ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រជាធិបតេយ្យ​ត្រូវ​គេ​ព្យាករណ៍​ថា​ឈ្នះ​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា ២ រូប​នៅ​រដ្ឋ Georgia


លោក Jon Ossoff បេក្ខជន​ខាង​គណបក្ស​ប្រជាធិបតេយ្យ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅទីក្រុង Acworth រដ្ឋ Georgia កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២១។
លោក Jon Ossoff បេក្ខជន​ខាង​គណបក្ស​ប្រជាធិបតេយ្យ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅទីក្រុង Acworth រដ្ឋ Georgia កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២១។

លោក Jon Ossoff បេក្ខជន​ខាង​គណបក្ស​ប្រជាធិបតេយ្យ ត្រូវបាន​ទីភ្នាក់ងារ​ព័ត៌មាន The Associated Press ព្យាករណ៍​ថា​បាន​ទទួល​ជ័យជម្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​ផ្តាច់ព្រាត់​នៅ​រដ្ឋ Georgia។

ចំណែក​ឯ​លោក Raphael Warnock ដែលជា​បេក្ខជន​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ផងដែរ ក៏​ត្រូវ​បាន​គេ​ព្យាករណ៍​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ថា ​ជា​អ្នក​ឈ្នះ​មួយ​រូប​ទៀត​នៅ​ក្នុង​ការ​បោះឆ្នោត​នេះ ដែល​ធ្វើ​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ​ក្លាយជា​គណបក្ស​គ្រប់គ្រង​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក។

លោក Ossoff ដែល​ជា​ផលិតករ​ភាពយន្ត​ឯកសារ​ឲ្យ​ទូរទស្សន៍ បាន​ក្លាយជា​សមាជិក​ព្រឹទ្ធសភា​ដើម​កំណើត​ជ្វីហ្វ​ដំបូង​គេ​បង្អស់​តំណាង​ឲ្យ​រដ្ឋ Georgia។ លោក​បាន​យក​ឈ្នះ​សមាជិក​ព្រឹទ្ធសភា​កំពុង​កាន់​តំណែង​លោក David Perdue ខាង​គណបក្ស​សាធារណរដ្ឋ។ ក្នុង​អាយុ ៣៣ ឆ្នាំ លោក​នឹង​ក្លាយជាសមាជិក​ព្រឹទ្ធសភាកាន់​តំណែងក្មេង​ជាង​គេ​បង្អស់។

រី​ឯ​លោក Warnock ដែល​ជា​គ្រូ​គង្វាល​សាសនា​នៃ​វិហារ​គ្រិស្ដ​សាសនា Ebenezer Baptist ក្នុង​ទីក្រុង Atlanta រដ្ឋ Georgia វិញ បាន​ក្លាយជា​សមាជិក​ព្រឹទ្ធសភា​ស្បែក​ខ្មៅ​ដំបូង​គេ​បង្អស់​តំណាង​ឲ្យ​រដ្ឋ Georgia។ លោក​បាន​យក​ឈ្នះ​សមាជិក​ព្រឹទ្ធសភា​កំពុង​កាន់​តំណែង​អ្នកស្រី Kelly Loeffler ខាង​គណបក្ស​សាធារណរដ្ឋ៕

XS
SM
MD
LG