ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះមហាក្សត្រ​ថៃ Maha Vajiralongkorn ឡើង​គ្រងរាជ្យ​ជា​ផ្លូវ​ការ


ព្រះ​មហាក្សត្រ​ថៃ​ព្រះបាទ Maha Vajiralongkorn បាន​ឡើង​គ្រងរាជ្យ​ជា​ផ្លូវការកាលពី​ថ្ងៃទី​០៤​ ខែឧសភា ឆ្នាំ២០១៩។
ព្រះ​មហាក្សត្រ​ថៃ​ព្រះបាទ Maha Vajiralongkorn បាន​ឡើង​គ្រងរាជ្យ​ជា​ផ្លូវការកាលពី​ថ្ងៃទី​០៤​ ខែឧសភា ឆ្នាំ២០១៩។

ព្រះ​មហាក្សត្រ​ថៃព្រជន្ម ​៦៦ព្រះវស្សា គឺ​ព្រះបាទ Maha Vajiralongkorn បាន​ឡើង​គ្រងរាជ្យ​ជា​ផ្លូវការ​ជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​ថៃ​ហើយ​ នៅ​ថ្ងៃ​សៅរ៍​នេះ។

ពិធី​ឡើង​សោយរាជ្យ​ដ៏​អធិកអធម​រយៈ​ពេល ​៣ ​ថ្ងៃ​ដែល​ត្រូវ​ចំណាយ​ថវិកា​អស់​ ៣០​ លាន​ដុល្លារ​នេះ ត្រូវ​បាន​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ថៃ​ទូទាំង​ប្រទេស។

សម្រាប់​ពលរដ្ឋ​ថៃ​ជា​ច្រើន នេះ​គឺ​ជា​លើក​ទី​១​ហើយ ដែល​ពួកគេ​មាន​ឱកាស​បាន​មើល​ឃើញ​ពិធី​ឡើង​គ្រងរាជ្យ​នេះ។

បិតា​របស់​ព្រះ​មហាក្សត្រ Vajiralongkorn គឺ​ព្រះបាទ Bhumibol Adulyadej ​បាន​សោយទីវង្គត កាល​ពី​ឆ្នាំ​ ២០១៦ ក្រោយ​ពី​ព្រះអង្គ​ បាន​ឡើង​គ្រងរាជ្យ​តាំង​ពី​ឆ្នាំ​ ១៩៥០ ​មក​ម្លេះ។

ព្រះ​មហាក្សត្រ Vajiralongkorn បាន​ឡើង​សោយរាជ្យ​រួច​ទៅ​ហើយ​ បន្ទាប់​ពី​ព្រះ​បិតា​របស់​ព្រះ​អង្គ បាន​សោយទីវង្គត​ទៅ ប៉ុន្តែ​ពិធី​នៅ​ថ្ងៃ​សៅរ៍​នេះ គឺ​ជា​ពិធី​ឡើង​គ្រងរាជ្យ​ជា​ផ្លូវការ៕

XS
SM
MD
LG