ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​សាក​ល្បង​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ត្រូវ​ផ្អាក​បន្ទាប់​ពី​អ្នក​​ចូលរួម​ម្នាក់​ធ្លាក់​ខ្លួន​ឈឺ


រូបឯកសារ៖ លោក Neal Browning ទទួល​វ៉ាក់សាំង​សាកល្បង​សម្រាប់​បង្ការ​ជំងឺ​កូវីដ១៩ កាល​ពី​ថ្ងៃ​ទី ១៦ ខែមីនា ឆ្នាំ​២០២០ នៅ​ឯ​មណ្ឌល​សុខភាព​មួយ​​ក្នុង​ក្រុង Seattle រដ្ឋវ៉ាស៊ីនតោន។​
រូបឯកសារ៖ លោក Neal Browning ទទួល​វ៉ាក់សាំង​សាកល្បង​សម្រាប់​បង្ការ​ជំងឺ​កូវីដ១៩ កាល​ពី​ថ្ងៃ​ទី ១៦ ខែមីនា ឆ្នាំ​២០២០ នៅ​ឯ​មណ្ឌល​សុខភាព​មួយ​​ក្នុង​ក្រុង Seattle រដ្ឋវ៉ាស៊ីនតោន។​

ការ​សាក​ល្បងវ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​១៩ ​មួយ​ប្រភេទ​ដែល​គេ​សង្ឃឹម​ទុកថា​បាន​ទទួល​ជោគ​ជ័យជាងគេ​នោះ​ ត្រូវ​បាន​ផ្អាកទៅ​វិញ​ បន្ទាប់​ពី​អ្នក​ចូលរួម​សាក​ល្បង​ម្នាក់​ធ្លាក់​ខ្លួន​ឈឺ។

ក្រុម​ហ៊ុន​ផលិត​ឱសថ AstraZeneca បាន​ប្រកាសពី​ការ​ផ្អាក​ការ​សាក​ល្បង នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ ដែល​ផ្តល់​ទៅ​ឲ្យគេហទំព័រ​ព័ត៌មាន​វេជ្ជសាស្រ្ត​ Stat News ចុះ​ផ្សាយ​ព័ត៌មាន​នេះ​នៅ​ថ្ងៃ​ពុធ។

ពុំ​មាន​សេចក្តីពិស្តារ​ច្រើន​ទាក់ទង​នឹង​សេចក្តីប្រកាស​នេះ​ទេ ប៉ុន្តែ​ការ​ចុះ​ផ្សាយ​នេះ​បាន​ឲ្យ​ដឹង​ថា​ អ្នកចូលរួម​ក្នុង​ការ​សាកល្បង​វ៉ាក់សាំង​សញ្ជាតិ​អង់គ្លេស​ម្នាក់ មាន​បញ្ហា​រលាក​ឆ្អឹង​ខ្នង។ គេរំពឹង​ថា​បុរស​នោះ​នឹង​ជា​សះស្បើយ​វិញ។

ពុំមាន​ការបង្ហាញ​ណា​មួយ​ដែល​ថា​ ការ​ធ្លាក់ខ្លួន​ឈឺ​របស់​អ្នក​ជំងឺ​រូប​នោះ​ជាប់​ពាក់​ព័ន្ធនឹង​វ៉ាក់សាំង​ការពារ​នោះ​ទេ ហើយ​ការ​ផ្អាកការធ្វើ​តេស្ត​វ៉ាក់សាំង​សាក​ល្បង​វា​ជា​រឿង​ធម្មតាប៉ុណ្ណោះ​។ នេះ​បើ​តាម​ការ​លើក​ឡើងរបស់​លោក​វេជ្ជបណ្ឌិត Alexander Edwards ដែល​ជា​អ្នក​ជំនាញ​ខាងប្រព័ន្ធ​ប្រឆាំង​មេរោគ នៃ​សាកលវិទ្យាល័យ Reading របស់​ប្រទេស​អង់គ្លេស​ ដែល​បាន​និយាយ​ជាមួយ​វីអូអេ​កាល​ពី​ថ្ងៃ​ពុធ៕

XS
SM
MD
LG