ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សាលាក្តី​ខ្មែរក្រហម​តែងតាំង​ចៅក្រម​អន្តរជាតិ​និង​ព្រះរាជ​អាជ្ញា​រង​អន្តរជាតិ​ថ្មី

  • វីអូអេ​​ ខ្មែរ​

សាលាក្តី​ខ្មែរក្រហម​បាន​តែងតាំង​ចៅក្រម​បរទេស​មួយរូប​និង​សហព្រះរាជអាជ្ញា​រងអន្តរជាតិ​​បម្រុង​មួយ​រូប​ បំពេញ​កន្លែង​ដែល​បាន​ទំនេរ​តាំងពី​ដើមឆ្នាំ​២០១៥​និង​២០១៣។​

សាលាក្តី​ខ្មែរក្រហម​បាន​តែងតាំង​ចៅក្រម​បរទេស​មួយរូប​និង​សហព្រះរាជអាជ្ញា​រងអន្តរជាតិបម្រុង​មួយ​រូប​ បំពេញ​កន្លែង​ដែល​បាន​ទំនេរ​តាំងពី​ដើមឆ្នាំ​២០១៥​និង​២០១៣។​

លោក ​អូលីវីយ៉េ បូវ៉ាល់ឡេ ​ជា​ជនជាតិ​បារាំង​ត្រូវ​បាន​តែងតាំង​ជា​ចៅក្រម​អន្តរជាតិ​ថ្មីនៅ​អង្គបុរេ​ជំនុំ​ជម្រះ​នៃ​អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ជំនួស​លោក​ចៅក្រម​ចាងហូ ជុង ​ដែល​បាន​លាលែង​ពី​តំណែង​កាល​ពី​ខែ​កុម្ភៈឆ្នាំ​២០១៥។ នេះ​បើ​យោង​តាមសេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលាក្តី​នៅថ្ងៃ​អង្គារ​នេះ។​

លោកស្រី​ប្រេនដា ហូលីស ​ជា​ជនជាតិ​អាមេរិកាំង​ក៏​ត្រូវបាន​តែង​តាំង​ជា​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​បម្រុង​ដែល​ជា​កន្លែង​ទំនេរ​តាំងពី​ឆ្នាំ​២០១៣​មក។​

សាលាក្តី ​បាន​ឱ្យ​ដឹង​ថា​លោកស្រី ​ហូលីស​ ធ្លាប់​បម្រើ​ការ​ងារ​ជា​រដ្ឋអាជ្ញានៅ​តុលាការ​ពិសេស​សម្រាប់​ប្រទេស​សេរ៉ាឡេអូន ​ហើយ​ក៏​មាន​បទពិសោធន៍ ​ជា​រដ្ឋ​អាជ្ញា​ជាន់​ខ្ពស់​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​សម្រាប់​អតីត​ប្រទេស​យូហ្គោស្លាវី​ផង​ដែរ។

តុលាការ​កូនកាត់​ដែល​មាន​ការគាំទ្រ​ពី​អង្គការ​សហ​ប្រជាជាតិ​កំពុង​តែ​កាត់​ក្តី​សំណុំ​រឿង​លេខ​០០២​វគ្គ២ ​ដែល​មាន​ជនជាប់ចោទ​ចំណាស់​ៗ​ពីរ​រូប គឺ​ ​នួន ជា ​អតីត​មេ​មនោគមវិជ្ជា​ខ្មែរក្រហម ​និង​ខៀវ សំផន​ អតីត​ប្រមុខ​រដ្ឋ​ដែលមាន​តែឈ្មោះ។

មាន​រឿងចម្រូង​ចម្រាស​កំពុង​កើត​មាន​ឡើង​ទាក់​ទង​នឹង​សំណុំរឿង​បន្ថែម​០០៣​និង​០០៤​ដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា​អាច​នឹង​ប៉ះពាល់​ដល់​ស្ថិរភាព​ប្រទេស​បើ​សាលាក្តី​នេះ​មានះ​បន្ត​ការកាត់ទោស៕

XS
SM
MD
LG