ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​អាមេរិក​បន្ត​​ផ្តល់​ជំនួយ​ខាង​អភិរក្ស​វប្បធម៌​​ដល់​កម្ពុជា​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ប្រជាជន​និង​ប្រជាជន

ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជាលោក​ William Heidt​ និង​ឯកឧត្តម​ជុច ភឿន​ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​ និង​វិចត្រ​សិល្បៈ ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀងលើ​គម្រោង​ «ការអភិវឌ្ឍវត្ថុតាង​វាយនភណ្ឌ​សតវត្សទី២០» នៃ​មូលនិធិ​ឯកអគ្គរដ្ឋទូត​អាមេរិក​សម្រាប់​វប្បធម៌ ​នៅ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួល​ស្លែង​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​ ទី​១១ ធ្នូ​ ឆ្នាំ ២០១៧។ (ទុំ ម្លិះ/VOA)​

មូលនិធិ​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​ថែរក្សា​វប្បធម៌​ប្រមាណ​ ៥៥.០០០​ដុល្លារ ​បានត្រូវ​ផ្តល់​ទៅ​ឱ្យ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ទួលស្លែង​កាល​ពី​ព្រឹក​ថ្ងៃទី​ច័ន្ទ​ទី​១១​ ខែ​ធ្នូ​នេះ​ ​ដើម្បី​អភិរក្ស​ឯកសណ្ឋាន​ជន​រងគ្រោះ​នៃ​របប​ប្រល័​ពូជសាសន៍​ខ្មែរ​ ​នៅ​ក្នុង​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ទួលស្លែង។

ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្រោយ​ពិធី​ចុះ​ហត្ថលេខា​និង​ទទួលនៅ​សារ​មន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ទួល​ស្លែង​ក្នុង​រាជធានី​ភ្នំពេញ លោក​ William Heidt​ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ឱ្យ​ដឹង​ថា ​ជំនួយ​លើ​គម្រោង​ថែរក្សា​វប្បធម៌នេះ​គឺ​ជា​ដំណាក់កាល​ដំបូង​ ​ដែល​នឹង​ផ្តោត​ទៅ​លើការ​ការពារ​ការ​ខូច​សម្លៀក​បំពាក់​របស់​ជន​រង​គ្រោះ​នៅ​ក្នុង​មន្ទីរ​ស.២១​អំឡុង​របប​ប្រល័យ​ពូជ​សាសន៍ខ្មែរ​ក្រហម។​

លោក​ William Heidt ​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី​ប្រគល់​ថវិកា​នេះ​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី​១១ ធ្នូ​ យ៉ាង​ដូច្នេះ៖​

«ការ​អភិរក្ស​សម្លៀកបំពាក់​របស់​ជន​រង​គ្រោះ​នេះ​ជា​ការ​គាំទ្រ​ដោយ​ផ្ទាល់​ចំពោះ​បេសកកម្ម​នៃ​ការ​អប់រំអំពី​របប​ប្រល័យ​ពូជ​សាសន៍​តាម​រយៈ​វប្បធម៌​សម្ភារៈ​ ​និង​វត្ថុតាង»។

​គ្រឿង​វាយនភណ្ឌ​ដែល​សេសសល់​របស់​ជន​រងគ្រោះ​នៃ​គុក​ទួល​ស្លែងត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ក្នុង​ពិធីចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀងលើ​គម្រោង​ «ការអភិវឌ្ឍវត្ថុតាង​វាយនភណ្ឌ​សតវត្សទី២០» នៃ​មូល​និធិឯកអគ្គរដ្ឋទូត​អាមេរិក​សម្រាប់​វប្បធម៌ ​នៅ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួល​ស្លែង​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១១ ធ្នូ​ ឆ្នាំ ២០១៧។ (ទុំ ម្លិះ/VOA)​

​គ្រឿង​វាយនភណ្ឌ​ទាំង​នោះ​ដែល​មាន​ដូច​ជា​ ​មួក​ ខ្សែ​ក្រវ៉ាត់​ ខោ​ អាវ​ ​សំពត់ ​កាបូប​ ​និង​ស្បែក​ជើង ​គឺ​ជា​របស់​ដែល​ងាយ​ខូច​ជាង​គេ​ក្នុង​ចំណោម​របស់​ដែល​បាន​ប្រមូល​ទុក​តាំង​ពី​ឆ្នាំ​១៩៧៩។​ សម្លៀកបំពាក់​របស់​ជន​រង​គ្រោះ​ទាំង​នេះ​ត្រូវ​បាន​គេ​បត់​ទុក​នៅ​ក្នុង​ផ្នែក​មួយ​គុក​ទួលស្លែង​ ​ឬ​ស២១​ ​ក្រោយ​ការ​រំដោះ​ឆ្នាំ​១៩៧៩។​

លោក​ ឆាយ វិសុទ្ធ​ ប្រធាន​នាយក​សារមន្ទីរ​ទួល​ស្លែង​បាន​មាន​ប្រសាសន៍​ថា៖​

​«អ្វី​ដែល​យើង​មាន​ពី​មុន យើង​គ្រាន់​តែ​ធ្វើ​ការ​ថែរក្សា​តាម​របៀប​សាមញ្ញ ដូច​ដែល​ឃើញ​យើង​ដាក់​កេស យើង​ធ្វើ​ការបែងចែក​ប្រភេទ​សម្លៀកបំពាក់ ឬ​ក៏​វាយនភណ្ឌ​ដែល​យើង​មាន​ប៉ុណ្ណឹង យើង​ដាក់​ធ្នើរ​ យើង​ធ្វើ​របៀប​ថា​ យើង​មិន​មាន​លក្ខណៈ​បច្ចេកទេស​អ្វី​ជ្រៅជ្រះទេ យើង​គ្រាន់​តែ​សង្រ្គោះ​បឋម»។​

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ ​គម្រោង​នេះ​និយាយ​អំពី​តម្រូវការ​អភិរក្សចាំ​បាច់​បំផុត​ ​ដោយ​មាន​របស់​បុរាណ​ពី​៣.០០០​ ​ទៅ​៥.០០០ ដែល​មិន​ត្រូវ​បាន​គេ​ធ្វើ​ការ​អភិរក្ស​ពី​មុន​មក​ឲ្យ​បាន​ត្រឹមត្រូវ​ដោយ​អ្នក​ជំនាញ​ដែល​មាន​វិជ្ជាជីវៈ។ ​

លោក​ ឆាយ​ វិសុទ្ធ​ ប្រធាន​នាយក​សារមន្ទីរ​ទួល​ស្លែង​និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ពិធីចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀងលើ​គម្រោង​ «ការអភិវឌ្ឍវត្ថុតាង​វាយនភណ្ឌ​សតវត្សទី២០» នៃ​មូល​និធិឯកអគ្គរដ្ឋទូត​អាមេរិក​សម្រាប់​វប្បធម៌ ​នៅ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួល​ស្លែង​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១១ ធ្នូ​ ឆ្នាំ ២០១៧។ (ទុំ ម្លិះ/VOA)​

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​ស្តី​ពី​ការ​អភិរក្ស​វត្ថុតាង​វាយនភណ្ឌ​នៅ​សារមន្ទីរ​ទួល​ស្លែង​ ​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«គម្រោង​នេះ​នឹង​ត្រូវ​ប្រើ​វិធីសាស្រ្ត​ដែល​ត្រូវ​បាន​គិតគូរ​និង​ត្រូវ​បាន​សាក​ពិសោធន៍​មក​សម្រាប់​ការ​សម្អាត​ពិសេស​ និង​ការ​អភិរក្ស​យូរ​អង្វែង​នៃ​របស់​សរីរាង្គ​មាន​តម្លៃ»។​

ប៉ុន្តែ​ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ​រូបរាង​ដើម​របស់​វត្ថុតាង​របស់​ជន​រងគ្រោះ​ទាំង​នេះ​នឹង​ត្រូវ​បាន​រក្សា​រូបភាព​ដើម​របស់​វា​ ដើម្បី​បង្ហាញ​ពី​សោកនាដកម្ម​ដ៏​សាហាវ​មួយ​នេះ។​

លោក​ William Heidt​ បាន​មាន​ប្រសាសន៍​ថា​ ​វត្ថុតាង​ទាំង​នេះ​បាន​បង្ហាញ​នូវ​រឿងរ៉ាវ​ផ្ទាល់​ខ្លួនដ៏​ឈឺ​ចាប់​របស់​ជន​រងគ្រោះ​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍។​

«ការ​អភិរក្ស​នេះ​នឹង​ត្រូវ​បាន​អនុវត្ត​យ៉ាង​ប្រុង​ប្រយ័ត្ន​ដើម្បី​ថែរក្សា​វាយនភណ្ឌ​ ដោយ​នឹង​មិន​ធ្វើ​ឲ្យ​បាត់បង់​ភស្តុតាង​ប្រវត្តិសាស្ត្រ​ឡើយ»។​

ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជាលោក​ William Heidt​ និង​ឯកឧត្តម​ជុច ភឿន​ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចត្រ​សិល្បៈ ​កំពុង​ដើរ​មើល​គ្រឿង​វាយនភណ្ឌ​ដែល​សេសសល់​របស់​ជន​រងគ្រោះ​នៃ​គុក​ទួល​ស្លែងកាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១១ ធ្នូ​ ឆ្នាំ ២០១៧។ (ទុំ ម្លិះ/VOA)​

ទោះ​បី​ជា​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​និង​សហរដ្ឋ​អាមេរិក​កំពុង​មាន​ភាព​រកាំ​រកូស​យ៉ាង​ណា​ក្តី​ ក៏​សហរដ្ឋ​អាមេរិក​បន្ត​ផ្តល់​ជំនួយ​ដល់​ប្រទេស​តូច​មួយ​នេះ​ដើម្បី​ថែរក្សា​វប្បធម៌​របស់​ខ្លួន​ឲ្យ​បាន​គង់វង្ស។ ហើយ​គម្រោង​នេះ​ជា​គម្រោង​មួយ​ក្នុង​ចំណោម​គម្រោង​ជា​ច្រើន​ទៀត​ដែល​ក្រសួង​វប្បធម៌បាន​ទទួល​មូលនិធី​ពី​ឯកអគ្គរដ្ឋទូត​វប្បធម៌​អាមេរិក​សម្រាប់​ថែរក្សា​វប្បធម៌​តាំង​ពី​ឆ្នាំ​២០០៥​មក​ម្ល៉េះ។​ នេះ​បើ​តាម​ការ​អះអាង​របស់​ ​លោក​ ​ជុច ភឿន​ ​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ។​

លោក​បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា៖​

«សកម្មភាព​នៃ​ការ​គាំទ្រ​របស់​ប្រទេស​អាមេរិក​លើ​គម្រោង​នៃ​ការ​អភិរក្ស​វាយនភណ្ឌ​នៅ​សារមន្ទីរ​ទួលស្លែង​នេះ​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​ក្រសួង​ ក៏​ដូច​ជា​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស​ ត្បិត​ភស្តុតាង​ទាំងអស់​នេះ​ជា​តឹងតាង​ប្រវត្តិសាស្រ្ត​សម្រាប់​ការ​សិក្សា​ស្វែង​យល់​អំពី​អំពើ​ឧក្រិដ្ឋកម្ម​ ដែល​ខ្មែរ​ក្រហម​បាន​ប្រព្រឹត្ត​ចំពោះ​ប្រជាជន​ស្លូត​ត្រង់​រាប់​លាន​នាក់​នា​រវាង​ឆ្នាំ​១៩៧៥-១៩៧៩»។​

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក លោក William Heidt​ ​បាន​សង្កត់​ធ្ងន់​ម្តង​ហើយ​ម្តង​ទៀត​អំពី​ទំនាក់ទំនង​រវាង​ប្រជាជន​នឹង​ប្រជាជន​ជាមួយ​នឹង​ប្រទេស​កម្ពុជា។​

លោក​បាន​មាន​ប្រសាសន៍​ថា៖​

«ការ​វិនិយោគ​ក្នុង​វិស័យ​វប្បធម៌​នេះ​គឺ​ជា​ផ្នែក​សំខាន់​នៃ​ទំនាក់ទំនង​រវាង​ប្រជាជន​នឹង​ប្រជាជន​ជាមួយ​នឹង​ប្រទេស​កម្ពុជា ហើយ​និង​បង្ហាញ​ពី​ការ​គោរព​យ៉ាង​ជ្រាលជ្រៅ​របស់​ប្រជាជន​អាមេរិក​ចំពោះ​វប្បធម៌​និង​ប្រវត្តិសាស្រ្ត​របស់​ប្រទេស​កម្ពុជា»។​

​គ្រឿង​វាយនភណ្ឌ​ដែល​សេសសល់​របស់​ជន​រងគ្រោះ​នៃ​គុក​ទួល​ស្លែងត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ក្នុង​ពិធីចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀងលើ​គម្រោង​ «ការអភិវឌ្ឍវត្ថុតាង​វាយនភណ្ឌ​សតវត្សទី២០» នៃ​មូល​និធិឯកអគ្គរដ្ឋទូត​អាមេរិក​សម្រាប់​វប្បធម៌ ​នៅ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួល​ស្លែង​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១១ ធ្នូ​ ឆ្នាំ ២០១៧។ (ទុំ ម្លិះ/VOA)​
​គ្រឿង​វាយនភណ្ឌ​ដែល​សេសសល់​របស់​ជន​រងគ្រោះ​នៃ​គុក​ទួល​ស្លែងត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ក្នុង​ពិធីចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀងលើ​គម្រោង​ «ការអភិវឌ្ឍវត្ថុតាង​វាយនភណ្ឌ​សតវត្សទី២០» នៃ​មូល​និធិឯកអគ្គរដ្ឋទូត​អាមេរិក​សម្រាប់​វប្បធម៌ ​នៅ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួល​ស្លែង​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១១ ធ្នូ​ ឆ្នាំ ២០១៧។ (ទុំ ម្លិះ/VOA)​

យ៉ាង​ហោច​ណាស់​មាន​ជន​រងគ្រោះ​ជិត​២​ម៉ឺននាក់​ត្រូវ​បាន​គេ​នាំ​យក​មកឃុំឃាំង​សួរ​ចម្លើយ​និង​ធ្វើ​ទារុណកម្ម​រហូត​ដល់​ស្លាប់​នៅ​ក្នុង​មន្ទីរ​ ​ស.២១​ ដែល​បច្ចុប្បន្ន​ត្រូវ​បាន​គេ​ស្គាល់​ថា​ សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួលស្លែង​សល់​ពី​សម័យ​អាវ​ខ្មៅ​ខ្មែរ​ក្រហម។​ ភាគ​ច្រើន​នៃ​ជន​រងគ្រោះ​ ​ក្នុង​គុក​ទួលស្លែង​ត្រូវ​បាន​ខ្មែរក្រហម​ចោទ​ថា​ជា​ខ្មាំង​ប្រឆំាង​នឹង​របប​គ្រប់គ្រង​របស់​ខ្លួន​ ឬ​ជា​អ្នក​ស៊ើប​ការ​ឱ្យ​រដ្ឋ​បរទេស។​

របប​ប្រល័យ​ពូជសាសន៍​កុម្មុយនិស្តខ្មែរ​ក្រហម​ ​ដែល​គ្រប់គ្រង​ប្រទេស​កម្ពុជាជាង​៣​ឆ្នាំ​(ពី​ឆ្នាំ​១៩៧៥​ដល់​ ​ឆ្នាំ​១៩៧៩)​ ត្រូវ​បាន​គេ​ស្តី​បន្ទោស​ថា​ ​ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​ជាង​ពីរ​លាន​នាក់បាត់បង់​ជីវិត​ ​ដោយ​ការ​បង្អត់​បាយ​ ​ការ​ធ្វើ​ការងារ​ធ្ងន់​ហួស​ប្រមាណ​ និង​ជំងឺ​ដង្កាត់​ជា​ដើម៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG