ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍​ថ្មី៖​ ​មេ​ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​និង​សហជីព​យល់ថា ការ​បញ្ចេញ​មតិ​តាម​អ៊ីនធើណិត​គ្មាន​សុវត្ថិភាព


រូបភាពនៃរបាយការណ៍របស់អង្គការសិទ្ធិមនុស្សកម្ពុជាស្តីអំពីការបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធើណិតនៅកម្ពុជា។ (រូបភាពដោយអង្គការ CCHR)
រូបភាពនៃរបាយការណ៍របស់អង្គការសិទ្ធិមនុស្សកម្ពុជាស្តីអំពីការបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធើណិតនៅកម្ពុជា។ (រូបភាពដោយអង្គការ CCHR)

មេ​ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​និង​សហជីព​ជាង ​៧០ ​ភាយ​រយ នៅ​ក្នុុង​ប្រទេស​កម្ពុជា​យល់​ថា ​ការ​ចែកចាយ​ព័ត៌មាន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម មិន​មាន​សុវត្ថិភាព​នោះ​ទេ។ នេះ​បើ​យោង​តាម​របាយ​ការណ៍​សិក្សា​មួយ​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ ​ទី​ ៨​ ខែ ​ឧសភា​នេះ។​

ការ​សិក្សា​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​នេះបាន​ពិនិត្យ​មើល​ទៅ​លើ​សេរីភាព​បញ្ចេញ​មតិ​តាម​អ៊ីនធើណិត​នៅ​កម្ពុជា ចន្លោះ​ពី​ខែ​មេសា​ ឆ្នាំ​ ២០១៨ ដល់​ខែ​មីនា ឆ្នាំ​ ២០១៩។​

របាយ​ការណ៍​នេះ​បាន​បង្ហាញ​ថា​ បទ​ចោទ​ដែល​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ដាក់​កំហិត​ការ​បញ្ចេញ​មតិ​តាម​ប្រព័ន្ធ​អ៊ីនធើណិត ​រួម​មានបទ​ប្រមាថ​ចំពោះ​អង្គ​ព្រះ​មហាក្សត្រ បទ​បរិហារ​កេរ្តិ៍ និង​បទ​ញុះញង់។

រដ្ឋធម្មនុញ្ញ​កម្ពុជា​ធានា​សេរីភាព​របស់​ពលរដ្ឋ​ខ្មែរ​គ្រប់រូប ​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ខ្លួន។

មាត្រា ​១៩ ​នៃ​កតិកា​សញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិពលរដ្ឋ​និង​សិទ្ធិនយោបាយ​ ក៏ចែង​ដែរ​ថា ជន​គ្រប់​រូបមាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ដោយ ​រួម​ទាំង​សេរីភាព​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន ​និង​គំនិត​សព្វ​បែប​យ៉ាង​ មិន​ថា ​តាម​រូបភាព​ផ្ទាល់​មាត់ បោះពុម្ព ​ឬ​តាម​ទម្រង់​សិល្បៈ​ដទៃ​ទៀត​ក្តី។​

ការ​សិក្សា​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ក៏​រក​ឃើញដែរ​ថា​ ​សាធារណជន ​៤៨%​ យល់​ថា ការ​បញ្ចេញ​មតិ​តាម​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​នៅ​កម្ពុជា «មាន​សេរីភាព​តិចតួច»​ ឬ «មិន​មាន​សេរីភាព​ទាល់​តែ​សោះ»​តែ​ម្តង៕

XS
SM
MD
LG