ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការវាយ​ប្រហារ​ដ៏​ប្រល័យ​របស់​អ៊ីស្រាអែល​បាន​ត្រូវ​ចំ​តំបន់ Khan Younis


ជនជាតិប៉ាឡេស្ទីន ដែលបានភៀសខ្លួនចេញពីផ្នែកខាងកើតនៃតំបន់ Khan Younis បន្ទាប់ពីពួកគេត្រូវបានបញ្ជាដោយកងទ័ពអ៊ីស្រាអែលឱ្យជម្លៀសចេញពីសង្កាត់របស់ពួកគេ ជិះលើរថយន្តដែលផ្ទុកដោយរបស់របរ នៅក្នុងតំបន់ Khan Younis ភាគខាងត្បូងតំបន់ហ្កាហ្សា ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤។
ជនជាតិប៉ាឡេស្ទីន ដែលបានភៀសខ្លួនចេញពីផ្នែកខាងកើតនៃតំបន់ Khan Younis បន្ទាប់ពីពួកគេត្រូវបានបញ្ជាដោយកងទ័ពអ៊ីស្រាអែលឱ្យជម្លៀសចេញពីសង្កាត់របស់ពួកគេ ជិះលើរថយន្តដែលផ្ទុកដោយរបស់របរ នៅក្នុងតំបន់ Khan Younis ភាគខាងត្បូងតំបន់ហ្កាហ្សា ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤។

កងទ័ព​អ៊ីស្រាអែល​បាន​ធ្វើការ​វាយប្រហារ​កាលពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​តំបន់​ហ្កាហ្សា​ ភាគ​ខាង​ត្បូង ដោយ​ពួក​មន្ត្រី​សុខាភិបាល​ប៉ាឡេស្ទីន​និយាយ​ថា​មនុស្ស​យ៉ាង​តិច​ណាស់​ក៏​៨​នាក់​ដែល​បាន​ត្រូវ​សម្លាប់។

ការវាយ​ប្រហារ​នេះ​រួម​បញ្ចូល​ទាំង​ការទម្លាក់​គ្រាប់​បែក​លើ​តំបន់ Khan Younisមួយ​ថ្ងៃ​បន្ទាប់ពី​អ៊ីស្រាអែល​បាន​បញ្ជា​ឱ្យ​មាន​ការជម្លៀស​ជនស៊ីវិល​ប៉ាឡេស្ទីន​នៅពេល​ថ្មីៗ បំផុត​នេះ។

យោធា​អ៊ីស្រាអែល​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា​ខ្លួន​បាន​ធ្វើការ​វាយ​ប្រហារ​តាម​អាកាស​រយៈពេល​មួយ​យប់​នៅ​ក្នុង​តំបន់ Khan Younisជា​ទីកន្លែង​ដែល​ពួក​សកម្ម​ប្រ យុទ្ធ​បានបាញ់​គ្រាប់​រ៉ុក្កែត​ចំនួន២០គ្រាប់​តម្រង់​ដាក់​កន្លែង​តាំង​ទីលំនៅ​អ៊ីស្រាអែល។

ការវាយ​ប្រហារ​តាម​អាកាសមាន​កាន់តែ​ច្រើន​ សំដៅ​លើ​ទីក្រុង Rafahភាគ​ខាង​ត្បូង​ខណៈ​ដែល​កងទ័ព​ថ្មើជើង​អ៊ីស្រាអែល​បាន​ធ្វើ​ប្រតិបត្តិការ​ប្រឆាំង​នឹង​ពួក​ហាម៉ាស់​នៅ​តំបន់​ហ្កាហ្សា​ភាគ​កណ្តាល។ នេះ​បើ​តាម​ការបញ្ជាក់​របស់​អ៊ីស្រាអែល។

លោកStephane Dujarricអ្នក​នាំពាក្យ​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterresបាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​ថា​ការបញ្ជា​ឱ្យ​ជម្លៀស​របស់​អ៊ីស្រាអែល​សម្រាប់​តំបន Khan Younisបង្ហាញ​ថា«មិន​មាន​កន្លែង​សុវត្ថិភាព​នៅ​ក្នុង​តំបន់​ហ្កាហ្សា​ទេ ការណ៍​នេះ​ត្រូវការ​ការខំប្រឹងប្រែង​បន្ថែម​ទៀត​ដើម្បី​ការពារ​ជន​ស៊ីវិល»។

អ៊ីស្រាអែល​បាន​បានប្រាប់​ម្តង​ហើយ​ម្តង​ទៀត​ឱ្យ​ជន​ជាតិ​ប៉ាឡេស្ទីន​ចាកចេញ​ពី​ផ្នែក​នានា​នៃ​តំបន់​ហ្កាហ្សា ជាធម្មតា​មុន​ការវាយ​ប្រហារ​របស់​អ៊ីស្រាអែល នៅ​ក្នុង​ចំណាត់ ការ​មួយ​ដែល​អ៊ីស្រាអែល​និយាយ​ថា​ដើម្បី​ការពារ​ជន​ស៊ីវិល​ពី​សង្គ្រាម។

ការជម្លៀស រួម​ជាមួយ​ការប្រយុទ្ធ​មាន​ន័យ​ថា​មនុស្ស​ត្រូវ​រត់គេច​ជា​ច្រើន​លើក​ដើម្បី​ស្វែងរក​កន្លែង​មាន​សុវត្ថិភាព៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ត្រូវ​បាន​ផ្តល់​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFP និង Reuters

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG