ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​បាតុកម្ម​ដ៏គ្រោះថ្នាក់​បាន​កើតមាន​នៅ​​រដ្ឋធានី Mogadishu ​ប្រទេស​សូម៉ាលី


ភ្លើង​ត្រូវ​បាន​ឃើញ​នៅ​តាម​ដងផ្លូវ​បន្ទាប់​ពីបាតុកម្ម​​ប្រឆាំង​នឹង​ការបាញ់​ប្រហារ​លើ​អ្នក​បើក​បរ​រ៉ឺម៉ក​កាលពី​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ២០១៩។
ភ្លើង​ត្រូវ​បាន​ឃើញ​នៅ​តាម​ដងផ្លូវ​បន្ទាប់​ពីបាតុកម្ម​​ប្រឆាំង​នឹង​ការបាញ់​ប្រហារ​លើ​អ្នក​បើក​បរ​រ៉ឺម៉ក​កាលពី​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ២០១៩។

យ៉ាង​ហោច​ណាស់​បាតុករ​៥​នាក់​បានស្លាប់​កាល​ពីថ្ងៃ​សៅរ៍​ក្នុង​អំឡុង​ពេល​មាន​បាតុកម្ម​ហិង្សា ​ដោយ​អ្នក​បើក​រ៉ឺម៉ក​រាប់រយនាក់បាន​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវនៃ​រដ្ឋធានី ​Mogadishu ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​សម្លាប់​អ្នក​បើក​រ៉ឺម៉ក​ម្នាក់​ និង​ការ​បិទផ្លូវ​ដែល​រាំង​ស្ទះ​ចរាចរ​ក្នុង​ទីក្រុង។​

ក្រុម​អ្នកតវ៉ា​បានដុត​កង់ឡាន​និង​ស្រែក​ពាក្យស្លោក​ប្រឆាំងនឹង​កង​កម្លាំង​សន្តិសុខ​របស់​រដ្ឋាភិបាល។ ​ពួកគេ​ទាមទារ​យុត្តិធម៌​និង​សេរីភាព​សម្រាប់​អាជីវកម្ម​របស់​ពួក​គេ។​ ពួកគេ​បាន​ស្រែក​ថា «បរាជ័យ​ទៅ​ឃាតក​សម្លាប់​ជនស៊ីវិល»។​

សាក្សីបាន​និយាយ​ថា​ យ៉ាងហោច​ណាស់​មាន​អ្នក​តវ៉ាពីរ​នាក់​បាន​រង​របួស​ខណៈ​កង​កម្លាំង​សន្តិសុខ​ព្យាយាម​បំបែក​បាតុកម្ម​របស់​ពួកគេ។​

យើង​មិន​ច្បាស់​ទេថា ​តើប៉ូលិស​ដែល​ព្យាយាម​ទប់ស្កាត់​អំពើហិង្សា ​ឬ​ក្រុម​សន្តិសុខ​ក្រុមហ៊ុន​ឯកជន​ដែល​ព្យាយាម​ការពារ​ទ្រព្យ​សម្បត្តិ​របស់ពួក​គេជា​អ្នក​បាញ់​សម្លាប់​បាតុករ។ ​

បាតុកម្ម​ភាគ​ច្រើន​បាន​កើត​ឡើងនៅ​ជិត​ផ្សារ Bakara ​ដ៏សំខាន់​នៅ​ភាគខាង​ត្បូង​នៃ​ទីក្រុង​ ដែល​នៅ​មិន​ឆ្ងាយ​ពី​សភា​ដែល​កំពុង​ពិភាក្សាអំពី​ស្ថានភាព​សន្តិសុខ​ក្នុង​ទីក្រុង។​

លោក​ Mahad Mohamed Salad ​តំណាង​រាស្ត្រគណ​បក្សប្រឆាំង​ដែល​ជាអ្នក​រិះគន់​រដ្ឋាភិបាល​ឥត​សំចៃ​មាត់ ​បានចោទកង​កម្លាំង​សន្តិសុខ​ថា​ បាន​ធ្វើ​បាប​អ្នក​តវ៉ា​និង​សម្លាប់​ជន​ស៊ីវិល​ស្លូតត្រង់។

លោក​បាន​និយាយ​ថា៖​«អ្នក​បើកបរ​និងអ្នក​ដំណើរយ៉ាង​ហោច​ណាស់បី​នាក់ទៀត​ត្រូវ​បាន​សម្លាប់​ដោយ​កង​កម្លាំង​សន្តិសុខ។​ ពួក​គេត្រូវ​បាន​បាញ់​សម្លាប់​ដោយ​បុគ្គលិក​សន្តិសុខ​ដែល​ត្រូវ​ការពារ​ពួកគេ»៕​

XS
SM
MD
LG