ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកស្រី Aung San Suu Kyi មេដឹកនាំ​​មីយ៉ាន់ម៉ា ត្រូវ​បន្ត​ជាប់​ឃុំឃាំង​ដល់​ថ្ងៃ​ពុធ


បាតុករ​​កាន់​រូប​ថត​របស់​អ្នកស្រី Aung San Suu Kyi ក្នុង​អំឡុងពេល​នៃ​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​នៅ​រដ្ឋធានី​ណៃពិដោ ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រុម​មេដឹកនាំ​យោធា​នៃ​ប្រទេស​មីយ៉ាន់ម៉ាបន្ត​ការ​ឃុំឃាំង​មេដឹកនាំ​ដែល​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ពី​តំណែង​គឺ អ្នកស្រី Aung San Suu Kyi ​រហូត​ដល់​ថ្ងៃ​ពុធ។

ក្រុម​យោធា​បាន​ឃុំឃាំង​អ្នកស្រី Suu Kyi លើ​បទ​ចោទ​ពី​ការ​នាំ​ចូល​វិទ្យុ​ទាក់ទង​គ្នា ឬ អៃកូម (Walkie-talkie) ខុស​ច្បាប់កាល​ពី​២​សប្តាហ៍​មុន​ នៅពេល​ដែល​ពួកគេ​បាន​ដណ្តើម​កាន់កាប់​អំណាច។ អ្នកស្រី​បាន​ស្ថិត​នៅ​ក្រោម​ការ​ឃុំឃាំង​ក្នុង​ផ្ទះ​នៅ​ឯ​គេហដ្ឋាន​ផ្លូវការ​របស់​អ្នកស្រី​នៅ​ក្នុង​រដ្ឋធានី​ណៃពីដោ។

បទបញ្ជា​ឃុំឃាំង​អ្នកស្រីដំបូង​ឡើយ​ត្រូវ​ផុត​កំណត់​នៅ​ថ្ងៃ​ច័ន្ទ​នេះ ក៏ប៉ុន្តែ​មេធាវី​ដែល​តំណាង​ឲ្យ​អ្នកស្រី Suu Kyi បាន​និយាយ​ថា ចៅក្រម​បាន​ពន្យារ​ពេល​ឃុំឃាំង​រហូត​ដល់​ថ្ងៃ​ពុធ។

ចំណាត់ការ​នេះ​កើត​មាន​ឡើង​ ខណៈ​ដែល​ក្រុមបាតុករ បាន​ប្រមូល​ផ្តុំ​គ្នា​ម្តង​ទៀត​នៅ​ថ្ងៃ​ច័ន្ទ​នេះ​នៅ​ផ្នែក​ជា​ច្រើន​នៃ​ប្រទេស​មីយ៉ាន់ម៉ា ហើយ​កងទ័ព​និង​រថយន្ត​យោធា បាន​ត្រូវ​ដាក់​ពង្រាយ​នៅ​ពេល​ដែល​មាន​វត្តមាន​សន្តិសុខ​កើនឡើង​នៅ​តាម​ទីក្រុង​សំខាន់ៗ។

​អាជ្ញាធរ​ក៏​បាន​កាត់​ផ្តាច់​ប្រព័ន្ធ​អ៊ីនធឺណិតនៅ​ពេល​យប់​ដែរ។

​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា ការ​រឹតត្បិត​បែប​នេះ និង​ការ​ចាប់​ខ្លួន​មេដឹកនាំ​នយោបាយ​និង​សង្គម​ស៊ីវិល ជា «ការគួរ​ឱ្យ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង»។

កាល​ពី​ថ្ងៃ​អាទិត្យ ក្រុម​បាតុករ​នៅ​ឯ​រោងចក្រ​អគ្គិសនី​មួយ​កន្លែង​នៅ​ក្នុង​រដ្ឋ Kachin ភាគ​ខាង​ជើង​ប្រទេស​ត្រូវ​រង​គ្រាប់​ដែល​បាញ់​ដោយ​កម្លាំង​សន្តិសុខ។ វីដេអូ​បង្ហាញ​ក្រុម​យោធា​បាន​បាញ់​ដើម្បី​បំបែក​ហ្វូង​បាតុករ តែ​គេ​មិន​ដឹង​ថា​គ្រាប់​នោះ​ជា​គ្រាប់​ពិត​ឬ​គ្រាប់​ជ័រ​ទេ៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG