ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​ប្រទេស​ហូឡង់​បាន​ចាប់ខ្លួន​ជនសង្ស័យ​បាញ់​ប្រហារ​លើ​រថភ្លើង​ដឹក​មនុស្ស​ក្នុង​ក្រុង


សាកសព​មួយ​ត្រូវ​បាន​គេ​គ្រប​ភួយ​ពី​លើ​ បន្ទាប់​ពី​មាន​ការ​បាញ់​ប្រហារ​នៅ​ក្នុង​ក្រុង Utrecht ប្រទេស​ហូឡង់ កាលពី​ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩។
សាកសព​មួយ​ត្រូវ​បាន​គេ​គ្រប​ភួយ​ពី​លើ​ បន្ទាប់​ពី​មាន​ការ​បាញ់​ប្រហារ​នៅ​ក្នុង​ក្រុង Utrecht ប្រទេស​ហូឡង់ កាលពី​ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩។

បន្ទាប់​ពី​រយៈពេល​មួយ​ម៉ោង​នៃ​ការ​តាម​រក​ចាប់ខ្លួន​ជនសង្ស័យ​ដែល​គេច​ខ្លួន ​ប៉ូលិស​ហូឡង់​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ដែល​ជាប់​ទាក់​ទិននឹង​អំពើ​បាញ់​ប្រហារ​លើរថភ្លើង​ដឹក​មនុស្ស​ក្នុង​ក្រុង​ហៅ​ថា ​Tram ​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​៣នាក់​ស្លាប់ ​និង​ធ្វើឲ្យ​មនុស្ស ៥នាក់​ផ្សេង​ទៀត ​រងរបួស​ក្នុង​ទីក្រុង​អ៊ូត្រេច ​(Utrecht)​ កាលពី​ថ្ងៃ​ចន្ទ។

ប៉ូលិស​បាន​បង្ហាញ​អត្តសញ្ញាណ​ជនសង្ស័យ​ភ្លាមៗ​ថា​ជាបុរស​ដែល​កើត​ក្នុង​ប្រទេស​តួកគី​ ឈ្មោះ​ ហ្គកមែន ថានីស​ (Gokmen Tanis) ​អាយុ​៣៧​ឆ្នាំ ហើយ​និង​បាន​បញ្ចេញ​រូបថត​បុរស​នោះ​ដែល​មាន​ពុកចង្កា​អង្គុយ​លើ​រថយន្ត​ក្រុង​ពាក់​អាវ​មាន​មួក (hoody) ​ពណ៌ខៀវ​ចាស់។

ក្រុម​អាជ្ញាធរ​បាន​ប្រកាស​អាសន្ន​ពី​អំពើ​ភេរវកម្ម​ភ្លាមៗ​ដល់​កម្រិត​ទី៥​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​ក្នុង​ទីក្រុង​អ៊ូត្រេច ​ហើយ​នាយក​រដ្ឋមន្ត្រី​ប្រទេស​ហូឡង់​ គឺ​លោក​ម៉ាក រ៉ត់ (Mark Rutte) ​បាន​ថ្លែងថា​ការ​វាយ​ប្រហារ​ភេរវកម្ម ​មិន​ត្រូវ​អនុញាត​ឲ្យ​កើត​មាន​ទេ។

​ទីភ្នាក់ងារ​ព័ត៌មាន​ Anadolu ​របស់​រដ្ឋនៃ​ប្រទេស​តួកគី​ បាន​រាយការណ៍​ថា ​ក្រុម​គ្រួសារ​ជន​សង្ស័យ ​ថានីស ​ក្នុង​ប្រទេស​តួកគី ​បាន​និយាយ​ថា​អំពើ​បាញ់​ប្រហារ​នេះ អាច​កើត​ចេញ​ពីជម្លោះ​គ្រួសារ​ទេ។​ ក្រុម​អាជ្ញាធរ​បានបង្កើន​សន្តិសុខ​នៅ​ព្រលាន​យន្តហោះ​ ហូឡង់​ ក៏ដូចជា​ព្រះវិហារ​ឥស្លាម។​ សាលារៀន​នៅក្នុង​ទីក្រុង​អ៊ូត្រេច​ត្រូវ​បិទទ្វារ​ហើយ​ពលរដ្ឋ​ត្រូវ​បាន​ជូនដំណឹង​ឲ្យ​នៅ​ក្នុង​ផ្ទះ៕

XS
SM
MD
LG