ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្រ្តី​ថៃ​ព្រមាន​ក្រុម​បាតុករ​​​មិន​​ឲ្យ​បង្កើន​ហានិភ័យ​​នៃ​ការ​រាតត្បាត​របស់​កូវីដ១៩​​​


សិស្ស​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ដុត​រូប​លោ​កប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃខាងមុខ​អគារ​រដ្ឋាភិបាល​កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ក្នុងទីក្រុងបាងកក ប្រទេស​ថៃ។
សិស្ស​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ដុត​រូប​លោ​កប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃខាងមុខ​អគារ​រដ្ឋាភិបាល​កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ក្នុងទីក្រុងបាងកក ប្រទេស​ថៃ។

នាយករដ្ឋ​មន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា​ដែល​គាំទ្រ​ដោយ​យោធា បាន​ព្រមាន​ក្រុមបាតុករកាល​ពី​ថ្ងៃ​ព្រហស្បតិ៍ អំពី​ការ​កើន​ឡើង​នៃ​គ្រោះថ្នាក់​នៃ​ការ​ឆ្លងជំងឺ​កូវីដ១៩ ស្រប​ពេល​ដែល​ពួក​គេ​ធ្វើ​បាតុកម្ម​ទ្រង់​ទ្រាយ​ធំ​ប្រឆាំង​រដ្ឋាភិបាល​នៅ​ចុង​សប្ដាហ៍​នេះ។

ក្រុម​បាតុករ​បាន​ធ្វើ​បាតុកម្មស្ទើរ​តែ​រៀង​រាល់​ថ្ងៃ​អស់​រយៈពេល​ជិត​ពីរ​ខែ​មក​ហើយ ដើម្បី​ទាម​ទារ​ដក​តំណែង​នាយ​រដ្ឋមន្ត្រី ប្រាយុទ្ធ ដែល​អតតី​មេដឹក​នាំ​យោធា និង​កែប្រែ​រដ្ឋធម្មនុញ្ញ​ដែល​ពួកគេ​និយាយ​ថា បង្កើត​ឡើង​ដើម្បី​ពង្រីក​ឥទ្ធិពល​យោធា​បន្ទាប់​ពី​ការ​បោះឆ្នោត​ឆ្នាំមុន។

លោក ប្រាយុទ្ធ អតីត​មេ​ដឹកនាំ​យោធា ដែលកន្លង​មក​ថា​លោក​ត្រូវ​បានជាប់​ឆ្នោត​ដោយ​ត្រឹមត្រូវ​នោះ​បាន​ថ្លែង​សុន្ទរកថា​តាម​ទូរទស្សន៍​ថា​លោក​យល់​ពីទុក្ខព្រួយ​ទាំង​ឡាយ ប៉ុន្តែ​ជំរុញ​ឲ្យ​ក្រុម​បាតុករគិតគូរ​អំពី «ជំងឺ​កូវីដ​១៩ ជា​ចម្បង» នៅ​ក្នុង​ពេល​នេះ។

លោក​ថា៖ «​នៅពេល​ដែល​អ្នក​ប្រជុំ​គ្នាអ្នក​កំពុង​បង្កើត​ហានិភ័យ​ដ៏​ធំ​មួយ​នៃ​ការ​ឆ្លង​ថ្មី។ ដូច្នេះ​ហើយ​អ្នក​ក៏​បង្កើត​នូវហានិភ័យ​ដ៏​ធំ​ដល់​ជីវិត​រស់​នៅ​របស់​ប្រជាជន​ថៃ​រាប់​សិប​លាន​នាក់»។​

លោក​ប្រាយុទ្ធ បន្ត​ថា៖ «បាតុកម្ម​របស់​អ្នក​ពន្យារពេល​ការ​ស្ដារ​ឡើង​វិញ​នៃ​សេដ្ឋកិច្ច ព្រោះ​អ្នក​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនុកចិត្ត​អាជីវកម្ម ហើយ​អ្នក​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនុក​ចិត្ត​អ្នក​ទេសចរ​ឲ្យ​ត្រឡប់​មក​កាន់​ប្រទេស​របស់​យើង​នៅ​ពេល​ដែល​យើង​ត្រៀម​ខ្លួន​នឹង​ទទួល​ពួក​គេ»។

ប្រទេស​ថៃ​មិនមាន​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ក្នុង​ស្រុក​រយៈពេល​១៤​ថ្ងៃ​ហើយ​ ចាប់​តាំង​ពី​ថ្ងៃទី៣ ខែ​កញ្ញា​ មក នៅ​ពេល​ដែល​អ្នក​ជាប់​ពន្ធនាគារ​ម្នាក់​ធ្វើ​តេស្ត​វិជ្ជមាន បន្ទាប់​ពី​រយៈ​ពេល​ជាង​១០០ ថ្ងៃ​ដែល​គ្មាន​ការ​ឆ្លងថ្មី​ក្នុង​ស្រុក​ទាល់​តែ​សោះ៕

XS
SM
MD
LG