ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សវនាការ​សាធារណៈ​ប្តឹង​ទម្លាក់​ប្រធានា​ធិបតី​ចេញ​ពី​តំណែងដៅលើ​ប្រធានា​ធិប​តី​ត្រាំចាប់ផ្តើម​នៅ​សប្តាហ៍ក្រោយ


រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump ថ្លែងអំឡុងពេលយុទ្ធនាការឃោសនាមួយ នៅរដ្ឋ Mississippi កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩។
រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump ថ្លែងអំឡុងពេលយុទ្ធនាការឃោសនាមួយ នៅរដ្ឋ Mississippi កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩។

បន្ទាប់​ពី​សវនាការ​សម្ងាត់​អស់​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍​មក ​លោក Schiff ​បាន​មាន​ប្រសាសន៍​ថា ​ប្រជា​ពលរដ្ឋ​អាមេរិកាំង ​នឹង​មានឱកាស«វិនិច្ឆ័យរឿងក្តី​នេះ» ប្រឆាំង​នឹង​លោក​ប្រធានា​ធិបតី​ត្រាំ។

សវនាការ​សាធារណៈ​ប្តឹង​ទម្លាក់​ប្រធានា​ធិបតី​ចេញ​ពី​តំណែង​ដែល​ពិនិត្យ​មើល​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក​ ដូណាល់ ​ត្រាំ ​និងការ​ខំ​ប្រឹងប្រែង​របស់​លោក ​ដើម្បី​ជំរុញ​ឲ្យ​ប្រទេស​អ៊ុយក្រែនស៊ើបអង្កេតគូប្រជែងខាង​គណបក្ស​ប្រជា​ធិបតេយ្យដ៏​សំខាន់​ម្នាក់​សម្រាប់​ការ​បោះឆ្នោត​ប្រធានា​ធិបតី​ឆ្នាំ​២០២០ ​នឹង​ចាប់​ផ្តើម​នៅ​សប្តាហ៍​ក្រោយ។នេះ​តាមលោក Adam Schiff ប្រធាន​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​របស់​សភា​តំណាង​រាស្រ្ត​ដែល​បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ។

បន្ទាប់​ពី​សវនាការ​សម្ងាត់​អស់​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍​មក ​លោក Schiff ​បាន​មាន​ប្រសាសន៍​ថា ​ប្រជា​ពលរដ្ឋ​អាមេរិកាំង ​នឹង​មានឱកាស«វិនិច្ឆ័យរឿងក្តី​នេះ» ប្រឆាំង​នឹង​លោក​ប្រធានា​ធិបតី​ត្រាំ។

លោក Schiff មាន​ប្រសាសន៍ទៀត​ថា «ការពិត​ភាគ​ច្រើនមិន​ត្រូវ​បាន​ជំទាស់តវ៉ា​ទេ។លោក​មានការ​ពេញចិត្ត​ថា ការចោទ​ប្រកាន់​ដ៏​សំខាន់ បាន​ផ្តោត​លើលោក​ប្រ​ធានា​ធិបតី​ត្រាំ «ដែល​ព្យាយាម​ធ្វើ​ឲ្យ​ប្រទេស​អ៊ុយក្រែន​ជីកកកាយ​គូ​ប្រជែង​ខាង​នយោបាយ​របស់​លោក​គឺ​លោក Joe Biden អតីត​អនុ​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដែល​ជា​អ្នក​នាំ​មុខ​ម្នាក់​របស់​គណបក្ស​ប្រ​ជាធិបតេយ្យ​ ដែល​ព្យា​យាម​ទទួល​បានការតែងតាំង​ជា​បេក្ខជន​ប្រធានា​ធិបតី​របស់​គណបក្សដើម្បី​ប្រកួត​ប្រជែង​ប្រធានា​ធិបតី​ត្រាំ​នៅ​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០២០»។

លោក Schiff បាន​និយាយ​ទៀត​ថា គណៈកម្មការ​ស៊ើបការណ៍​សម្ងាត់នឹង​ស្តាប់​លោក Bill Taylor អ្នកការទូតជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​ក្នុង​ប្រទេស​អ៊ុយក្រែននិងលោក George Kent ឧបការីរង​រដ្ឋ​មន្រ្តីការ​បរទេស​សហរដ្ឋ​អាមេរិក ​នៅពេល​សវនា​ការ​សាធារណៈ​ចាប់​ផ្តើម​នៅ​ថ្ងៃ​ពុធ​សប្តាហ៍​ក្រោយ៕

XS
SM
MD
LG