ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប​​ថា​ ការទប់ស្កាត់​ការបំភាយ​ឧស័្មន​ផ្ទះកញ្ចក់​មិន​អាច​ជួយ​បន្ធូរបន្ថយ​ការឡើងកម្តៅ​ភពផែនដី​ទេ


រូបឯកសារ៖ យន្តហោះជិះកាត់ផ្សែងបំផុលចេញពីរោងចក្រប្រើធ្យូងមួយនៅក្រុងប៉េកាំង ប្រទេសចិន។ 
រូបឯកសារ៖ យន្តហោះជិះកាត់ផ្សែងបំផុលចេញពីរោងចក្រប្រើធ្យូងមួយនៅក្រុងប៉េកាំង ប្រទេសចិន។ 

របាយការណ៍​ប្រចាំឆ្នាំ​លើកទី៩​របស់​អង្គការសហប្រជាជាតិ​ស្តី​ពី​គម្លាត​នៃ​ការបំភាយ​ឧស័្មន​នៅក្នុង​បរិយាកាស​បាន​ចេញផ្សព្វផ្សាយ​កាល​ពី​ថ្ងៃអង្គារ​ ដោយ​បាន​លើកឡើង​ថា​ ការ​បំភាយឧស័្មន​នៅ​ឆ្នាំ ២០៣០ អាច​កើតឡើង​ដល់​១៥​ពាន់​លាន​តោន​ ច្រើន​ជាង​តម្រូវការ​ ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​ឡើង​កម្តៅ​លើស​ពី២អង្សា។

អង្គការ​សហប្រជាជាតិ​ប្រកាស​ថា​ ប្រទេស​ទាំងអស់​ត្រូវតែ​ខិតខំ​ឲ្យ​ខ្លាំង​បន្ថែម​ទៀត ​ដើម្បី​កាត់បន្ថយ​ការបំភាយ​ឧស័្មន​ផ្ទះកញ្ចក់​ ដើម្បី​ទប់ស្កាត់​ការឡើងកម្តៅ​ជា​មធ្យម​ក្នុង​សកលលោក​ឲ្យ​នៅត្រឹម ២អង្សា​ត្រឹម​ឆ្នាំ២០៣០។

របាយការណ៍​ប្រចាំឆ្នាំ​លើកទី៩​របស់​អង្គការសហប្រជាជាតិ​ស្តី​ពី​គម្លាត​នៃ​ការបំភាយ​ឧស័្មន​នៅក្នុង​បរិយាកាស​បាន​ចេញផ្សព្វផ្សាយ​កាល​ពី​ថ្ងៃអង្គារ​ ដោយ​បាន​លើកឡើង​ថា​ ការ​បំភាយឧស័្មន​នៅ​ឆ្នាំ ២០៣០ អាច​កើតឡើង​ដល់​១៥​ពាន់​លាន​តោន​ ច្រើន​ជាង​តម្រូវការ​ ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​ឡើង​កម្តៅ​លើស​ពី២អង្សា។

របាយការណ៍​បាន​បង្ហាញ​ទៀត​ថា​ ការបំភាយ​ឧស័្មន​នៅ​ឆ្នាំ២០៣០ ​ត្រូវ​តិចជាង​ ៥៥ភាគរយ​នៃ​បរិមាណ​ ដែល​មាន​កាល​ពី​ឆ្នាំ២០១៧ ដើម្បី​ទប់ស្កាត់​ការឡើង​កម្តៅ​ជា​មធ្យមត្រឹម ១,៥ភាគរយ ​ដែល​ជា​កម្រិត​មាន​សុវត្ថិភាព។កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្តី​ពី​បម្រែបម្រួល​អាកាសធាតុ​ឆ្នាំ២០១៥​អំពាវនាវ​ឲ្យ​ទប់ស្កាត់​ការឡើងកម្តៅ​ភពផែនដី​ឲ្យ​នៅ​ចន្លោះ​ពី ១,៥អង្សា​ទៅ ២អង្សា។

របាយការណ៍​ក៏​បាន​បង្ហាញ​ទៀត​ថា​ ការបំភាយ​ឧស័្មន​បាន​កើនឡើង​ខ្ពស់​ជាង​កំណត់ត្រា​ដល់​ទៅ ៥៣,៥តោន​កាល​ពី​ឆ្នាំ២០១៧ បន្ទាប់​ពី​ថយចុះ​អស់​រយៈពេល​៣ឆ្នាំ។ របាយការណ៍​ក៏​បាន​លើកឡើង​ផងដែរ​ថា ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាងគេ​បំផុត​ទាំង២០​នៅក្នុង​ពិភពលោក​ ដែល​ស្ថិត​នៅក្នុង​ក្រុម G២០ មិនទាន់​សម្រេច​បាន​តាម​គោលដៅ​របស់​ខ្លួន​នៅត្រឹម​ឆ្នាំ២០៣០ទេ។ ការ​វិភាគ​នេះ​បាន​ធ្វើឡើង​ដោយ​យោង​តាម​របាការណ៍​ពិសេស​កាល​ពី​ខែមុន​របស់​គណៈកម្មការ​អន្តរ​រដ្ឋាភិបាល​អង្គការ​សហប្រជាជាតិ​ស្តី​ពី​ការប្រែប្រួល​អាកាសធាតុ​។ ការវិភាគនេះ​បាន​សន្និដ្ឋាន​ថា​ ការឡើង​កម្តៅ ២អង្សារ​ ដែល​ធ្លាប់​ត្រូវ​បាន​គេ​ជឿ​ថា​ ស្ថិត​នៅ​ចំណុចសុវត្ថិភាព​នោះ​ នឹង​អាច​បង្ក​ឲ្យ​មាន​គ្រោះមហន្តរាយ​យ៉ាងខ្លាំង ​ដែល​បង្កឡើង​ដោយសារ​ការប្រែប្រួល​ធាតុអាកាស៕

XS
SM
MD
LG