ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ច​ខិតខំ​ប្រឹង​ប្រែង​ស្តារ​ដំណើរ​ការ​នយោបាយ​អសកម្ម​ក្នុង​ប្រទេស​ស៊ីរី​កំពុង​ចាប់ផ្តើម


Costumed cast members of Broadway's "The Lion King," L. Steven Taylor, as Mufasa, right, and and Tshidi Manye, as Rafiki, left, appear in Times Square to herald the return of Broadway theater in New York.
Costumed cast members of Broadway's "The Lion King," L. Steven Taylor, as Mufasa, right, and and Tshidi Manye, as Rafiki, left, appear in Times Square to herald the return of Broadway theater in New York.

ប្រេសិត​ពិសេស​អង្គការ​សហ​ប្រជាជាតិ​​ប្រចាំ​ប្រទេស​ស៊ីរី​និយាយ​ថា​ គេ​បាន​ចាប់ផ្តើម​ធ្វើ​កិច្ចការ​​​​ដើម្បី​បង្កើត​គណៈ​កម្មការមួយ ​ដែល​មាន​គោល​បំណង​បង្កើត​រដ្ឋធម្មនុញ្ញ​ថ្មី​ ​សម្រាប់​ប្រទេស​ស៊ីរី​ នៅ​ពេល​​ប្រទេស​មួយ​នេះ​ងើប​ផុត​ពី​សង្គ្រាម។

ករណី​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​ស៊ីរី គឺ​ជា​ដើមហេតុ​ចម្បង​នៃ​ទំនាស់​រវាង​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ក្នុង​ប្រទេស​ដែល​ហែក​ហួរ​ដោយ​សង្គ្រាម​មួយ​នេះ។ អង្គការ​សហ​ប្រជា​ជាតិ​ចង់​ឃើញ​រដ្ឋាភិបាល​ ក្រុម​ប្រឆាំង​ និង​សមាជិក​នៃ​អង្គការ​សង្គម​ស៊ីវិល​ទាំង​អស់ ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ធម្មនុញ្ញ​ថ្មី​មួយ។

ក្រុម​ប្រឆាំង​បាន​ឯកភាព​យល់​ព្រម​លើ​ជំហរ​បង្កើត​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ ​ប៉ុន្តែ​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​ Bashar Assad ​យល់​ព្រម​ឲ្យ​មាន​ត្រឹម​តែ​ការ​ធ្វើ​វិសោធន​កម្ម​លើ​រដ្ឋធម្មនុញ្ញ​ដែល​មាន​ស្រាប់​តែ​ប៉ុណ្ណោះ។

លោក​ Staffan de Mistura ​ប្រេសិត​អ.ស.ប.​ប្រចាំ​ប្រទេស​ស៊ីរី​ បាន​រាយការណ៍​ថា​ មាន​វឌ្ឍន​ភាព​តិច​តួច​ប៉ុណ្ណោះ​ ចំពោះ​ការ​បង្កើត​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ។ លោក​បាន​និយាយ​ថា​ រដ្ឋាភិបាល​ប្រទេស​ស៊ីរី​បាន​ផ្ញើ​បញ្ជី​ឈ្មោះ​បុគ្គល​៥០​រូប​ ដែល​រដ្ឋាភិបាល​បាន​ជ្រើស​រើស​ឲ្យ​ធ្វើ​ជា​គណៈ​កម្មការ​រដ្ឋធម្មនុញ្ញ​នេះ ហើយក្រុម​ប្រឆាំង​ក៏​កំពុង​រៀប​ចំ​បញ្ជី​ឈ្មោះរបស់​ពួក​គេ​ផង​ដែរ។

លោក​ Staffan de Mistura បាន​បញ្ជាក់​ថា៖ «ខណៈ​ពេល​ដែល​យើង​បន្ត​ធ្វើការ​តាម​ក្បួន​ខ្នាត​ និង​ដោយ​ប្រុង​ប្រយ័ត្ន​ ដើម្បី​សម្រប​សម្រួល​ដល់​ការ​បង្កើត​គណៈ​កម្មការ​រដ្ឋធម្មនុញ្ញ​ដែល​ដឹក​នាំ​ និង​បង្កើត​ដោយជន​ជាតិ​ស៊ីរី​នោះ​ យើង​ក៏​សូម​រំឮក​បញ្ជាក់​ថា​ ការ​បង្កើត​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ​ គឺ​ជា​ជំហានដ៏​សំខាន់​មួយ​ក្នុង​ការ​ធ្វើ​ឲ្យ​ដំណើរ​ការនយោបាយ​ងើប​ប្រសើរ​ឡើង​វិញ។ ប៉ុន្តែ​និយាយ​ឱ្យ​ត្រង់​ទៅ​ចុះ ​ខ្ញុំ​មិន​រំពឹង​ថា​នឹង​មាន​ភាព​រីក​ចម្រើន​អស្ចារ្យ​ពេក​នោះ​ទេ។ យ៉ាង​ណា​ក៏​ដោយ​ ខ្ញុំ​មាន​ជំនឿ​ជាក់​ថា ភាព​រីក​ចម្រើន​ខ្លះអាច​កើត​មាន​ឡើង»។

លោក Staffan​ De Mistura បាន​អញ្ជើញ​មន្រ្តី​ជាន់​ខ្ពស់​អ៊ីរ៉ង់​ រុស្ស៊ី​ និង​តួកគី​មក​កាន់​ទី​ក្រុង​ហ្សឺណែវ​ដើម្បី​ពិគ្រោះ​ប្រឹក្សា​អំពី​យុទ្ធសាស្ត្រ​ជំរុញ​ឲ្យ​ដំណើរ​ការ​បង្កើត​គណៈ​កម្មការ​រដ្ឋធម្មនុញ្ញនេះ​ឆ្ពោះ​ទៅ​មុខ។

លោក​ក៏​បាន​បញ្ជាក់​ដែរថា​ លោក​បាន​អញ្ជើញ​ប្រទេស​មួយ​ក្រុម​តូច​ដូចជា ​បារាំង​ អាល្លឺម៉ង់​ ហ្ស៊កដានី​ អារ៉ាប៊ីសាអ៊ូឌីត ចក្រភព​អង់គ្លេស​ និង​សហរដ្ឋ​អាមេរិក​ មក​ទីក្រុង​ហ្សឺណែវនៅ​សប្ដាហ៍​បន្ទាប់​ក្រោយ​ពី​ជំនួប​នេះ ដើម្បី​បាន​មតិ​យោបល់ពី​ប្រទេស​ទាំងនោះ​លើ​បញ្ហា​រដ្ឋ​ធម្មនុញ្ញ​ប្រទេស​ស៊ីរី​នេះ។ លោក​បាន​ថ្លែង​ថា​ សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា​ខ្លួន​នឹង​មាន​វត្តមានសម្រាប់​ថ្ងៃ​២៥ ខែ​មិថុនា ហើយ​សង្ឃឹម​ថា​នឹង​រៀប​ចំ​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ដដែល​នេះ​តែ​ម្តង។

សង្គ្រាម​ស៊ីវិល​នៅ​ប្រទេស​ស៊ីរី​ ដែល​គិត​មក​ដល់​ពេល​នេះ​មាន​រយៈ​កាល​៨​ឆ្នាំ​ហើយ​នោះ​ ​បាន​ធ្វើ​ឲ្យ​ប្រជាជន​ជាង​១១​លាន​នាក់ ផ្លាស់​ទី​ជម្រក៕

ប្រែ​សម្រួល​ដោយ កោះ សុគន្ធី

XS
SM
MD
LG