ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំនួនមនុស្សស្លាប់ដោយសារមេរោគកូរ៉ូណានៅទូទាំងពិភពលោកឡើងដល់៣សែន៥ម៉ឺននាក់


រូបឯកសារ៖ អ្នកធ្វើដំណើរពាក់ម៉ាស់អំឡុងពេលមានការរាតត្បាតជំងឺកូវីដ១៩ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០។
រូបឯកសារ៖ អ្នកធ្វើដំណើរពាក់ម៉ាស់អំឡុងពេលមានការរាតត្បាតជំងឺកូវីដ១៩ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០។

ព្រឹត្តិការណ៍ដ៏សំខាន់កើតមានឡើងនៅពេលដែលប្រទេសកូរ៉េខាងត្បូងបានប្រកាសនៅថ្ងៃពុធនេះពីចំនួនខ្ពស់បំផុតរបស់ខ្លួននៃករណីថ្មីចំនួន៤៩ថ្ងៃ។ អាជ្ញាធរ កំពុងផ្តោតលើការធ្វើតេស្តកម្មករមកពីក្រុមហ៊ុន Coupan បន្ទាប់ពីករណីឆ្លងជាច្រើនជាប់ទាក់ទិននឹងទីតាំងរបស់ក្រុមហ៊ុននោះដែលស្ថិតនៅខាងក្រៅរដ្ឋធានី​សេអ៊ូល។

មជ្ឈមណ្ឌលត្រួតត្រានិងរារាំងជំងឺរបស់កូរ៉េខាងត្បូងបានប្រាប់ឲ្យដឹងអំពីការឆ្លងទាំងនេះ ក៏ប៉ុន្តែករណីថ្មី ៤នៃករណីថ្មី ៤០ ស្ថិតនៅក្នុងតំបន់សេអ៊ូល។ កូរ៉េខាងត្បូង ជាទីកន្លែងផ្ទុះឡើងនូវមេរោគកូរ៉ូណាមុនដំបូង ក៏ប៉ុន្តែឥឡូវនេះបានស្ថិតនៅក្នុងលំដាប់ថ្នាក់ទី៥០ក្នុងការឆ្លងមេរោគនេះ។ នេះតាមស្ថិតិដែលបានប្រមូលចងក្រងដោយសាកលវិទ្យាល័យ John Hopkins ដែលមានទីតាំងនៅក្រុងបាល់ទីម័រ សហរដ្ឋអាមេរិក។

ប្រទេសប្រេស៊ីលបានលេចចេញឡើងជាប្រភពនៃការព្រួយកង្វល់ដ៏សំខាន់មួយ ដោយស្ថិតនៅក្រោយសហរដ្ឋអាមេរិកក្នុងចំនួនមនុស្សឆ្លងមេរោគកូរ៉ូណានេះ។ កាលពីថ្ងៃអង្គារ ប្រេស៊ីលបានរាយការណ៍ពីចំនួនមនុស្សស្លាប់ក្នុងមួយថ្ងៃច្រើនជាងគេក្នុងពិភពលោកចំនួន១០៣៩នាក់។

ប្រទេសឥណ្ឌាបានចុះផ្សាយការឆ្លងថ្មីដែលមានចំនួនខ្ពស់គឺ ៦ពាន់ករណីនៅថ្ងៃពុធនេះ ដោយធ្វើឲ្យមានចំនួនសរុបទាំងអស់ជាង១សែន៥ម៉ឺនករណី។

ប្រទេសម៉ិចស៊ិកក៏បានរាយការណ៍ពីការរាលដាលយ៉ាងខ្លាំងនៃការផ្ទុះឡើងមេរោគកូរ៉ូណា ដោយមានការស្លាប់ថ្មីខ្ពស់គឺ៥០១នាក់និងការឆ្លងថ្មី៣ពាន់៤រយ៥៥ករណី។

ប្រទេសនូវែលសេឡង់និងអូស្រ្តាលីកំពុងធ្វើការលើផែនការដើម្បីកែប្រែការហាមឃាត់ការធ្វើដំណើរដើម្បីអនុញ្ញាតឲ្យមនុស្សធ្វើដំណើររវាងប្រទេសទាំង២នេះ ហើយនាយករដ្ឋមន្រ្តីនៃប្រទេសនូវែលសេឡង់លោកស្រី Jacinda Ardern បាននិយាយថា ពង្រាងផែនការនោះនឹងរួចរាល់នៅដើមខែក្រោយ៕

XS
SM
MD
LG