ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​​​បំផ្ទុះ​គ្រាប់​បែក​ក្នុង​ឡាន​ផ្ដាច់​ជីវិតកើត​ចំ​ទីតាំង​សន្តិសុខ​ដ៏​សំខាន់​នៅ​អាហ្វហ្គានីស្ថាន


ផ្សែង​ហុយ​ចេញ​បន្ទាប់​ពី​មាន​ការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថានកាលពី​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ២០១៩។
ផ្សែង​ហុយ​ចេញ​បន្ទាប់​ពី​មាន​ការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថានកាលពី​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ២០១៩។

​មន្ត្រី​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន និយាយ​ថា​ក្រុម​តាលីបង់ បាន​បំផ្ទុះ​គ្រាប់​បែកដែល​ត្រូវ​បាន​ដាក់​បង្កប់​ក្នុង​ឡាន​មួយ​គ្រឿង​នៅ​ក្បែរ​ការិយាល័យ​របស់​ទីភ្នាក់ងារ​ចារកម្ម​ជាតិ ស្ថិត​ក្នុង​ទីក្រុង​Ghazni ប៉ែក​ខាង​កើត​ប្រទេស​នេះ។

អ្នក​នាំ​ពាក្យ​នៃ​អគ្គនាយកដ្ឋាន​សុខាភិបាល​ខេត្ត​ម្នាក់ គឺ​លោកMohammad Hemat បាន​បញ្ជាក់​ពី​ការ​ផ្ទុះ​គ្រាប់បែក​នៅ​ថ្ងៃ​អាទិត្យ​នេះ ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​អស់​១២​នាក់ រួម​ទាំង​ជនស៊ីវិល​ផង និង​បាន​ធ្វើ​ឱ្យ​របួស​មនុស្ស​ជាង​១៨០​នាក់​ផ្សេងទៀត។

លោក Mohammad Khalid Wardak ស្នងការ​ប៉ូលិស​ខេត្ត បាន​ប្រាប់​ VOA ​ថា អ្នក​រង​របួស​រាប់​សិប​នាក់​គឺ​ជា​កូន​សិស្ស​ដែល​កំពុង​ធ្វើ​ដំណើរ​ទៅ​សាលារៀន​ នៅ​ពេល​ដែល​ការ​វាយប្រហារ​នោះ​បាន​កើតឡើង។

ដោយ​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការ​បំផ្ទុះ​គ្រាប់​បែក​នោះ អ្នក​នាំ​ពាក្យ​ម្នាក់​របស់​ក្រុម​តាលីបង់ បាន​និយាយ​ថា ការ​បំផ្ទុះ​គ្រាប់បែក​ដែល​មាន​កម្លាំង​ដ៏​ខ្លាំងក្លា​នោះ បាន​បំផ្លាញ​អាគារ​ដ៏​សំខាន់​មួយ​នៃ​អគ្គនាយកដ្ឋាន​សន្តិសុខ​ជាតិ ដោយ​បង្ក​ឱ្យ​មាន​ចំនួន​អ្នក​ស្លាប់​និង​របួស​យ៉ាង​ច្រើន។

ទីក្រុង ​Ghazni គឺ​ជា​រដ្ឋធានី​នៃ​របស់​ខេត្តGhazni ហើយ​ស្ថិត​នៅ​លើ​ផ្លូវ​ដ៏​សំខាន់​មួយ​ដែល​ភ្ជាប់​ខេត្ត​ជាច្រើនទៀត​នៅ​ភាគ​ខាង​ជើង​និង​ខាង​ត្បូង​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន។ ស្រុក​ជា​ច្រើន​របស់ខេត្តGhazni ត្រូវ​បាន​ត្រួតត្រា​និង​ប្រទាញប្រទង់​យ៉ាង​ខ្លាំង​ពី​សំណាក់​ក្រុម​តាលីបង់។

ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ថ្ងៃ​អាទិត្យ​នេះ បាន​កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​អ្នក​ប្រយុទ្ធ​មួយ​ក្រុម​របស់​តាលីបង់ រួម​ទាំង​អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាតផង បាន​វាយ​ប្រហារ​ទៅលើ​មណ្ឌល​ភស្តុភារ​និង​វិស្វកម្ម​នៃ​ក្រសួង​ការពារ​ជាតិ​ ស្ថិត​ក្នុង​រដ្ឋធានី​កាប៊ុល។

ការ​វាយប្រហារ​នោះ ក៏​បាន​កើត​ឡើង​ដោយ​មាន​ការ​បំផ្ទុះ​គ្រាប់​បែក​បង្កប់​ក្នុង​ឡាន​ផង​ដែរ ដែល​បាន​សម្លាប់​មនុស្ស​អស់​ប្រមាណ​៣០​នាក់ ដែល​ភាគច្រើន​សុទ្ធ​តែ​ជា​កងកម្លាំង​សន្តិសុខ៕

XS
SM
MD
LG