ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ការទូត​ម្នាក់​ថាលោកត្រាំ​ចង់​ឲ្យ​លោក ​Zelenskiy ​និយាយ​ជា​សាធារណៈ​នូវ​ពាក្យ​៣គឺការ​ស៊ើប​អង្កេត‍ លោក Biden‍ និង លោក Clinton‍


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​នៅ​ទីក្រុង Monroe សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​៦ វិច្ឆិកា ២០១៩។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​នៅ​ទីក្រុង Monroe សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​៦ វិច្ឆិកា ២០១៩។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ ដូណាល់ ត្រាំ​ ចង់​ឲ្យ​ប្រធានាធិបតី​ប្រទេស​អ៊ុយក្រែន​លោក Volodymyr Zelenskiy​ និយាយ​ជា​សាធារណៈ​នូវ​ពាក្យ​ ៣ ​ដែល​នោះ​គឺ ​«ការ​ស៊ើប​អង្កេត‍‍» ‍​«លោក Biden‍‍» ​និង ​«លោក Clinton‍‍»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​កំពូល​មួយ​រូប​នៃ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក។

គណបក្ស​ប្រជាធិបតេយ្យ​បាន​បញ្ចេញ​នូវ​ចម្លើយ​សក្ខី​កម្ម​របស់​ឧបការី​រង​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​លោក ​George Kent ​កាល​ពី​ខែ​មុន។

នៅ​ក្នុង​ចម្លើយ​សក្ខី​កម្ម​នោះ ​លោក ​Kent ​បាន​បញ្ជាក់​ថា​ ពាក្យ​ដែល​លោក​ Trump ​ចង់​ឭ​ពី​លោក Zelenskiy ​ត្រូវ​បាន​ផ្ដាំ​ដល់​លោក​តាម​រយៈ​មន្ត្រី​ផ្សេង​ទៀត​ដែល​ធ្វើ​ការ​ដោយ​ផ្ទាល់​ជាមួយ​នឹង​លោក ត្រាំ។

លោក​ Kent ត្រូវ​បាន​គេ​ស្រង់​សម្ដី​ដោយ​និយាយ​ដូច្នេះ​ថា៖ «នោះ​គឺ​ជា​សារ ដែល​លោក Zelenskiy ចាំបាច់​ត្រូវ​និយាយ​ជា​សាធារណៈ ​និង​បញ្ជាក់​នូវ​ពាក្យ ៣ នៅ​ក្នុង​សារ​នោះ‍»។

គណបក្ស​ប្រជាធិបតេយ្យ​ចង់​ដឹង​ថា​តើ​លោក ​ត្រាំ​ មាន​បាន​ផ្អាក​ជំនួយ​យោធា​ចំនួន ​៤ ​រយ​លាន​ដុល្លារ​សម្រាប់​ប្រទេស​អ៊ុយក្រែន​ដែរ​ឬ​ក៏​អត់ ​បើ​លោក​ Zelenskiy ​មិន​ប្ដេជ្ញា​ជា​សាធារណៈ​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​លើ​លោក Joe Biden ដែល​អាច​ជា​គូ​ប្រជែង​របស់​លោក​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ​ក្រោយ​ ទាក់ទិន​នឹង​ការ​ចោទ​ប្រកាន់​រឿង​ពុក​រលួយ​នោះ។

លោក ​Kent​ បាន​បញ្ជាក់​ថា ​លោក​មាន​ការ​ព្រួយ​បារម្ភ​អំពី ​«ការ​ប្រឹងប្រែង​ដើម្បី​ចាប់ផ្ដើម​នូវ​ការ​ចោទ​ប្រកាន់​ដែល​មាន​លក្ខណៈ​នយោបាយ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​នីតិរដ្ឋ​ទាំង​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន និង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក‍»។

រដ្ឋសភា​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាធិបតេយ្យ ​កំពុង​ស៊ើប​អង្កេត​ជា​ផ្លូវការ​ដើម្បី​ចោទ​ប្រកាន់​ទម្លាក់​លោក Trump ពី​តំណែង ក្រោយ​ពី​មាន​អ្នក​បញ្ចេញ​ព័ត៌មាន​សម្ងាត់​អំពី​ការ​សន្ទនា​របស់​លោក​ជាមួយ​នឹង​លោក Zelenskiy កាល​ពី​ខែ​កក្កដា ដែល​នៅ​ក្នុង​ការ​សន្ទនា​នោះ លោក Trump បាន​ស្នើ​ឲ្យ​លោក Zelenskiy ស៊ើប​អង្កេត​លើ​លោក Joe Biden៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG