ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមសិទ្ធិ​មនុស្ស៖ ​កម្មករ​កំពុង​ប្រឈម​នឹង​ការ​វាយដំ ការយាយី​​ផ្លូវភេទ​ និង​ការរំខាន​ផ្សេង​ទៀត​


រូបភាព​ឯកសារ៖ ស្លាកសញ្ញា​ Walmart នៅ​ក្នុងទីក្រុង​ Hialeah Gardens រដ្ឋ Florida កាលពី​ថ្ងៃទី​០១ មិថុនា ឆ្នាំ ២០១៧។
រូបភាព​ឯកសារ៖ ស្លាកសញ្ញា​ Walmart នៅ​ក្នុងទីក្រុង​ Hialeah Gardens រដ្ឋ Florida កាលពី​ថ្ងៃទី​០១ មិថុនា ឆ្នាំ ២០១៧។

ក្រុមសិទ្ធិ​មនុស្ស បានឱ្យដឹង​កាលពី​ថ្ងៃសុក្រ​ថា ​ស្ត្រីដែល​ធ្វើការ​នៅក្នុង​រោងចក្រ​នៅ​អាស៊ី ដែល​ផលិត​សំលៀក​បំពាក់​សម្រាប់ក្រុម​ហ៊ុន ​Walmart ដែលជាក្រុម​ហ៊ុន​លក់រាយ​សកល​កំពុង​ប្រឈម​នឹងការ​វាយដំ ការយាយីផ្លូវភេទ​ និង​ការរំខាន​ផ្សេង​ទៀត។

យោងតាម​ការ​សម្ភាសន៍ជា​មួយកម្មករ​ប្រហែល​២៥០​នាក់នៅ​រោងចក្រ​ចំនួន​៦០ នៅ​ប្រទេស​បង់ក្លាដែស​ កម្ពុជា​និង​ឥណ្ឌូណេស៊ី ដែល​ផ្គត់ផ្គង់​ផលិតផល​មក​ Walmart​ ​អង្គការក្រៅរដ្ឋាភិបាល​ចម្រុះ​មួយ​បាន​និយាយ​ថា ​ស្ត្រីត្រូវ​បាន ​«ប្រឈម​នឹង​ប្រព័ន្ធ​អំពើហិង្សា»​ ហើយ​ប្រឈម​នឹងការ​សងសឹក ប្រសិនបើពួក​គេរាយ​ការណ៍ពីការ​ធ្វើបាប​នេះ។

​អង្គការ​នេះ​បាន​ធ្វើការ​ស៊ើប​អង្កេត​លើ​រោងចក្រ​អស់រយៈ​ពេលជាង​៦​ឆ្នាំ ដែល​ជាកិច្ចខិតខំ​ប្រឹងប្រែង​ជំរុញ​ក្រុមហ៊ុន​ផលិត​ផលិតផល​ម៉ាក​របស់​ក្រុមហ៊ុន​លោកខាង​លិច​ រៀបចំ​កន្លែង​ការងារ​តាមច្បាប់​និង​លើក​កម្ពស់​សុវត្ថិភាព​ក្នុង​បណ្តាញ​ផ្គត់ផ្គង់​ផលិតផល​របស់ពួក​គេ។

ក្រុមហ៊ុន ​Walmart ​ដែល​មានមូលដ្ឋាន​នៅ​សហ​រដ្ឋ​អាមេរិក​មាន​ហាងយ៉ាង​ហោចណាស់​ចំនួន​១ម៉ឺន១​ពាន់ក្នុង​ប្រទេស​ជិត​៣០ ​បាន​និយាយ​ថា ​ខ្លួនកំពុង​ពិនិត្យមើល​ការរក​ឃើញក្នុង​របាយ​ការណ៍​នេះ។​

អ្នកនាំពាក្យ​ក្រុម​ហ៊ុន ​Walmart ​បាន​និយាយ​ថា «រឿងរ៉ាវ​របស់​កម្មករ​គឺជា​រឿង​គួរឲ្យ​បារម្ភ​ណាស់​ ហើយ​យើង​យក​ចិត្តទុក​ដាក់​ខ្លាំងណាស់​ចំពោះ​ការ​ចោទ​ប្រកាន់​បែប។ យើង​មាន​កម្មវិធី​ច្បាស់​លាស់​ឃ្លាំមើល​ការ​ផ្គត់ផ្គង់។​ ស្តង់ដារ​របស់​ Walmart ​សម្រាប់​អ្នកផ្គត់ផ្គង់​បានបង្ហាញ​ពីការ​រំពឹងទុក​ផ្នែកសង្គម​និង​បរិស្ថាន​របស់យើង​ជាពិសេស​តម្រូវឲ្យ​មាន​បរិស្ថាន​ការងារ​ដែលមាន​សុវត្ថិភាព​និង​សុខ​ភាព»។

អង្គការ​សិទ្ធិ​មនុស្សនេះបាន​និយាយ​ថា ខ្លួន​បានរក​ឃើញ​កា​ររាលដាលនៃ​ការយាយី​ផ្លូវ​ភេទ ​ផ្លូវ​កាយ​និង​ដោយពាក្យ​សម្តី​ដូចជាទះ និងការ​គំរាមសងសឹក​នៅពេល​កម្មករ​ស្ត្រី​បដិសេធ​ការ​យាយីផ្លូវ​ភេទ​ដោយ​ចៅហ្វាយ។

Anannya Bhattacharjee ​នៃអង្គការ​សម្ព័ន្ធ Asia Wage Alliance ដែល​តំណាង​ឱ្យកម្មករ​កាត់ដេរ ​បានប្រាប់មូល​និធិ Thomson Reuters Foundation ថា៖ «នេះជា​បញ្ហា​ធ្ងន់ធ្ងរ​ហើយ​ត្រូវ​ដោះស្រាយ​បន្ទាន់។

អ្នកទិញ​មើល​ឃើញផលិតផល​ស្អាត ​ការ​ផ្លាស់ប្តូរ​ម៉ូដ​យ៉ាងឆាប់​រហ័ស​និងតម្លៃ​សមរម្យ តែ​គេ​មិនដឹង​អំពី​អំពើ​ហឹង្សា​ចាក់ឫស​ប្រឆាំង​ស្ត្រី​ក្នុង​បណ្តាញ​ផ្គត់ផ្គង់​ផលិត​ផល​នោះទេ»៕

XS
SM
MD
LG