ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឌុច ស្លាប់​មិន​សូវ​មាន​ន័យ សម្រាប់​យុវជន​កម្ពុជា​ដែល​មិន​ធ្លាប់​ឆ្លងកាត់​សម័យ​ខ្មែរក្រហម


រូបឯកសារ៖ លោក ​កាំង​ ហ្កេក​អ៊ាវ​ ហៅ​ឌុច​ អតីត​ប្រធាន​មន្ទីរ​សន្តិសុខ​ ស​-២១​ ត្រូវ​បាន​កោះ​ហៅ​មក​ផ្តល់​សក្ខី​កម្ម​ក្នុង​សំណុំរឿង​ ០០២/០២ កាល​ពី​ថ្ងៃ​អង្គារ ទី០​៨ ខែ​មិថុនា​ ឆ្នាំ​២០១៦។

ក្នុង​ឆ្នាំ​២០១០​ សាលាក្តី​ដែល​គាំទ្រ​ដោយ​អ.ស.ប. បាន​រក​ឃើញ​ថា​ លោក​កាំង ហ្គេកអ៊ាវ ​ឬ ​សមមិត្ត ​ឌុច ​មាន​ពិរុទ្ធ​ពីបទ​ឃាតកម្ម​ទ្រង់ទ្រាយ​ធំ ​ការ​ធ្វើ​ទារុណ​កម្ម ​និង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​នៅ​គុក​ទួល​ស្លែង។​​

សម្រាប់​អ្នករួច​ជីវិត​ឆ្លង​កាត់​របប​ខ្មែរ​ក្រហម​ដ៏ឃោរ​ឃៅ ​ការ​ស្លាប់​របស់​មេ​ដឹកនាំ​ពេជ្ឈឃាដ​គឺ​សមមិត្ត​ឌុច​ ប្រធាន​គុក​ទទួល​ស្លែង ​បាន​នាំមក​នូវ​យុត្តិធម៌​បន្ថែម​ទៀត​សម្រាប់​ទុក្ខ​វេទនា​របស់​ពួក​គេ។ ​ប៉ុន្តែ​សម្រាប់​យុវជន​ក្មេងៗ​ ​ការ​យល់​ដឹង​អំពី​ព្រឹត្តិ​ការណ៍​ដែលបាន​បំផ្លាញ​ប្រទេស​កម្ពុជា​ និង​ធ្វើឱ្យ​ពិភព​លោក​រន្ធត់​នោះ​ កំពុង​រសាត់​ទៅៗ​នៅ​ក្នុង​ប្រទេស​នេះ​ ដែល​ភាគ​ច្រើន​នៃ​ប្រជាជន​១៦​លាន​នាក់ កើត​ក្រោយ​ការ​ដួល​រលំ​នៃ​របប​នេះ​ កាល​ពី​ជាង​៤០​ឆ្នាំ​មុន។ ​នេះបើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters។​

លោក​ កាំង ហ្គេកអ៊ាវ ​ឬ ​សមមិត្ត​ ឌុច ​ដែល​បាន​ស្លាប់​កាលពី​ថ្ងៃពុធ​ គឺ​ជា​សមាជិក​ដំបូង​នៃ​មេ​ដឹកនាំ​ខ្មែរក្រហម​ដែល​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ជំនុំ​ជម្រះ​ចំពោះ​តួនាទី​របស់​គាត់​នៅ​ក្នុង​របប​ដែល​ត្រូវ​បាន​ស្តី​បន្ទោស​ចំពោះ​ការ​ស្លាប់​មនុស្ស​យ៉ាងហោច​ណាស់​១​លាន ៧​សែន​នាក់ ​ពី​ឆ្នាំ​១៩៧៥ ​ដល់​១៩៧៩។​

ក្នុង​ឆ្នាំ​២០១០​ សាលាក្តី​ដែល​គាំទ្រ​ដោយ​អ.ស.ប. បាន​រក​ឃើញ​ថា​ លោក​កាំង ហ្គេកអ៊ាវ ​ឬ ​សមមិត្ត ​ឌុច ​មាន​ពិរុទ្ធ​ពីបទ​ឃាតកម្ម​ទ្រង់ទ្រាយ​ធំ ​ការ​ធ្វើ​ទារុណ​កម្ម ​និង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​នៅ​គុក​ទួល​ស្លែង។

លោក​ ឆាំង ​យុ​ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ បាន​និយាយ​ថា ​លោក​សង្ឃឹម​ថា​ យុវជន​ នឹង​បាន​យល់​ដឹង​អំពី​ទណ្ឌកម្ម​និង​មរណភាព​របស់​ឌុច។ ​ការ​ស្លាប់​របស់​គាត់​នាំមក​នូវ​ទម្រង់​យុត្តិធម៌​មួយ​ចំនួន​ដល់​អ្នក​នៅ​រស់​ ហើយ​ប្រហែល​ជា​ធ្វើ​ឲ្យ​ព្រលឹង​អ្នក​ស្លាប់​បាន​ស្ងប់​ចិត្ត។​

លោក​ លាង ផេង ​អាយុ​២៥​ឆ្នាំ​ បាន​និយាយ​ថា ​គាត់​ដឹង​អំពី​ការ​ស្លាប់​របស់​ឌុច​ ប៉ុន្តែ​គាត់​មិន​បាន​ដឹង​ថា ​ឌុចត្រូវ​បាន​ផ្តន្ទាទោស​ពីបទ​ឧក្រិដ​អ្វី​នោះ​ទេ។ ​លោក ​លាង​ ផេង​ វិស្វករ​វិទ្យាសាស្ត្រ​ បាន​និយាយ​ដែរ​ថា​ គាត់​មិន​ច្បាស់​ថា ​មរណភាព​របស់​ឌុច​មាន​ន័យ​យ៉ាង​ណា​នោះ​ទេ៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG