ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បំផ្ទុះ​គ្រាប់បែក​ទៅ​លើ​ព្រះវិហារ​ឥស្លាម​មួយ​នៅ​អាហ្វហ្គានីស្ថាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១៧​នាក់​និង​របួស​៣៣​នាក់


ប៉ូលិស​ពិនិត្យ​មើល​ព្រះវិហារ​មួយ​ បន្ទាប់​ពី​មាន​ការ​បំផ្ទុះ​គ្រាប់​បែប​នៅ​ក្នុង​ខេត្ត Khost ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨។
ប៉ូលិស​ពិនិត្យ​មើល​ព្រះវិហារ​មួយ​ បន្ទាប់​ពី​មាន​ការ​បំផ្ទុះ​គ្រាប់​បែប​នៅ​ក្នុង​ខេត្ត Khost ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨។

គ្រាប់បែក​ដ៏​ខ្លាំងក្លា​មួយ​បាន​ផ្ទុះ​បំផ្លាញ​ព្រះវិហារ​សាសនា​ឥស្លាម​មួយ​ដែល​មាន​មនុស្ស​ច្រើន​កុះករ។ ព្រះ​វិហារ​នោះ​ត្រូវ​បាន​គេ​ប្រើប្រាស់​សម្រាប់​ជា​មជ្ឈមណ្ឌល​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ប៉ែក​អាគ្នេយ៍​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន។ ហេតុការណ៍​ផ្ទុះ​គ្រាប់បែក​នេះ​បាន​សម្លាប់​មនុស្ស​អស់​ចំនួន​១៧​នាក់​និង​ធ្វើ​ឲ្យ​របួស​៣៣​នាក់​ទៀត។

ការវាយប្រហារ​នេះ​បាន​កើតឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ខ្មាន់កាំភ្លើង​ដែល​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នៅ​ប៉ែក​ខាង​ជើង​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​ចាប់ជម្រិត​វិស្វករ​៧​នាក់ ​ដែល​ភាគច្រើនជា​ជនជាតិ​ឥណ្ឌា។

ការ​បំផ្ទុះ​គ្រាប់បែក​លើ​ព្រះវិហារ​នេះ​បាន​កើតឡើង​ក្នុង​ខេត្ត Khost ដែល​ជាប់​ព្រំប្រទល់​ជាមួយនឹង​ប្រទេស​ប៉ាគីស្ថាន។ លោក Abdul Hanan ស្នងការ​ប៉ូលិស​ខេត្ត​របស់​អាហ្វហ្គានីស្ថាន​បាន​បញ្ជាក់​តួលេខ​អ្នក​ស្លាប់​មក​កាន់ VOA ដោយ​និយាយ​ថា លោក​ប៉ាន់ស្មាន​ថា តួលេខ​អ្នក​ស្លាប់​នឹង​កើនឡើង​បន្ថែម​ទៀត។ ​

លោក Hanan បាន​និយាយ​ថា ការ​ស៊ើបអង្កេត​បឋម​បង្ហាញ​ថា ការ​ផ្ទុះគ្រាប់បែក​នេះ​បណ្តាល​មក​ពី​ឧបករណ៍​ផ្ទុះ​ដែល​គេ​បាន​បង្កប់​ បើ​ទោះ​ជា​របាយការណ៍​បឋម​បង្ហាញ​ថា មាន​អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ម្នាក់​ធ្វើ​ការ​វាយប្រហារ​នេះ​ក៏ដោយ។

នៅ​មិនទាន់​មាន​ក្រុមណា​មួយ​អះអាង​ទទួល​ខុសត្រូវ​លើ​អំពើ​ហិង្សា​ដ៏​ប្រល័យ​នេះ​នៅឡើយ​ទេ។ ក្រុម​តាលីបង់​បាន​បដិសេធ​ថា​ខ្លួន​មិន​ពាក់ព័ន្ធ​នឹង​ហេតុការណ៍​នេះ​នោះ​ទេ។

កាល​ពី​ចុងខែ​មុន អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ម្នាក់​បាន​បំផ្ទុះ​គ្រាប់បែក​ដែល​បំពាក់​នឹង​អាវ​របស់​ខ្លួន​នៅ​ឯ​មជ្ឈមណ្ឌល​ផ្តល់​អត្តសញ្ញាណប័ណ្ណ​ដល់​អ្នក​បោះឆ្នោត​ក្នុង​ទីក្រុង កាប៊ុល ដែល​បាន​សម្លាប់​មនុស្ស​អស់​ជិត​៦០​នាក់​និង​ធ្វើ​ឲ្យ​របួស​ជាង​១០០​នាក់​ផ្សេង​ទៀត។ ក្រុម​រដ្ឋឥស្លាម​បាន​អះអាង​ថា ​ការ​វាយប្រហារ​នោះ​គឺ​ជា​ស្នាដៃ​របស់​ខ្លួន៕

XS
SM
MD
LG