ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មាន​ការ​មន្ទិល​សង្ស័យ​កើន​ឡើង​ថា ​សហរដ្ឋ​អាមេរិក​ជានិច្ចកាល​ការពារ​សម្ព័ន្ធ មិត្ត​អាស៊ី


លោក Kim Jong-Un មេដឹកនាំ​កូរ៉េ​ខាង​ជើង​ធ្វើ​ទស្សនកិច្ច​នៅ​វិទ្យាស្ថាន Chemical Material Institute of the Academy of Defense Science នៅ​ក្នុង​រូបថត​ដែល​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​របស់​កូរ៉េ​ខាង​ជើង នៅ​ក្នុង​ក្រុង​ព្យុងយ៉ាង កាលពី​ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧។
លោក Kim Jong-Un មេដឹកនាំ​កូរ៉េ​ខាង​ជើង​ធ្វើ​ទស្សនកិច្ច​នៅ​វិទ្យាស្ថាន Chemical Material Institute of the Academy of Defense Science នៅ​ក្នុង​រូបថត​ដែល​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​របស់​កូរ៉េ​ខាង​ជើង នៅ​ក្នុង​ក្រុង​ព្យុងយ៉ាង កាលពី​ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧។

នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ និង​ជប៉ុន​មាន​ការ​គាំទ្រ​កើន​ឡើង​ចំពោះ​ការ​ដាក់​ពង្រាយ​អាវុធ​នុយក្លេអ៊ែរ​ដើម្បី​ការពារ​ទប់​ទល់​ការ​គំរាម​កំហែង​កើន​ឡើង​ពី​ប្រទេស​កូរ៉េ​ខាង​ជើង ​ហើយ​បាន​បណ្តាល​ឲ្យ​មាន​ការ​ព្រួយ​កង្វល់​ពី​សាធារណជន​ថា ​សហរដ្ឋ​អាមេរិក​ប្រហែល​លែង​ជា​សម្ព័ន្ធ​មិត្ត​ដែល​អាច​ទុក​ចិត្ត​បាន​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​អាច​ទប់​ទល់​បាន។

ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​ក្រសួងការពារ​ប្រទេស​សហរដ្ឋ​អាមេរិក​បាន ប៉ាន់​ស្មាន​ថា ​កូរ៉េ​ខាង​ជើង​អាច​មាន​អាវុធ​នុយក្លេអ៊ែរ​ចំនួន​៦០ហើយ​ប្រហែល​បាន​ធ្វើ​ឲ្យ​សម្រេច​ជោគជ័យ​នូវ​ក្បាល​នុយក្លេអ៊ែរ​ដែល​តូច​ជាង​មុន​ដែល​អាច​បំពាក់​តាម​កាំជ្រួច​មីស៊ីល​ចំនួន​១ពាន់​ដើម។

ក៏ប៉ុន្តែ ​អ្វីដែល​កំពុង​ផ្លាស់​ប្តូរ​គឺ​ការ​គិត​ផ្នែកសន្តិសុខ​ទាំង​សហរដ្ឋ​អាមេរិក​ និង​តំបន់​អាស៊ី​គឺ​ការរីក​ចម្រើន​ដ៏​ឆាប់​រហ័ស​របស់​កូរ៉េ​ខាង​ជើង​ឆ្ពោះ​ទៅ​កាន់​ការ​អភិវឌ្ឍ​កាំជ្រួច​មីស៊ីល​វង់​ប្រតិបត្តិការ​វែង​បាល់លីស្ទិក​អន្តរទ្វីប (ICBM) ដែល​អាច​បាញ់​ដល់​ដីគោក​របស់​សហរដ្ឋ​អាមេរិក។

ព្រឹត្តិការណ៍​នេះ​កំពុង​បង្កើន​ការ​ព្រួយ​កង្វល់​ខាង​សន្តិសុខ​ថា ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោនប្រហែល​មិន​ប្រថុយ​ប្រថាន​ធ្វើ​សង្គ្រាម​នុយក្លេអ៊ែរ​ជាមួយ​កូរ៉េខាង​ជើង​ដើម្បី​បំពេញ​ទៅ​តាម​កាតព្វកិច្ច​សន្តិសុខ​ដ៏​យូរអង្វែង​រវាង​គ្នា​និងគ្នា​ដើម្បី​ការពារ​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ទេ។

​លោក Park In-kook ​នៅ​មូល​និធិ​កូរ៉េ​សម្រាប់​ការ​សិក្សា​ជឿនលឿន​ និង​ហើយ​នឹង​ជា​អតីត​អនុរដ្ឋ​មន្ត្រី​ការ​បរទេសកូរ៉េ​ខាង​ត្បូង​បាន​និយាយ​ថា «ពលរដ្ឋ​មាន​ការ​មន្ទិល​សង្ស័យ​ខ្លះ​ថា ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នឹង​ប្រាកដការពារ​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​និង​តូក្យូ​ដូចជា​ការពារ​រដ្ឋធានី​វ៉ាស៊ីនតោន ​ឬ​ក្រុង Seattleនិង​ក្រុង​ញូវយ៉ក​ដែរ។ ​លោក Parkបាន​ថ្លែង​នៅ​គណៈកម្មការ​ជំនាញ​មួយ​ស្តី​ពី​ការ​គំរាម​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​នៅ​វេទិកា World Knowledge ក្នុង​ទីក្រុង​សេអ៊ូល​កាលពី​ថ្ងៃ​អង្គារ៕

XS
SM
MD
LG