ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការបោះឆ្នោត​នៅ​ស.រ.អា បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន ទោះ​មាន​ការខ្វាយខ្វល់​មុន​ការបោះឆ្នោត​ក៏ដោយ


មន្ត្រី​ប៉ូលិស ឈរ​យាម​នៅ​ខាង​ក្រៅ​មជ្ឈមណ្ឌល Staples នៅក្នុង​ថ្ងៃបោះឆ្នោត​នៅ ទីក្រុង Los Angeles រដ្ឋ California សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។
មន្ត្រី​ប៉ូលិស ឈរ​យាម​នៅ​ខាង​ក្រៅ​មជ្ឈមណ្ឌល Staples នៅក្នុង​ថ្ងៃបោះឆ្នោត​នៅ ទីក្រុង Los Angeles រដ្ឋ California សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។

ទោះបីជា​មាន​ការ​ខ្វាយខ្វល់​មុនការ​បោះឆ្នោត​ក៏ដោយ ក៏​ពលរដ្ឋ​អាមេរិកាំង​រាប់​លាន​នាក់​ បាន​ទៅ​បោះឆ្នោត​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ ​ដើម្បី​ជ្រើសរើស​ប្រធានាធិបតីថ្មី​នៅ​ក្នុង​ដំណើរការ​មួយ ​ដែល​ភាគ​ច្រើនបាន​ប្រព្រឹត្តិ​ទៅ​យ៉ាង​រលូន។

មាន​សេចក្តី​រាយការណ៍​តិចតួច​ប៉ុណ្ណោះ​អំពី​ការ​បំភិត​បំភ័យ​អ្នក​បោះឆ្នោត ហើយ​មិន​មាន​សកម្មភាព​នៃ​អំពើ​ហិង្សា​ធំដុំ​ណា​មួយ​កើត​ឡើង​នោះ​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​អនុវត្ត​ច្បាប់ ​និង​អ្នក​តស៊ូ​មតិ​ខាង​ការ​បោះឆ្នោត។

ដោយ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ដ៏​តឹងតែង​រវាង​លោក​ប្រធានាធិបតី Donald Trump និង​លោក Joe Biden គូ​ប្រជែង​ខាង​គណបក្ស​ប្រជាធិបតេយ្យ នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ មន្ត្រី​អនុវត្ត​ច្បាប់​នៅតែ​ត្រៀម​លក្ខណៈ​ប្រុង​ប្រយ័ត្ន​ចំពោះ​លទ្ធភាព​នៃ​ការ​អាច​មាន​ភាព​ចលាចល​ និង​អំពើ​ហិង្សា​កើតឡើង។

ទោះ​ជាយ៉ាង​ណាក៏ដោយ ក្រុម​អ្នក​គាំទ្រ​សិទ្ធិ​បោះឆ្នោត​បាន​និយាយ​ថា ដំណើរការ​បោះឆ្នោត​លើក​នេះ ភាគ​ច្រើន​បាន​ទទួល​ជោគជ័យ​ហើយ​មិន​មាន​បញ្ហា​អ្វី​ទេ។

អ្នកស្រី Kristen Clarke ដែល​ជា​ប្រធាន​ និង​ជា​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​មេធាវី​សម្រាប់​សិទ្ធិ​ពលរដ្ឋ​នៅ​ក្រោម​ច្បាប់ (Lawyers Committee for Civil Rights Under Law) បាន​និយាយ​ថា ការ​រាយការណ៍​ដែល​ថា ​មាន​ការ​បំភិត​បំភ័យ​អ្នក​បោះឆ្នោត មាន​តិច​ជាង​អ្វី​ដែល​អង្គការ​របស់​អ្នកស្រី​បាន​រំពឹង​ទុក​ទៅ​ទៀត។

អ្នកស្រី Karen Hobert Flynn ប្រធាន​អង្គការ Common Cause និង​ជា​ប្រធាន​នៃ​អង្គការ​សម្ព័ន្ធភាព​ការពារ​ការ​បោះឆ្នោត (Election Protection Coalition) បាន​ធ្វើ​ការ​វាយ​តម្លៃ​ស្រដៀង​គ្នា​នេះ ដោយ​បាន​និយាយ​ថា៖ «ខ្ញុំ​សប្បាយ​ចិត្ត​នៅ​ក្នុង​ការ​រាយការណ៍​ថា ជា​ទូទៅ ការ​បោះឆ្នោត​លើក​នេះ​មាន​លក្ខណៈ​រលូន»៕

XS
SM
MD
LG