ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​សម្រេច​ដោះលែង​លោក ​ញឹក ​ប៊ុនឆៃ​ ឲ្យនៅ​ក្រៅឃុំ


រូបឯកសារ៖ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ លោក ញឹក ប៊ុនឆៃ ​ផ្តល់​បទសម្ភាសន៍ នៅ​ក្នុង​បន្ទប់​ផ្សាយ​របស់ VOA ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)
រូបឯកសារ៖ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ លោក ញឹក ប៊ុនឆៃ ​ផ្តល់​បទសម្ភាសន៍ នៅ​ក្នុង​បន្ទប់​ផ្សាយ​របស់ VOA ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

តុលាការ​រាជធានី​ភ្នំពេញ​បាន​សម្រេច​ដោះលែង​ លោក​ ញឹក ប៊ុនឆៃ ​ឲ្យស្ថិត​នៅក្រៅ​ឃុំជា​បណ្តោះអាសន្ន ​នៅថ្ងៃ​ច័ន្ទ​ ទី​៣០ ខែ មេសា ​ឆ្នាំ២០១៨​នេះ។​ នេះ​បើយោង​តាម​ដីកា​បង្គាប់​ឲ្យ​ដោះលែង​របស់​ចៅក្រម​ស៊ើបសួរ​ លី លិបម៉េង​ ដែល VOA ​បាន​ទទួល។

លោក ​ញឹក ប៊ុនឆៃ ​ជាអតីត​ប្រធាន​ គណបក្ស​ខ្មែររួបរួមជាតិ​ និង​ធ្លាប់​ជា​អតីត​ឧបនាយក​រដ្ឋមន្ត្រី​ ត្រូវ​អាជ្ញាធរ​ចាប់ឃុំ​ខ្លួន​កាលពី​ដើម​ខែសីហា​ ឆ្នាំ​២០១៧ ​ពី​បទ​ពាក់ព័ន្ធ​នឹង​ការ​សម​គំនិត​រឿង​គ្រឿង​ញៀន​ និង​នាំ​ចូល​សារធាតុ​សម្រាប់​ផ្សំ​គ្រឿង​ញៀន​កាលពី​ឆ្នាំ​២០០៧។

តែ​លោក​ ញឹក ប៊ុនឆៃ ​ធ្លាប់​បាន​បដិសេធ​ថា លោក​គ្មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿងនោះ​ទេ។ ​លោក​ធ្លាប់​ប្រាប់​ VOA ​ថា​ នោះ​ជា​រឿង​របស់​អតីត​ទីប្រឹក្សា​លោក​ម្នាក់​ ហើយ​លោក​ក៏ធ្លាប់​បាន​ចាប់ខ្លួន​ទី​ប្រឹក្សា ​នោះ​ជូន​ដល់​អាជ្ញាធរ​កម្ពុជា​ហើយ​ដែរ៕

XS
SM
MD
LG