ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump អះអាង​ថា ការពន្យារ​ពេល​រាប់​សន្លឹកឆ្នោត​នៅ​រដ្ឋ Pennsylvania អាច​បង្ក​ឲ្យ​មាន​អំពើហិង្សា


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុង​ការធ្វើ​យុទ្ធនាការ​នៅឯ​អាកាសយានដ្ឋាន​អន្តរជាតិ​Wilkes-Barre Scrantonនៅ​ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុង​រដ្ឋ Pennsylvania។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុង​ការធ្វើ​យុទ្ធនាការ​នៅឯ​អាកាសយានដ្ឋាន​អន្តរជាតិ​Wilkes-Barre Scrantonនៅ​ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុង​រដ្ឋ Pennsylvania។

នៅ​ក្នុង​ថ្ងៃ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ចុងក្រោយ លោក​ប្រធានាធិបតី Donald Trump បាន​ព្រមាន​ថា អំពើ​ហិង្សា​ក្រោយ​ការ​បោះឆ្នោត​ អាច​កើត​មាន ដោយសារតែ​ការ​សម្រេច​របស់​តុលាការ​កំពូល ដែល​អនុញ្ញាត​ឲ្យ​ពន្យារ​ពេល​រាប់​សន្លឹក​ឆោ្នត​នៅ​ក្នុង​រដ្ឋ Pennsylvania ដែល​ជា​រដ្ឋ​ដែល​មាន​ការ​ប្រជែង​ខ្លាំង​មួយ។

ការ​ស្ទង់​មតិ​បាន​បង្ហាញ​ថា បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Joe Biden នាំ​មុខ​តិចតួច​នៅ​ក្នុង​រដ្ឋ Pennsylvania ដែល​នៅ​ក្នុង​រដ្ឋ​នោះ សន្លឹក​ឆ្នោត​ផ្ញើ​តាម​ប្រៃសណីយ៍​ដែល​ត្រូវ​គេ​រំពឹង​ថា ​មាន​ទំនោរ​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​នោះ អាច​នឹង​ត្រូវ​បាន​ពន្យារ​ពេល​រាប់​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ថ្ងៃ​បោះឆ្នោត។

នៅ​ចន្លោះ​ពេល​នៃ​ការ​ធ្វើ​យុទ្ធនាការ​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នៅ​ក្នុង​ទីក្រុង Traverse រដ្ឋ Michigan និង​ទីក្រុង Kenosha រដ្ឋ Wisconsin លោក Trump បាន​បង្ហោះ​សារ​នៅ​លើ Twitter ថា ការ​ពន្យារ​ពេល​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​ផ្ញើ​តាម​ប្រៃសណីយ៍​ដូច​នេះ​នៅ​ក្នុង​រដ្ឋ Pennsylvania «នឹង​បង្ក​ឲ្យ​មាន​ការ​លួច​បន្លំ និង​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ប្រព័ន្ធ​ច្បាប់​ទាំង​មូល​របស់​សហរដ្ឋ​អាមេរិក។ វា​ក៏​នឹង​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​នៅ​តាម​ដង​ផ្លូវ​ផង​ដែរ។ ត្រូវតែ​មាន​វិធានការ​ចំពោះ​រឿង​នេះ!»។

ក្រោយ​មក​ក្រុមហ៊ុន Twitter បាន​ដាក់​សញ្ញា​ព្រមាន​នៅ​លើ​សារ​បង្ហោះ​របស់​លោក Trump នេះ ថា៖ «ខ្លឹមសារ​មួយ​ចំនួន ឬ​ទាំងស្រុង​នៅ​ក្នុង​សារ Twitter នេះ គឺ​អាច​ប្រកែក​តវ៉ា​បាន ហើយ​អាច​បង្ក​ឲ្យ​មាន​ការ​យល់​ច្រឡំ​អំពី​ដំណើរការ​បោះឆ្នោត ឬ​ដំណើរការ​ស៊ីវិល​ផ្សេង​ទៀត»។

ក្រោយ​ការ​បង្ហោះ​សារ​នៅ​លើ Twitter របស់​លោក Trump នេះ លោក Biden ត្រូវ​បាន​អ្នក​សារព័ត៌មាន​សួរ​អំពី​ការ​ព្រមាន​របស់​លោក Trump ដែល​ថា ​អាច​មាន​អំពើ​ហិង្សា​តាម​ដង​ផ្លូវ​នោះ។

មុន​ពេល​ឡើង​ជិះ​យន្តហោះ​ត្រឡប់​ទៅ​ផ្ទះ​របស់​លោក​ក្នុង​រដ្ឋ Delaware វិញ លោក Biden បាន​ឆ្លើយ​ថា៖ «ខ្ញុំ​នឹង​មិន​ឆ្លើយតប​ចំពោះ​អ្វី​ទាំង​អស់​ដែល​លោក [Trump] និយាយ។ ខ្ញុំ​សង្ឃឹម​ថា មាន​ការ​បោះឆ្នោត​ដោយ​សន្តិវិធី និង​មាន​អ្នក​បោះឆ្នោត​ជាច្រើន​ចេញ​មក​បោះឆ្នោត»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG