អង្គការកិច្ចសហប្រតិបត្តិការ The Shanghai Cooperation Organization (SCO) មានមូលដ្ឋានក្នុង ទីក្រុងប៉េកាំងប្រទេសចិន មានសមាជិក៨ប្រទេស ហើយតំណាងឲ្យមនុស្ស៣ពាន់លាននាក់។
ភាពធំធេងនេះបានផ្តល់អំណាចខ្លាំងដល់អង្គការនេះ តែក៏ធ្វើឲ្យមានក្តីបារម្ភសម្រាប់លោកខាងលិចផងដែរ ដែលបានឃើញពីការងើបឡើងនូវប្លុកថ្មីមួយដែលនឹងប្រឆាំងជាមួយនឹងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ហើយនឹងសម្ព័ន្ធមិត្តក្នុងតំបន់អាស៊ីអឺរ៉ុប។
អគ្គលេខាធិការថ្មីនៃអង្គការថ្មីនេះ គឺលោក Vladimir Norov ដែលជាអតីតរដ្ឋមន្ត្រីការបរទេសរបស់ ប្រទេសអ៊ូសបេគីស្ថានបានថ្លែងថា អង្គការ SCO មានគោលបំណងបង្រួបបង្រួម មិនមែនបំបែក បំបាក់ទេ។
លោកនិយាយថា៖ «យើងមិនមែនប្រឆាំងនឹងប្លុកលោកខាងលិច(បស្ចិមប្រទេស) ឬក៏ជាសម្ព័ន្ធមិត្តយោធាដូចក្រុមអ្នកជំនាញបស្ចិមប្រទេសបានលើកឡើងទេ»។
ក្នុងពេលផ្តល់បទសម្ភាសន៍ជាមួយ VOA លោកបានបន្ថែមថា អង្គការនេះមិនគួរត្រូវគេមើលឃើញ ថាជាការគំរាមកំហែងទេ។
អង្គការនេះបានកើតឡើងកាលពីឆ្នាំ១៩៩៦ ហៅថា Shanghai Five ដែលមានការចូលរួមរបស់ ប្រទេសចិន និង មានប្រទេសបីនៅតំបន់អាស៊ីកណ្តាល ហើយនឹងរុស្ស៉ីផងដែរ ដែលមានព្រំដែន ជាប់នឹងចិន។ អង្គការនេះបានបញ្ចូលប្រទេសអ៊ូសបេគីស្ថាន ហើយរើសឈ្មោះឡើងវិញកាលពីឆ្នាំ២០០១ គឺ អង្គការកិច្ចសហប្រតិបត្តិការ the Shanghai Cooperation Organization (SCO)៕