ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ពង្រឹង​ច្បាប់​ធានា​អះអាង​ចំពោះ​អ្នកបោះឆ្នោត​ថា ការបោះឆ្នោត​មាន​សុវត្ថិភាព​និង​សន្តិសុខ​ល្អ


សញ្ញា​សម្រាប់​អ្នកបោះឆ្នោត ដែល​គេ​ដាក់​នៅក្នុង​បរិវេណ​នៃ​មណ្ឌល​បោះឆ្នោត នៅ​មុន​ថ្ងៃ​បោះឆ្នោត​នៅ​វិទ្យាល័យ Waterville Junior ក្នុង​រដ្ឋ Maine នៅ​ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០។

ដោយសារតែ​អ្នក​បោះឆ្នោត​ជា​ច្រើន​មាន​ការ​ព្រួយ​បារម្ភ​ថា ភាព​តានតឹង​ខាង​នយោបាយ​មុន​ថ្ងៃ​បោះឆ្នោត ​អាច​ផ្ទុះ​ឡើង​ក្លាយជា​អំពើ​ហិង្សា​នៅ​ថ្ងៃ​បោះឆ្នោត មន្ត្រី​ពង្រឹង​ច្បាប់​នានា ​បាន​ធានា​អះអាង​ចំពោះ​អ្នក​បោះ​ឆ្នោត​ថា ពួកគេ​អាច​បោះឆ្នោត​បាន​ដោយ​មិន​បាច់​ភ័យ​ខ្លាច​ថា ​មាន​ការ​បំភិត​បំភ័យ​និង​អំពើ​ហិង្សា។

ប៉ុន្តែ អ្នក​គាំទ្រ​សិទ្ធិ​បោះឆ្នោត​និង​មន្ត្រី​ពង្រឹង​ច្បាប់​កំពូលៗ​នៅ​តាម​បណ្តា​រដ្ឋ​ដែល​មាន​ការ​ប្រជែង​ខ្លាំង កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ បាន​ធានា​ចំពោះ​អ្នក​បោះឆ្នោត​កុំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ។

លោក Josh Kaul អគ្គ​រដ្ឋអាជ្ញា​ប្រចាំ​រដ្ឋ Wisconsin បាន​និយាយ​ក្នុង​អំឡុង​ពេល​នៃ​សន្និសីទ​កាសែត​ថា៖ «ខ្ញុំ​មាន​ទំនុកចិត្ត​ខ្លាំង​បំផុត​ថា យើង​នឹង​មាន​ដំណើរការ​បោះឆ្នោត​មួយ​ប្រកប​ដោយ​សុវត្ថិភាព ​និង​សន្តិសុខ​នៅ​ក្នុង​រដ្ឋ Wisconsin នេះ»។

ចំណែក​ឯ​អគ្គ​រដ្ឋអាជ្ញា​ប្រចាំ​រដ្ឋ North Carolina លោក Josh Stein វិញ បាន​និយាយ​ថា៖ «យើង​នឹង​ធ្វើ​អ្វី​ដែល​ចំាបាច់​ទាំង​អស់​ដើម្បី​រក្សា​សុវត្ថិភាព​នៅ​តាម​ការិយាល័យ​បោះឆ្នោត ដើម្បី​ឲ្យ​អ្នក​បោះឆ្នោត​នៅ​ក្នុង​រដ្ឋ North Carolina មាន​ទំនុកចិត្ត​ថា ពួកគេ​អាច​បោះឆ្នោត​ដោយ​សុវត្ថិភាព»។

រដ្ឋ North Carolina និង​រដ្ឋ Wisconsin ស្ថិត​ក្នុង​ចំណោម​រដ្ឋ​ជាង ១០ ដែល​មាន​ការ​ប្រជែង​ខ្លាំង ដែល​រដ្ឋ​ខ្លះ​ក្នុង​ចំណោម​នោះ លោក Trump និង​លោក Biden មាន​ការ​គាំទ្រ​ប្រកៀក​ប្រកិត​គ្នា​ខ្លាំង​បំផុត រី​ឯ​រដ្ឋ​ខ្លះ​ទៀត លោក Biden នាំមុខ​តិចតួច​នៅ​ក្នុង​ការ​ស្ទង់​មតិ។

លទ្ធផល​នៃ​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​រដ្ឋ​ទាំង​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​ការ​សំខាន់​ដើម្បី​កំណត់​អ្នក​ឈ្នះ​នៅ​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​លើក​នេះ៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG