តុលាការថៃចេញដីកាចាប់ខ្លួនជនជាតិខ្មែរម្នាក់ទៀត ពាក់ព័ន្ធនឹងឃាតកម្មលោក លិម គិមយ៉ា
សារព័ត៌មានថៃបានចុះផ្សាយជាបន្តបន្ទាប់ថា បុគ្គលម្នាក់ទៀតដែលជាជនជាតិខ្មែរ និងជាសមាជិកគណបក្សប្រជាជនកម្ពុជាត្រូវបានតុលាការថៃចេញដីកាឱ្យចាប់ខ្លួន ពាក់ព័ន្ធនឹងការបាញ់សម្លាប់សកម្មជនខ្មែរនៅទីក្រុងបាងកក។ បុគ្គលម្នាក់នោះត្រូវបានបង្ហាញអត្តសញ្ញាណថា ឈ្មោះ លី រតនរស្មី ដែលលោកត្រូវបានរាយការណ៍ថាជាទីប្រឹក្សារបស់អតីតនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន។ លោក ស៊ុន ណារិន រាយការណ៍ឱ្យវីអូអេពីរាជធានីភ្នំពេញ៕