ទីក្រុងបាងកក —
កងយោធារបស់ប្រទេសថៃកំពុងរៀបចំព្រឹត្តិការណ៍សាធារណៈមួយ ដើម្បីគាំទ្ររដ្ឋប្រហារដែលបានដឹកនាំដោយនាយអគ្គសេនាធិការកងទ័ព។ ព្រឹត្តិការណ៍នេះនឹងកើតឡើងនៅថ្ងៃពុធ ហើយនឹងមានការធ្វើបាតុកម្មតូចៗខុសច្បាប់មួយចំនួនទៀតនៅក្នុងរាជធានីបាងកក ដើម្បីប្រឆាំងនឹងរបបយោធាដែលបានព្យួររដ្ឋធម្មនុញ្ញ ត្រួតត្រាប្រព័ន្ធផ្សព្វផ្សាយ និងរារាំងយ៉ាងតឹងរឹងទៅលើការបញ្ចេញមតិអំពីនយោបាយ។
កងយោធាបានហាមឃាត់ការប្រមូលផ្ដុំនៅទីសាធារណៈដែលមានមនុស្សចាប់ពី៥នាក់ឡើងទៅ។ ប៉ុន្តែព្រឹត្តិការណ៍ប្រមូលផ្ដុំកងទ័ពនៅថ្ងៃពុធនេះ ដែលត្រូវបានធ្វើឡើងដើម្បីគាំទ្រការធ្វើរដ្ឋប្រហារ គឺជាករណីលើកលែង។ កងយោធាហៅព្រឹត្តិការណ៍នេះថា «សេចក្ដីសុខត្រឡប់មកវិញ» ដែលនឹងមិនសង្កត់ធ្ងន់ទៅលើនយោបាយទេ។ ព្រឹត្តិការណ៍នេះនឹងត្រូវបានធ្វើឡើងនៅវិមានជ័យជម្នះ ដែលធ្លាប់មានការធ្វើបាតុកម្មតូចៗប្រឆាំងនឹងការធ្វើរដ្ឋប្រហារ។ កងកម្លាំងសន្តិសុខបានបង្រ្កាបយ៉ាងធ្ងន់ធ្ងរកាលពីថ្ងៃអាទិត្យ បន្ទាប់ពីមានវត្តមានក្រុមបាតុករមួយក្រុមតូចនៅផ្សារទំនើប Terminal 21។ អាជ្ញាធរបានបញ្ជាឲ្យបិទផ្សារទាំងមូល បង្ខំឲ្យអតិថិជនរាប់ពាន់នាក់ចាកចេញ។
«ដោយសារការប្រមូលផ្ដុំធ្វើបាតុកម្ម ផ្សារទំនើបនេះនឹងត្រូវបិទ។ សូមអ្នកទាំងអស់គ្នាចាកចេញ។ ចំពោះអ្នកដែលមិនពាក់ព័ន្ធ រួមទាំងអ្នកយកព័ត៌មាន និងអ្នកផ្សេងទៀតសូមចាកចេញពីទីនេះ។ សូមសហការជាមួយមន្រ្តីមានសមត្ថកិច្ច»។
មានមនុស្សមួយក្រុមប្រមូលផ្ដុំនៅខាងក្រៅ ដោយអ្នកខ្លះធ្វើការគោរពដោយប្រើម្រាមដៃបី។ កាយវិការនេះមានប្រើនៅក្នុងរឿង “Hunger Games” ជាសញ្ញានៃការគោរព ហើយឥឡូវនេះគេឃើញកាយវិការនេះក្លាយជានិមិត្តសញ្ញារបស់ក្រុមប្រឆាំងរដ្ឋប្រហារ។ មនុស្សមួយចំនួនត្រូវបានបណ្ដេញចេញពីតំបន់នេះ រួមទាំងស្រ្តីម្នាក់នេះផងដែរ។ ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋប្រហារប្រឈមមុខនឹងការកាត់ទោសដោយយោធា នេះបើយោងតាមអ្នកនាំពាក្យកងទ័ព លោកឧត្តមសេនីយ៍ Winthai Suvaree។
«យើងបានចាត់វិធានការច្បាប់មួយចំនួន ចំពោះអ្នកដែលបំពានច្បាប់អាជ្ញាសឹក។ មនុស្សមួយចំនួនត្រូវបានចាប់ខ្លួន ហើយបានដោះលែងទៅវិញ។ មនុស្សមួយចំនួនដែលមានលក្ខណៈហិង្សាត្រូវប្រឈមចំពោះមុខច្បាប់»។
តាំងពីរដ្ឋប្រហារបានចាប់ផ្ដើម មានមនុស្សប្រមាណ៣០០នាក់ត្រូវបានកោះហៅឲ្យចូលជួរយោធា។ អ្នកទាំងនោះរួមមានទាំងអ្នកនយោបាយ សកម្មជន សាស្រ្តាចារ្យ អ្នកជំនួញសំខាន់ៗ និងអ្នកកាសែត។ លោក Pravit Rojanaphruk ដែលជាអ្នកសរសេរវិចារណកថាឲ្យកាសែត The Nation ត្រូវបានចាប់ខ្លួន អស់រយៈពេលមួយសប្តាហ៍។
«ខ្ញុំគិតថា នេះគឺជាការឆ្លុះបញ្ចាំងអំពីភាពអសន្តិសុខ ដូច្នេះយើងកំពុងតែប្រឈមមុខនឹងស្ថានភាពមួយដែលអ្នកធ្វើរដ្ឋប្រហារមិនមានអារម្មណ៍ថាពួកគេកំពុងក្ដោបក្ដាប់អំណាចបានទាំងស្រុងនៅឡើយទេ»។
លោកនិយាយថា ក្រោយពីលោកត្រូវបានដោះលែង លោកត្រូវបានវរសេនីយឯកម្នាក់ស្នើមិនឲ្យលោករិះគន់រដ្ឋប្រហារនៅលើគេហទំព័រ Twitter។
«លោកបាននិយាយថាមេដឹកនាំរដ្ឋប្រហារ លោកឧត្តមសេនីយ៍ Prayuth គ្រាន់តែត្រូវការពេលវេលា ដើម្បីរៀបចំរបៀបរៀបរយ ហើយប្រសិនបើខ្ញុំអាចឈប់បង្ហោះព័ត៌មានដែលពាក់ព័ន្ធលើ Twitter មួយរយៈ»។
ក្នុងខណៈពេលដែលបុគ្គលសំខាន់ៗមួយចំនួន ដែលភ័យខ្លាចនឹងការចាប់ឃុំឃាំង អាចនឹងមិនហ៊ានបញ្ចេញមតិលើគេហទំព័រក្នុងប្រព័ន្ធអ៊ីនធឺណែតនោះ មានប្រជាពលរដ្ឋថៃជាច្រើនលាននាក់កំពុងប្រើប្រាស់កុំព្យូរទ័រ និងទូរស័ព្ទដៃទំនើបរបស់ពួកគេដើម្បីយកឈ្នះលើការចាប់ពិរុទ្ធប្រព័ន្ធផ្សព្វផ្សាយធំៗ។ ការធ្វើបែបនេះបង្កភាពងាយស្រួល និងឆាប់រហ័ស ក្នុងការជួយឲ្យ សាធារណៈជនប្រឆាំងនឹងរដ្ឋប្រហារ៕
ប្រែសម្រួលដោយ ហុង ចិន្តា