ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំនន់​បាក់​ដី​នៅ​មីយ៉ាន់ម៉ា​កើន​លើស ១០០ នាក់


មនុស្សម្នាប្រមូលផ្តុំនៅជិតសាកសពនៃជនរងគ្រោះពីហេតុការណ៍ជំនន់បាក់ដី នៅតំបន់ Hpakant ដែល​ជា​តំបន់​សម្បូរ​ទៅ​ដោយ​ថ្លើម​ថ្ម នៅ​ក្នុង​រដ្ឋ Kachin ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០។
មនុស្សម្នាប្រមូលផ្តុំនៅជិតសាកសពនៃជនរងគ្រោះពីហេតុការណ៍ជំនន់បាក់ដី នៅតំបន់ Hpakant ដែល​ជា​តំបន់​សម្បូរ​ទៅ​ដោយ​ថ្លើម​ថ្ម នៅ​ក្នុង​រដ្ឋ Kachin ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០។

ជំនន់​បាក់​ដី​មួយ​នៅ​ការដ្ឋាន​ជីក​ថ្លើម​ថ្ម​មួយ​កន្លែង​នៅ​ភាគ​ខាង​ជើង​ប្រទេស​មីយ៉ាន់ម៉ា បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ១០០ នាក់។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អាជ្ញាធរ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បន្ទាប់ពី​កាក​សំណល់​ដី​នៃ​ការដ្ឋាន​ជីក​ថ្លើម​ថ្ម​នេះ​បាន​បាក់​ធ្លាក់​ចូល​ក្នុង​បឹង​មួយ ដោយ​បាន​បង្ក​ឲ្យ​មាន​រលក​ភក់ និង​ទឹក​គ្រប់​សង្កត់​ពី​លើ​កម្មករ​ជា​ច្រើន​នាក់។

កម្មករ​ជីក​ថ្លើម​ថ្ម​ទាំង​នេះ​កំពុង​ប្រមូល​ដុំ​ថ្ម​តូចៗ​នៅ​តំបន់ Hpakant ដែល​ជា​តំបន់​សម្បូរ​ទៅ​ដោយ​ថ្លើម​ថ្ម នៅ​ក្នុង​រដ្ឋ Kachin នៅ​ពេល​ដែល «រលក​ភក់» នេះ​បាន​បាក់​សង្កត់​ពី​លើ​ពួកគេ ក្រោយ​ពី​មាន​ភ្លៀង​ធ្លាក់​ជោគជាំ​មក។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​នាយកដ្ឋាន​ពន្លត់​អគ្គីភ័យ​នៅ​លើ​ទំព័រ Facebook របស់​ខ្លួន។

លោក Tar Lin Maung មន្ត្រី​មូលដ្ឋាន​នៃ​ក្រសួង​ព័ត៌មាន​មីយ៉ាន់ម៉ា បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា៖ «ឥឡូវ​នេះ យើង​រក​ឃើញ​សាកសព​ចំនួន​ជាង ១០០ នាក់​ហើយ។ នៅ​មាន​សាកសព​ផ្សេង​ទៀត​កប់​នៅ​ក្នុង​ភក់។ ចំនួន​អ្នក​ស្លាប់​នឹង​កើន​ឡើង»។

ថវិកា​សរុប​ដែល​បាន​មក​ពី​ការ​លក់​ថ្លើម​ថ្ម​ជា​ផ្លូវការ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​មាន​ចំនួន ៧៥០ លាន ៤ ម៉ឺន​ដុល្លារ​អាមេរិក នៅ​រវាង​ឆ្នាំ ២០១៦ និង​ឆ្នាំ ២០១៧។ នេះ​បើ​យោង​តាម​ទិន្នន័យ​ដែល​បាន​ចេញ​ផ្សាយ​ដោយ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​ផ្ដួចផ្ដើម​តម្លាភាព​ឧស្សាហកម្ម​ជីក​រ៉ែ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG