ទំនងមានការការមិនស្រុះស្រួលគ្នានៅក្នុងគណបក្សប្រជាធិបតេយ្យសហរដ្ឋអាមេរិកលើបញ្ហាថាតើ ខ្លួនគួរតែសង្កត់ធ្ងន់លើការចោទប្រកាន់ពីការឃុបឃិតរវាងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីរបស់លោក ដូណាល់ ត្រាំ និងប្រទេសរុស្ស៊ីដែរឬទេ នេះបើតាមសេចក្តីរាយការណ៍របស់កាសែត Politico។
ពួកបេក្ខជនគណបក្សប្រជាធិបតេយ្យនិងភ្នាក់ងារនយោបាយបានសម្តែងនូវការព្រួយកង្វល់ប្រាប់កាសែត Politico ថា ការរក្សាភាពចម្រូងចម្រាស់របស់រុស្ស៊ីជាបញ្ហាសំខាន់ ជំនួសបញ្ហាការថែទាំសុខភាពហើយនិងបញ្ហាផ្សេងទៀតអាចទទួលការបកត្រឡប់មកវិញ។
លោក Bill Burton អ្នកពិគ្រោះការជើងចាស់ខាងគណបក្សប្រជាធិបតេយ្យដែលបានទាក់ទិននៅក្នុងយុទ្ធនាការខាងនយោបាយជាច្រើនបានប្រាប់កាសែត Politico ថា ពួកអ្នកបោះឆ្នោតភាគច្រើនធុញទ្រាំស្តាប់អំពីបញ្ហានេះ ហើយពួកគេចង់ឮពួកអ្នកនយោបាយពិភាក្សាបញ្ហានានាដែលមានសារៈសំខាន់ដល់ជីវិតរស់នៅរបស់ពួគេវិញ។
លោក Darry Sragow ជាអ្នកយុទ្ធសាស្រ្តខាងគណបក្សប្រជាធិបតេយ្យនៅក្នុងរដ្ឋកាលីហ្វញ៉ាភាគខាងលិច បានទស្សន៍ទាយថា ពួកបេក្ខជនខាងគណបក្សប្រជាធិបតេយ្យនឹងមានបញ្ហាកាន់តែខ្លាំងឡើងៗ ប្រសិនបើពួកគេមិនដោះស្រាយបញ្ហានេះឲ្យបានសមស្របទេនោះ។
លោក Hans Keirstead ដែលនឹងប្រកួតប្រជែងលោក Dana Rohrabacher តំណាងរាស្ត្រខាងគណបក្សសាធារណរដ្ឋនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា បានប្រាប់កាសែត Politico ថា៖ «បញ្ហាប្រទេសរុស្ស៊ីមិនមែនជារឿងរ៉ាវទេ វាជារឿងទើបចាប់ផ្តើម»។
ទោះជាយ៉ាងណាក៏ដោយ រឿងចម្រូងចម្រាស់ពីប្រទេសរុស្ស៊ីនៅតែជាចំណុចក្តៅសម្រាប់គណបក្សប្រជាធិបតេយ្យជាច្រើនដែលបណ្តាលឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីសមាជិកសភាខាងគណបក្សសាធារណរដ្ឋ៕