ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កង​នគរបាល​កោះ​ហុងកុង​បាន​ចាប់​ខ្លួន​បាតុករ​គាំទ្រ​លិទ្ធិ​ប្រជាធិបតេយ្យ​ថែម​ទៀត


ក្រុមបាតុករបានទ្រហ៊ោយំនៅខណៈពេលដែលប៉ួលិសបានព្យាយាមរារាំងការឃាំងផ្លូវរបស់ពួកគេនៅ សង្កាត់ Mong Kok កោះហុងកុង នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤។
ក្រុមបាតុករបានទ្រហ៊ោយំនៅខណៈពេលដែលប៉ួលិសបានព្យាយាមរារាំងការឃាំងផ្លូវរបស់ពួកគេនៅ សង្កាត់ Mong Kok កោះហុងកុង នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤។

ពួក​បាតុករ​កោះ​ ហុងកុង​ មួយ​ក្រុម​ចុង​ក្រោយ​ បាន​ស្រែក​ថា​ «ពួក​យើង​នឹង​ត្រឡប់​មក​វិញ» កាល​ពី​ថ្ងៃ​ព្រហស្បត៍​ នៅ​ពេល​ដែល​កង​នគរបាល​បានដក​របាំង​ផ្លូវ​ដែល​នៅ​សល់​ពី​សង្កាត់​ពាណិជ្ជកម្ម​ នៅ​ពេល​មាន​បាតុកម្ម​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ អស់​រយៈ​ពេល​ជិត​ ៣ខែ។​

ក្រុម​បាតុករ​មិន​បាន​ប្រឆាំង​ទេ​ នៅ​ពេល​ភ្នាក់ងារ​ប៉ូលិសចាប់​ខ្លួន​ពួក​គេ​ ​និង​ក្រុម​កម្មករ​បាន​ដក​យក​របាំង​ផ្លូវ​ tនិងតង់សំពត់​ចុង​ក្រោយ​ចេញ​ពីតំបន់​ពាណិជ្ជកម្ម​នោះ។​

ពួក​បាតុករ​បាន​សរសេរ​ពាក្យ​ថា​ «យើង​នឹង​ត្រឡប់​មក​វិញ»​នៅ​លើ​ផ្លូវ​និង​បាឡុង។​

ក្រុម​បាតុករជា​ច្រើន​ម៉ឺន​នាក់​បាន​មក​បោះ​តង់​សំពត់​ស្នាក់​នៅ​ទី​នេះអស់​រយៈ​ពេល​ជិត​ ៣​ខែ​ រហូត​ទាល់​តែ​ តុលាការ​បាន​បញ្ជា​ឲ្យ​ពួក​គេ​ចាក​ចេញ​ពី​តំបន់​នេះ៕

XS
SM
MD
LG