ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វិបត្តិ​កូវីដ១៩​ អាកាសធាតុ​ និង​ពាណិជ្ជកម្ម​ជា​របៀបវារៈ​​ជំនួប​កំពូល​រវាង​មេដឹកនាំ​​អាមេរិក​និង​​អឺរ៉ុប​


រូប​ឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​​នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​អង្គការ​អូតង់ (NATO) នៅ​ក្រុង​ប្រ៊ុចសែល​ ប្រទេស​ប៊ែលហ្ស៊ិក កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០២១។
រូប​ឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​​នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​អង្គការ​អូតង់ (NATO) នៅ​ក្រុង​ប្រ៊ុចសែល​ ប្រទេស​ប៊ែលហ្ស៊ិក កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០២១។

ការ​ប្រយុទ្ធ​ប្រឆាំង​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩​ការ​ប្រែប្រួលអាកាសធាតុ​និង​កិច្ច​សហការ​វិស័យ​ពាណិជ្ជកម្ម​និង​កិច្ច​ការ​បរទេស​ស្ថិត​ក្នុង​របៀប​វារៈ​នៃ​ជំនួប​កំពូល​នៅ​ថ្ងៃ​អង្គារ​នេះ​រវាង​ប្រធានាធិបតី​អាមេរិក​លោក​ Joe Biden ​និង​មេដឹកនាំសហភាព​អឺរ៉ុប​ក្នុង​រាជធានី​ប្រ៊ុចសែល​ប្រទេស​ប៊ែលហ្ស៊ិក។

សេចក្តី​ថ្លែង​ការណ៍​ចេញ​ផ្សព្វ​ផ្សាយ​មុន​ជំនួប​កំពូល​នេះ​បាន​ឲ្យ​ដឹង​ថា​ភាគី​ទាំង​ពីរនឹង​បញ្ជាក់​ឡើង​វិញ​នូវ​ការ​គាំទ្រ​ដល់​ការ​ផ្តល់​វ៉ាក់សាំង​ជំងឺ​កូវីដ១៩​ដោយ​សមធម៌​តាម​រយៈ​កម្មវិធី​កូវ៉ាក់​ (COVAX)​ របស់​អង្គការ​សុខភាព​ពិភព​លោក ​(WHO) និង​ការ​ធ្វើ​ការ​រួម​គ្នា​ក្នុងការ​ស្តារ​សេដ្ឋកិច្ច​សាកលដែលរង​ផល​ប៉ះ​ពាល​ពី​ជំងឺ​កូវីដ​១៩​នោះ។​ពួក​គេ​ក៏​មាន​គម្រោង​ពិភាក្សា​ស្តីពីការ​កែ​ទម្រង់អង្គការ​សុខភាព​ពិភពលោក​ផង​ដែរ។

ប្រទេស​ចិន​និង​រុស្ស៊ី​ក៏​ជា​របៀប​វារៈ​នៃជំនួប​កំពូលនៅថ្ងៃ​អង្គារ​នេះផង​ដែរ។​

សេតវិមាន​និង​សហភាព​អឺរ៉ុបនិយាយ​ថា​មេដឹកនាំទាំង​សង​ខាងធ្វើការ​ប្តេជ្ញាចិត្ត​របស់​គេ​ក្នុង​ការ​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ប្រឆាំង​អំពើ​ពុករលួយ​និង​លើក​តម្កើងសិទ្ធិមនុស្ស​នៅ​ជុំវិញ​ពិភពលោក​ផង​ដែរ។​

មេដឹកនាំ​សហភាព​អឺរ៉ុបតំណាង​ដោយប្រធាន​ក្រុម​ប្រឹក្សា​សហភាព​អឺរ៉ុប​លោក​ Charles Michel​ និង​ប្រធាន​គណៈ​កម្មការ​អឺរ៉ុបអ្នក​ស្រី​ Ursula von der Leyen ​ក្នុង​ជំនួប​កំពូលជាមួយ​ប្រធានាធិបតី​អាមេរិក​នេះ៕

XS
SM
MD
LG