ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​កាសែត​ចិន​ម្នាក់​ជាប់​ពន្ធនាគារ ៤ ឆ្នាំ សម្រាប់​ការ​រាយការណ៍​អំពី​ការ​ផ្ទុះ​ឡើង​ដំបូងៗ​នៃ​ជំងឺ​កូវីដ១៩ នៅ​ទីក្រុង Wuhan


សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ម្នាក់​កាន់​បដា​ដែល​មាន​រូបថត​អ្នកស្រី Zhang Zhan នៅ​ខាង​ក្រៅ​​ការិយាល័យ​រដ្ឋាភិបាល​ចិន​ ក្នុង​ទីក្រុង​ហុងកុង​ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០។

អ្នកស្រី Zhang Zhan ដែល​ជា​អ្នក​កាសែត​ជនជាតិ​ចិន ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ ៤ ឆ្នាំ សម្រាប់​ការ​រាយការណ៍​បន្ត​ផ្ទាល់​របស់​អ្នកស្រី​ពី​ទីក្រុង Wuhan ប្រទេស​ចិន នៅពេល​ដែល​ការ​ផ្ទុះ​ឡើង​ដំបូង​នៃ​ជំងឺ​កូវីដ១៩ បាន​រីក​រាលដាល​ឡើង។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មេធាវី​របស់​អ្នកស្រី​នៅ​ថ្ងៃ​ច័ន្ទ​នេះ។

អ្នកស្រី Zhang ដែល​ធ្លាប់​ធ្វើ​ជា​មេធាវី ត្រូវ​បាន​កាត់ទោស​នៅ​ក្នុង​សវនាការ​ដ៏​ខ្លី​មួយ​នៅ​ក្នុង​តុលាការ​ទីក្រុង​សៀងហៃ ក្រោម​បទ​ចោទ​ប្រកាន់​ថា​បាន «បង្ក​ឲ្យ​មាន​បញ្ហា» សម្រាប់​ការ​រាយការណ៍​របស់​អ្នកស្រី​នៅ​ក្នុង​ដំណាក់កាល​ចលាចល​ដំបូងៗ​នៃ​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​កូវីដ១៩។

សេចក្តី​រាយការណ៍​ផ្សាយ​បន្ត​ផ្ទាល់​របស់​អ្នកស្រី ត្រូវបាន​គេ​ចែកចាយ​យ៉ាង​ទូលំទូលាយ​នៅ​តាម​បណ្តាញ​ព័ត៌មាន​តាម​អ៊ីនធឺណិត​កាលពី​ខែ​កុម្ភៈ ដោយ​បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​អាជ្ញាធរ​ចិន។ កន្លង​មក អាជ្ញាធរ​ចិន​បាន​ដាក់​ទោស​អ្នក​លួច​បញ្ចេញ​ព័ត៌មាន​អំពី​វីរុស​នេះ​ចំនួន ៨ នាក់​រួច​មក​ហើយ នៅ​ពេល​ដែល​អ្នក​ទាំង​នោះ​បាន​រិះគន់​លើ​វិធានការ​របស់​រដ្ឋាភិបាល​ចិន​ចំពោះ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​នេះ។

អ្នកស្រី Zhang បាន​សរសេរ​អត្ថបទ​មួយ​កាល​ពី​ខែ​កុម្ភៈ​ថា រដ្ឋាភិបាល​ចិន «មិន​បាន​ជូន​ដំណឹង​គ្រប់គ្រាន់​ដល់​ពលរដ្ឋ មុន​ពេល​បិទ​ទីក្រុង [Wuhan]»។ អ្នកស្រី​សរសេរ​បន្ថែម​ថា៖ «នេះ​គឺជា​ការ​រំលោភ​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​មនុស្ស»៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG