខ​ខាង​រាង​កាយ ពួក​សកម្មជន និយាយ​ថា​ស្ថានភាព​របស់​ស្រ្តី មាន​ភាព​កាន់​តែ​អាក្រក់​ទៅៗ។

លោកស្រី​ Heba Morayef ​ជា​នាយិកា​នៃ​អង្គការ​សិទ្ធិ​មនុស្ស​ Human Rights Watch ​ប្រចាំ​ប្រទេស​អេហ្ស៊ីប។

«មាន​ករណី​ឧក្រិដ្ឋកម្ម ការរំលោភ​ផ្លូវ​ភេទ​ជា​ច្រើន ហើយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ ក៏​មាន​ករណី​ចាប់​រំលោភ​ជា​ក្រុម​ផង​ដែរ ហើយ​ការ​ដោះស្រាយ​រឿង​ក្តី​នេះ គឺ​រដ្ឋាភិបាល​មិន​បាន​ធ្វើ​ទាល់​តែ​សោះ»។

ពួក​សកម្មជន និយាយ​ថា​កិច្ច​ខិតខំ​ប្រឹងប្រែងដើម្បី​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ជួយ​ស្រ្តី បាន​ទទួល​បរាជ័យ​។ អ្នក​ចិត្ត​វិទ្យា​ Farah Shash នៃ​មជ្ឈមណ្ឌល​ Nadim ​ក្នុង​រដ្ឋ​ធានី​ឡឺគែរ៍​ដែល​ធ្វើ​ការ​ជាមួយ​ជន​រងគ្រោះ​ដោយសារ​អំពើ​ហិង្សា​ផ្លូវ​ភេទ។

«នៅ​ពេល​ណា​ដែល​យើង ពិភាក្សា​អំពី​បញ្ហា​ស្រ្តី​ក្នុង​សភា ឬ​ពិភាក្សា​ជជែក​ដេញដោល​ជា​សាធារណៈ ពួកគេ និយាយ​ថា​វា​មិន​មែន​ជា​បញ្ហា​អាទិភាព​ទេ ហើយ​ថា យើង​មិន​ជឿ​ថា​កិច្ចការពារ និង​ការ​ចូល​រួម​របស់​ស្រ្តី​ជា​អាទិភាព​ដោយសារ​អ្វី​ដែល​កំពុង​កើត​មាន​ឡើង​នៅ​ពេល​ឥឡូវនេះ ដោយសារ​បដិវត្តន៍​និង​ប្រព័ន្ធ​នយោបាយ»​។ល។

ខណៈ​ពេល​ដែល​សិទ្ធិ​របស់​ស្រ្តី មាន​ភាព​រង្គោះរង្គើរ​នៅ​ក្រោម​ប្រព័ន្ធ​ចាស់ អ្នក​ជំនាញការ​ខាង​ច្បាប់ និយាយ​ថា​រដ្ឋធម្មនុញ្ញ​ថ្មី​របស់​ប្រទេស បាន​អនុម័ត​នៅ​ចំ​ពេល​មាន​រឿង​ចម្រូងចម្រាស់​កាល​ពី​ខែ​មុន ដែល​បាន​ធ្វើ​ឲ្យ​ការ​ធានា​ខាង​សង្គម​ស៊ីវិល​កាន់​តែ​យ៉ាប់​យ៉ឺន​ឡើង។

ស្រ្តី​ក្មេង​ម្នាក់​ ស្ថិត​ក្នុង​ចំណោម​ស្រ្តី​ជា​ច្រើន​ដែល​ចេញ​មក​តាម​ផ្លូវ​ដើម្បី​តវ៉ា​ប្រឆាំងការ​ព្រួយ​កង្វល់​របស់​ខ្លួន។

«មាន​ច្បាប់​ជា​ច្រើន​ក្នុង​រដ្ឋ​ធម្មនុញ្ញ ដែល​ពួកគេ មិន​ព្យាយាម​និយាយ​ឲ្យ​ចំ​ៗក្នុង​ការគាំ​ទ្រស្រ្តី​ដែលការ​ពារ​សិទ្ធិ​របស់​ខ្លួន»។​

បន្ថែម​ពី​លើ​ការ​អនុម័ត​ច្បាប់​ដើម្បី​ការពារ​ ក្រុម​សិទ្ធិ​មនុស្ស​និយាយ​ថា ខ្លួន​នឹង​សើ​រើ​ប្រព័ន្ធ​សិក្សាអប់​រំ​ដែល​ពណ៌នា​តួនាទី​ដ៏​មាន​ប្រយោជន៍​សម្រាប់​ស្រ្តី សេដ្ឋកិច្ច​ដែល​ធ្វើ​ឲ្យ​មនុស្ស​ក្មេង​ៗ​ជា​ច្រើន​គ្មាន​ការ​ងារ​ធ្វើ ហើយ​នឹង​សង្គមដែល​មាន​និន្នាការ​ស្តី​បន្ទោស​ជន​រងគ្រោះដោយ​ការ​ចាប់​រំលោភ។

ក្រុម​អង្គការ​ស៊ីវិល​ខ្លះ​ កំពុង​ផ្តល់​កិច្ច​ការពារ​ដល់​ស្រ្តីនៅ​ការ​ប្រជុំ​មហាជន​ហើយ​នឹង​តំបន់​ងាយ​រងគ្រោះ​ថ្នាក់​ផ្សេង​ៗ​ទៀត។ អ្នកចិត្ត​វិទ្យា​ Shash ​និយាយ​ថា​និន្នាការ​នេះ អាច​ជួយបង្កើន​ការ​យល់​ដឹង​ ប៉ុន្តែ ​ការ​គិត​នៅ​ពីក្រោយ​រឿង​នេះ​ត្រូវ​បាន​នាំ​ទៅ​ខុស​ផ្លូវ។

«ស្រ្តី មិន​អាចធ្វើ​ជា​ខែល​ការពារ​មនុស្ស​គ្រប់​ពេល​ទាំង​អស់​នៅ​តាម​ផ្លូវ​របស់​អេហ្ស៊ីប​ទេ។ យើង ត្រូវការដឹង​ថាប្រព័ន្ធ​នេះ​ កំពុងការ​ពារ​យើង។ យើង ត្រូវ​ការ​ដឹង​ថា​បុរស​ មើល​យើង​ថា
មិន​មែន​ជា​ឧបករណ៍​ខាង​ផ្លូវ​ភេទដែល​កំពុង​ដើរ​លើ​ផ្លូវ​នោះ​ទេ»។

ពួក​អ្នក​គាំទ្រ​សិទ្ធិ​មនុស្ស​ដូច​ជា Morayef ​និយាយ​ថា ចំនួន​រឿង​ក្តី​ដែល​ពួក​អ្នកការពារ បាន​វាយ​ប្រហារ​លើ​ជន​សង្ស័យ​បាន​កើន​ឡើង ហើយ​នេះ​ជា​ព្រឹត្តិការណ៍​គួរ​ឲ្យ​ព្រួយ​កង្វល់​មួយ។

«នេះ​ជា​អាជ្ញាប័ណ្ណ​ថ្មី​ដែល​បាន​ផ្តល់​ដល់​ពលរដ្ឋម្នាក់​ៗ​ដែល​ពាក់​ព័ន្ធ​ក្នុង​អំពើ​ហិង្សាជាការ​គ្រោះថ្នាក់​កាន់​តែ​ខ្លាំង​ឡើង។ ពីព្រោះ ​លោក​អ្នក ​មើលឃើញពី​ភាពទន់​ខ្សោយ​របស់​រដ្ឋ ហើយ​និយាយ​ឲ្យ​ស្មោះ​ការ​បើក​ចំហរទ្វារ​នេះ ធ្វើ​ឲ្យ​ការការពារ​ច្បាប់​មាន​ដំណើរការ​ទៅ​មុខ»។

ខណៈ​ពេល​ដែល​ក្រុម​សិទ្ធិ​មនុស្ស​ មើល​រដ្ឋាភិបាល​អ៊ីស្លាម​យ៉ាង​ប្រុងប្រយ័ត្ន ពួកគេ​ ជជែក​ឲ្យ​ហេតុផល​ថា​វាជាផល​ប្រយោជន៍​របស់​គេ​គ្រប់​គ្នា​ រួម​ទាំង​មេដឹក​នាំដើម្បី​ឲ្យ​មាន​តួនាទី​កាន់​តែធំឡើងហើយ​នឹង​បង្កើន​សន្តិសុខ​សម្រាប់​ស្រ្តី៕

ប្រែ​សម្រួល​ដោយ ជឹង ប៉ូជីន
XS
SM
MD
LG