ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការបោះឆ្នោត​ឃុំ-សង្កាត់​ស្ទង់​សមត្ថភាព​លោក​ហ៊ុន សែន​ក្នុង​នាម​ប្រធាន​បក្ស​ថ្មី

  • ម៉ែន គឹមសេង

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ នៅក្នុង​ការដង្ហែក្បួន​ឃោសនា​ថ្ងៃ​​ចុងក្រោយ​​ ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃទី២ ​ខែ​មិថុនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)

ខុសពី​លើកមុន​ ដែល​លោក​ហ៊ុន សែន​ហាក់​ដូច​ជា​ មាន​ភាព​រំភើយ​មិន​ផ្តល់​សារៈសំខាន់​ចំពោះ​យុទ្ធនាការ​ឃោសនា​ដោយ​លោក​មិន​បាន​ចូលរួម​តាំងពី​ឆ្នាំ​១៩៩៨​ ​​ប៉ុន្តែ​ការ​បោះឆ្នោត​លើក​នេះ​លោក​ត្រូវ​ចេញ​មុខ​ដឹកនាំ​ក្បួន ​ដើម្បី​ឃោសនា​នៅ​ថ្ងៃ​ចុងក្រោយ ​កាលពី​ថ្ងៃសុក្រ។

ពលរដ្ឋ​ខ្មែរ​ជាច្រើន​លាន​នាក់នឹង​ទៅ​បោះឆ្នោត ​ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​ថ្ងៃ​អាទិត្យ​នេះ។

សន្លឹកឆ្នោត​ ដែល​នឹង​កំណត់​អ្នក​ឈ្នះ​នៅ​ក្នុង​ការបោះឆ្នោត​នេះ ​ក៏​ជា​ការ​សម្រេច​លើ​ភាព​ដឹកនាំ​របស់​លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន ​ដែល​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ចូលរួម​ក្នុង​ការបោះឆ្នោតនេះ​ជា​លើក​ទីមួយ​ក្នុង​នាម​ជា​ប្រធានបក្ស។

លោក​ហ៊ុនសែន​ទទួល​បាន​ទទួលតួនាទី​ប្រធាន​បក្ស​នេះ​តាំងពី​ថ្ងៃទី​២០ ខែមិថុនា ​ឆ្នាំ​២០១៥ ​បន្ទាប់​ពីមរណភាពរបស់លោក​ជា ស៊ីម។

ខុសពី​លើកមុន​ ដែល​លោក​ហ៊ុន សែន​ហាក់​ដូច​ជា​ មាន​ភាព​រំភើយ​មិន​ផ្តល់​សារៈសំខាន់​ចំពោះ​យុទ្ធនាការ​ឃោសនា​ដោយ​លោក​មិន​បាន​ចូលរួម​តាំងពី​ឆ្នាំ​១៩៩៨​ ប៉ុន្តែ​ការ​បោះឆ្នោត​លើក​នេះ​លោក​ត្រូវ​ចេញ​មុខ​ដឹកនាំ​ក្បួន ​ដើម្បី​ឃោសនា​នៅ​ថ្ងៃ​ចុងក្រោយ ​កាលពី​ថ្ងៃសុក្រ។

ការណ៍​នេះ​កើតឡើង​ ក្រោយពេល​ដែល​ប្រជាប្រិយ​ភាព​របស់​គណបក្ស​បាន​ធ្លាក់​ចុះ​ក្នុង​ការបោះឆ្នោតជាតិ​កាលពីឆ្នាំ​២០១៣ ដែល​ធ្វើ​ឱ្យ​គណបក្ស​កាន់អំណាច​ឈ្នះ​ទាំង​ប្រផិតប្រភើយ​ព្រម​ទាំង​មាន​ការ​តវ៉ា​រឿង​បន្លំ​សន្លឹក​ឆ្នោត។

ការបោះឆ្នោត​ឃុំ​សង្កាត់​លើកទីមួយ​ក្នុង​ឆ្នាំ​២០០២ ​បាន​បណ្តាល​ឱ្យ​គណបក្ស​នេះ​ថយ​អំណាច​នៅ​មូលដ្ឋាន ដែល​គណបក្ស​នេះ​ក្តាប់​យ៉ាង​ណែន​ចាប់​តាំងពី​ខ្លួន​ត្រូវ​បាន​លើក​បន្ទុប​ដោយ​រដ្ឋបាល​ក្រុង​ហាណូយ​តាំងពី​ខែ​មករា ឆ្នាំ​១៩៧៩។ បន្ទាប់​ពី​នោះ ​គណបក្ស​ប្រជាជន​កម្ពុជា​តែងតែ​ឈ្នះ​នៅ​រាល់​ការបោះឆ្នោត​ថ្នាក់​ឃុំ-សង្កាត់​ជា​បន្តបន្ទាប់​មក​ទៀត​ក្នុង​ឆ្នាំ​២០០៧ និង​២០១២។

សម្រាប់​លោក​ហ៊ុន សែន​ការ​បោះឆ្នោត​នេះ​មិន​អាច​ចាញ់​បាន​ទេ ​ព្រោះ​ការ​ចាញ់​នៅ​លើក​នេះ​បន្ទាប់ពី​ការ​ធ្លាក់​ប្រជាប្រិយ​ភាព​ក្នុង​ឆ្នាំ​២០១៣​ វានឹង​ជា​សញ្ញា​គ្រោះថ្នាក់មួយចំពោះ​គណបក្ស​នៅ​ក្នុង​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨។

នៅ​ក្នុងសម្ពាធ​ចំពោះ​មុខ ​ដែល​អាច​វាយ​តម្លៃ​ការដឹកនាំ​របស់​លោក​ក្នុង​នាម​ជា​ប្រធាន​ថ្មី​របស់គណបក្ស​គឺ​លោកត្រូវ​យក​ឱ្យ​ឈ្នះ​មកវិញ​នូវ​ខេត្ត​ ដែល​បាន​ចាញ់​កន្លង​មក​គឺ មាន​រាជធានី​ភ្នំពេញ​ខេត្ត​កំពង់ស្ពឺ ​កណ្តាល ​ព្រៃវែង​ និង​ខេត្ត​កំពង់ចាម​ ដែល​ពេល​នេះ​បាន​បំបែក​ទៅ​បន្ថែម​ជា​ខេត្ត​ត្បូងឃ្មុំ។

ប៉ុន្តែ​លោក​ហ៊ុន សែន​ក៏​កំពុង​ប្រឈម​នឹង​អ្នកបោះឆ្នោត​ដែល​លោក​ស្ទើរតែ​នឹង​ពិបាក​ធ្វើ​ឱ្យ​ពេញចិត្ត​បាន​នោះ​គឺ ​ក្រុម​យុវជន​ក្មេងៗ​ដែល​កំពុង​ចង់​ស្វែង​រក​ការងារ​ធ្វើ ​ពលករ​ចំណាក​ស្រុក​ និង​ពលរដ្ឋ​រងគ្រោះ​ដោយ​បញ្ហា​អយុត្តិធម៌​សង្គម។ ​ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​ដៃគូ​ប្រជែង​អះអាង​ថា​ពួកគេ​គឺជា ​តំណាង​ឱ្យ​សំឡេង​ទាំង​នោះ។

ក្រុមអ្នកគាំទ្រ​ គណបក្ស​ប្រជាជន​កម្ពុជា​ នៅក្នុង​ការដង្ហែក្បួន​ឃោសនា​ថ្ងៃចុងក្រោយ ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃទី២ ​ខែ​មិថុនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)

ខុស​ពី​ការបោះឆ្នោត​ឆ្នាំ​២០១៣​ដែល​លោក​ហ៊ុន សែន​ប្រើ​សារ​យ៉ាង​សុភាព​គឺ​ បក្ស​ណា​ចាញ់​ឈ្នះ​មិន​សំខាន់​ៗ​ឱ្យ​តែ​ជាតិ​បាន​សុខ​និង​ «បើ​ស្រឡាញ់​ បើ​អាណិត ​បើ​ពេញ​ចិត្ត​ បើ​ជឿ​ទុក​ចិត្ត‍» លើ​រូបលោកគឺ​សូម​បោះឆ្នោត​ឱ្យ​គណបក្ស​ប្រជាជន​ គឺ​នៅ​លើក​នេះ​លោក​ប្រើ​វោហាសាស្រ្ត​គំរាមកំហែង​ម្តង​ហើយ​ម្តងទៀតថា ​ប្រទេស​ជាតិ​នឹង​មាន​សង្គ្រាម​ បើ​សិន​ជា​គណបក្ស​របស់​លោក​ចាញ់ឆ្នោត​។

លោក​ហ៊ុន សែន​នៅតែ​បន្ត​សារ​នេះ​ បើ​ទោះបីជា​មក​ដល់​ថ្ងៃ​ឃោសនា​ចុងក្រោយ។

«បងប្អូន អ្នកលក់ដូរ ទាំងឡាយនៅតាមផ្សារ​ តើ​បងប្អូនចង់ភ្លក់រស់ជាតិ​នៃការមិនចាយលុយ​ មិនមានការផ្លាស់ប្តូរទំនិញ​ ឬក៏ចង់បន្ត?។ នេះជាការជ្រើសរើស​រវាង​ការ​រក្សា​សន្តិភាព ដើម្បី​ធានា​ការអភិវឌ្ឍ ​និង​ការបំផ្លិច​បំផ្លាញ​ចលាចល‍»។ ​

ទន្ទឹម​នឹង​នេះ​ លោក​ហ៊ុន សែន​បាន​លើកឡើង​ពី​សមិទ្ធផល​ក្រោម​ការដឹកនាំ​ជាង​ ៣២ឆ្នាំ​របស់​លោក និង​ពលិកម្ម​របស់​គណបក្ស​ដែល​រំដោះ​ពលរដ្ឋ​ពី​របប​ប៉ុល ពត​និង​បៀវត្សរ៍​កម្មករ​កម្មការិនីជាដើម។ ប៉ុន្តែ​បញ្ហា​ទាំងអស់​នេះ​ហាក់​មិន​សូវ​ឆ្លើយ​តប​នឹង​បញ្ហា​នា​ពេល​បច្ចុប្បន្ន​ ដែល​កម្លាំង​កម្មករ​ជាង​៧០​ម៉ឺន​នាក់​ត្រូវការ​ប្រាក់បៀវត្សរ៍​ខ្ពស់​ជាង​បច្ចុប្បន្ន ​ពលករ​ខ្មែរ​ជាង​មួយ​លាន​នាក់​ធ្វើ​ចំណាក​ស្រុកទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នានា។

ទន្ទឹម​នឹង​ការ​ប្រឈម​ខាងក្រៅ​នេះ​នៅ​ពី​ខាងក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​បាត់​បង់​ឥស្សរជន​ដ៏​សំខាន់ៗ​របស់​គណបក្ស​មួយ​ចំនួន​ចាប់​តាំង​ពី​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣មក​ ក្នុង​នោះ​មាន​លោក​ជា ស៊ីម ប្រធាន​គណបក្ស​ និង​លោក​សុខ អាន​ រដ្ឋមន្ត្រី​ទី​ស្តីការ​គណៈរដ្ឋ​មន្ត្រី ដែល​គេ​ចាត់​ទុក​ថា​ជា​ដៃ​ស្តាំរបស់​លោក​ជាដើម។

ក្នុងពេល​ជាមួយ​គ្នា​នេះ​ដែរ ​បញ្ហា​គ្រួសារ​បក្ស​ពួកនិយម​របស់​លោក​កាន់តែ​លេច​ចេញ​ជារូបរាង​កាន់តែ​ច្បាស់​ធ្វើ​ឱ្យ​គេ​មើល​ឃើញ​ថា​ លោក​គឺ​ជា​តំណាង​ឱ្យគ្រួសារ​អភិជន​ច្រើន​ជាង​គ្រួសារ​វណ្ណៈ​កសិករ​ដែល​ជា​ប្រភព​ដើម​របស់លោក។

តាម​របាយការណ៍​របស់​អង្គការ​ឃ្លូបប៊លវីតណេស​ (Global Witness) ក្រុម​គ្រួសារ​របស់​លោក​មាន​ទ្រព្យធន​ក្នុ​ង​របប​ជំនួញ​រាប់​រយ​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​ខណៈ​ពេល​ដែល​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ប្រាំ​នាក់​នៅតែ​រស់​នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ នៅក្នុង​ការដង្ហែក្បួន​ឃោសនា​ថ្ងៃចុងក្រោយ ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃទី២ ​ខែ​មិថុនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)

លោក​ហ៊ុន សែន​ក៏​នៅ​តែ​បង្ហាញ​ចេតនា​ក្នុង​ការ​បន្ត​អំណាច​ទៅ​សាច់​ញាតិ​និង​ ក្រុម​គ្រួសារ​បក្ស​ពួក​លោក​ដដែល៖

«មាន​អ្នក​ខ្លះ​បាន​លើកឡើង​ថា​ ធ្វើ​យូរហើយ​ ហើយ​បាន​និយាយ​បន្ថែម​ថា​ទេវតា ​ក៏​ដូរ​មួយ​ឆ្នាំ​ម្តង​ដែរ​។ ខ្ញុំ​ក៏​សូម​បញ្ជាក់​ថា​ នេះ​គឺជា​ការពិត​គឺ ទេវតា​បង​ផ្ទេរ​ទៅ​ឱ្យ​ទេវតា​ប្អូន​មិនមែន​ផ្ទេរ​ឱ្យ​អស់លោក​ទេ‍»។

យ៉ាងណាក៏ដោយ​ បើ​ក្រឡេកមើល​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ជា​គូ​ប្រកួតប្រជែង​ដ៏​ខ្លាំង​គឺ​រដ្ឋាភិបាល​របស់​លោក​ហ៊ុន សែន​បាន​ធ្វើ​ឱ្យ​គណបក្ស​នេះ​ត្រូវចូលរួម​ប្រកួត​ក្នុង​ស្ថានភាព​មួយ​ដែល​ថ្នាក់​ដឹកនាំ​របស់​ខ្លួន​រង​សម្ពាធ​ស្ទើរ​គ្រប់​ទីកន្លែង ក្នុង​នោះ​គឺ​លោក​សម រង្ស៊ី​អតីត​ប្រធាន​គណបក្ស​ដ៏​មាន​ប្រជាប្រិយភាព​ មិន​អាច​ចូលរួម​ការឃោសនា​ដោយ​ផ្ទាល់​បាន និងត្រូវ​លាលែងចេញពី​តំណែង​ប្រធាន​បក្ស​ទៀត។​ មន្ត្រី​និង​សកម្មជន​ខ្លះ​ត្រូវ​ជាប់​ពន្ធនាគារ។

លោក​សម រង្ស៊ី​ត្រូវ​បាន​គេ​ព្យាយាម​ផាត់ចេញ​ពី​ឆាក​នយោបាយ​ ប៉ុន្តែ​លោក​មិន​ទៅ​ណា​ឆ្ងាយទេ​ហើយ ​បើ​ទោះបីជា​បក្ស​កាន់​អំណាច​ខំប្រឹង​ថា​ លោក​ត្រូវ​បាន​គេ​បំភ្លេច​ចោល​ហើយ​ក៏ដោយ​ប៉ុន្តែ​សារ​របស់​លោក​បង្ហោះ​តាម​ហ្វេសប៊ុក​នៅតែ​ទទួលបាន​ការ​គាំទ្រ​ជាច្រើន​ពី​អ្នកបោះឆ្នោត​នៅ​កម្ពុជា​ហើយ​សារ​ចុងក្រោយ​ទៅកាន់​កម្មករ កម្មការិនី​នៅតែ​ធ្វើ​ឱ្យ​ក្រសួង​ការងារ​ខឹង​សម្បារ​ដោយ​បានថ្កោលទោស​ខ្លាំងៗ​ថា​លោក​«ឃោសនា​បោកប្រាស់‍»​ជាដើម។

បើ​ទោះបីជា​ការបោះឆ្នោត​លើកនេះ​គឺជា ​ការ​បោះឆ្នោត​ជ្រើសរើស​ថ្នាក់​ដឹកនាំ​ថ្នាក់​មូលដ្ឋាន ​ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់​ដល់​អ្នក​គាំទ្រ​របស់​ខ្លួន​ថា ​វា​គឺ​ជា​ដំណាក់​កាល​មួយ​ក្នុង​ការផ្ទេរ​អំណាច​ដោយ​សន្តិវិធី​និង​ជា​ជំហានៗ​។

លោក​សម រង្ស៊ីចាត់​ទុកថា ​សារ​គំរាម​កំហែង​របស់​លោក​ហ៊ុនសែន​គឺ​ ជាការ​ទាល់​ច្រក ​និង​គំរាម​មន្ត្រី ក្នុង​បក្ស​ដែល​ខ្លាច​ប្តូរ​បក្ស​តែ​ប៉ុណ្ណោះ។

«ការគំរាមកំហែង​បែបនេះ​ឆ្លុះបញ្ចាំងថា ​អ្នកដែល​ដើរ​គំរាមកំហែង​គេ​ឯងនោះ​ទាល់​ប្រាជ្ញ​ហើយ​ អស់​មាន​អ្វី​និយាយ​ឱ្យ​គេ​ស្រឡាញ់និងទុកចិត្ត​ទៀតទេ​ គ្រាន់តែ​ចង់​ឱ្យ​គេខ្លាចខ្លួនតែប៉ុណ្ណោះ​ តែ​បើ​និយាយ​ពី​គំនិត​ធ្វើ​ឱ្យ​គេ​ស្រឡាញ់ និងទុកចិត្ត​គឺគ្មានអ្វី​និយាយ​ទៀតទេ​ គេឈប់​ជឿ​ហើយ​ អីចឹង​ហើយ​បាន​ជា​អ្នកនោះ​ដើរ​សម្លុត​គេ​សម្លុត​ឯង‍»។​

រូបឯកសារ៖ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ។

លោក​សម រង្ស៊ី​បាន​ប្រើ​សារ​អំពាវនាវ​ចុងក្រោយ​ឱ្យ​យុវជន​ជួយ​ដើម្បី​ឱ្យ​គាត់​បាន​វិលមកស្រុក​វិញ។ លោក​ថា​ អាជ្ញាធរ​បាន​រារាំង​ការ​វិលត្រឡប់​របស់​លោក​មក​ប្រទេសកំណើតវិញ ដោយ​គេ​បាន​បញ្ជា​ឱ្យ​រាល់​ក្រុមហ៊ុន​អាកាសចរណ៍​បដិសេធ​រូប​គាត់​ពី​យន្តហោះ​ ដែល​ត្រូវ​ហោះ​ហើរ​មក​កម្ពុជា​ ហើយ​ថា​ការបោះឆ្នោត​នេះ​គឺ​ នឹង​ជួយ​ដល់​លោក​អាច​វិល​ត្រឡប់​មក​កម្ពុជា​វិញ។

«ខ្ញុំ​ស្រណោះ​មាតុភូមិខ្ញុំ​ណាស់ ​ហើយ​បំណង​ដ៏​ធំជាងគេ​របស់​ខ្ញុំ​គឺ ត្រឡប់​មក​រួមរស់​ជាមួយ​បងប្អូន​និង​ក្មួយៗ​លើទឹកដីប្រទេសកម្ពុជា​។ សូមបងប្អូននិងក្មួយៗ​ជួយខ្ញុំ​ឱ្យ​បាន​ត្រឡប់​មកជួបជុំ​ជាមួយ​នឹង​បងប្អូន និងក្មួយៗវិញ​ដោយបោះឆ្នោត​ឱ្យ​គណបក្ស​សង្គ្រោះជាតិ‍»។​

មានគណបក្ស​នយោបាយ​ចំនួន​១២​បានចុះឈ្មោះ​ចូលរួមប្រកួតក្នុងការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នេះ​ ប៉ុន្តែ​មានតែ​គណបក្ស​សង្គ្រោះជាតិ​ និង​គណបក្ស​ប្រជាជនកម្ពុជា​ទេ​ដែល​មានកម្លាំង​ប្រហាក់ប្រហែលគ្នា​ដោយ​បាន​ដាក់​បេក្ខជន​នៅគ្រប់​ឃុំ-សង្កាត់​ទាំង​១.៦៤៦​។

លោកហ៊ុន សែនក៏បាន​ព្រមាន​ថា​ បើ​គណបក្ស​ណា​មិន​ទទួល​ស្គាល់​លទ្ធផលឆ្នោត​នឹង​រង​ការរំលាយ​ចោលតាម​ច្បាប់។​

«សូម​កុំឡាំប៉ា​ដូចពីមុន​ច្បាប់​បច្ចុប្បន្នអនុញ្ញាត​ឱ្យ​ប្តឹងរំលាយគណបក្ស​។ នេះគឺជា រឿងពិត​បើ​បក្ស​យើងធ្វើ​ខុស​យើង​ក៏​ទទួល​យក​នូវ​ការ​រំលាយ​ដោយ​តុលាការ​ក្នុង​ករណី​មាន​ពាក្យ​បណ្តឹ​ង​សមហេតុសមផល​។ សង្ឃឹមថា​ គណបក្ស​ទាំងអស់​នឹង​ទទួល​យក​លទ្ធផលឆ្នោត‍»។

សារ​ដដែលៗ​ពី​សង្គ្រាម​ ដែល​គណបក្ស​កាន់​អំណាច​ប្រើប្រាស់​ដល់​អ្នក​បោះឆ្នោត​បាន​ធ្វើ​ឱ្យ​អ្នក​តំណាងរាស្រ្ត​សហរដ្ឋ​អាមេរិក​ និង​ក្រសួងការបរទេស​សហរដ្ឋ​អាមេរិក​មិន​នៅ​ស្ងៀម។​

ក្រុមអ្នកគាំទ្រ​ លើក​ទង់​គណបក្ស​ប្រជាជន​កម្ពុជា​ នៅក្នុង​ការដង្ហែក្បួន​ឃោសនា​ថ្ងៃចុងក្រោយ ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃទី២ ​ខែ​មិថុនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)

នៅ​ក្នុង​សារ​ចុងក្រោយ​លោក​ស្ទីវ ឆាបុត​សហប្រធាន​នៃ​ក្រុម​សមាជិកសភា​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ច​ការ​កម្ពុជា​បាន​បញ្ជាក់​ថា​៖ «លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ត្រូវ​តែ​បញ្ឈប់​ការ​យាយីមេដឹកនាំ​នយោបាយ​គណបក្ស​ប្រឆាំង​ជា​បន្ទាន់។ ការ​បោះឆ្នោត​ដោយ​សេរី​ និង​ត្រឹមត្រូវមាន​សារៈសំខាន់​ណាស់​នៅក្នុង​ប្រព័ន្ធ​ដឹកនាំ​ប្រជាធិបតេយ្យ ហើយ​វា​ជា​ការសំខាន់​ដែលរដ្ឋាភិបាល​កម្ពុជា​ទទួលស្គាល់​ចំណុច​នេះ។ ការ​បន្ទច់បង្អាក់​ជា​ប្រព័ន្ធ​មក​លើ​គណបក្ស​សង្គ្រោះជាតិ​បាន​បង្ក​ឱ្យ​សហគមន៍​អន្តរជាតិ​ព្រួយបារម្ភ។ ជា​ការច្បាស់ណាស់​ថា​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ត្រូវតែ​បញ្ឈប់​ការ​ធ្វើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ខុសច្បាប់​តាមរយៈ​ការ​អុចអាល​ឱ្យ​មាន​អំពើ​ហិង្សា​ និង​សង្គ្រាម​ស៊ីវិល‍»។

រី​ឯ​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​អំពាវនាវ​ឲ្យ​ប្រទេស​កម្ពុជា​ជៀសវាង​ការ​គំរាមកំហែង​និង​ការ​បំភិតបំភ័យ​ខាង​នយោបាយ ហើយ​ឱ្យ​កម្ពុជា​លើក​កម្ពស់​សិទ្ធិ​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​ដែល​មាន​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ​សម្រាប់​ពលរដ្ឋ​កម្ពុជា​ទាំងអស់‍៕

ពលរដ្ឋ​ខ្មែរ​ជាច្រើន​លាន​នាក់នឹង​ទៅ​បោះឆ្នោត ​ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​ថ្ងៃ​អាទិត្យ​នេះ។

សន្លឹកឆ្នោត​ ដែល​នឹង​កំណត់​អ្នក​ឈ្នះ​នៅ​ក្នុង​ការបោះឆ្នោត​នេះ ​ក៏​ជា​ការ​សម្រេច​លើ​ភាព​ដឹកនាំ​របស់​លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន ​ដែល​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ចូលរួម​ក្នុង​ការបោះឆ្នោតនេះ​ជា​លើក​ទីមួយ​ក្នុង​នាម​ជា​ប្រធានបក្ស។

លោក​ហ៊ុនសែន​ទទួល​បាន​ទទួលតួនាទី​ប្រធាន​បក្ស​នេះ​តាំងពី​ថ្ងៃទី​២០ ខែមិថុនា ​ឆ្នាំ​២០១៥ ​បន្ទាប់​ពីមរណភាពរបស់លោក​ជា ស៊ីម។

ខុសពី​លើកមុន​ ដែល​លោក​ហ៊ុន សែន​ហាក់​ដូច​ជា​ មាន​ភាព​រំភើយ​មិន​ផ្តល់​សារៈសំខាន់​ចំពោះ​យុទ្ធនាការ​ឃោសនា​ដោយ​លោក​មិន​បាន​ចូលរួម​តាំងពី​ឆ្នាំ​១៩៩៨​ ប៉ុន្តែ​ការ​បោះឆ្នោត​លើក​នេះ​លោក​ត្រូវ​ចេញ​មុខ​ដឹកនាំ​ក្បួន ​ដើម្បី​ឃោសនា​នៅ​ថ្ងៃ​ចុងក្រោយ ​កាលពី​ថ្ងៃសុក្រ។

ការណ៍​នេះ​កើតឡើង​ ក្រោយពេល​ដែល​ប្រជាប្រិយ​ភាព​របស់​គណបក្ស​បាន​ធ្លាក់​ចុះ​ក្នុង​ការបោះឆ្នោតជាតិ​កាលពីឆ្នាំ​២០១៣ ដែល​ធ្វើ​ឱ្យ​គណបក្ស​កាន់អំណាច​ឈ្នះ​ទាំង​ប្រផិតប្រភើយ​ព្រម​ទាំង​មាន​ការ​តវ៉ា​រឿង​បន្លំ​សន្លឹក​ឆ្នោត។

ការបោះឆ្នោត​ឃុំ​សង្កាត់​លើកទីមួយ​ក្នុង​ឆ្នាំ​២០០២ ​បាន​បណ្តាល​ឱ្យ​គណបក្ស​នេះ​ថយ​អំណាច​នៅ​មូលដ្ឋាន ដែល​គណបក្ស​នេះ​ក្តាប់​យ៉ាង​ណែន​ចាប់​តាំងពី​ខ្លួន​ត្រូវ​បាន​លើក​បន្ទុប​ដោយ​រដ្ឋបាល​ក្រុង​ហាណូយ​តាំងពី​ខែ​មករា ឆ្នាំ​១៩៧៩។ បន្ទាប់​ពី​នោះ ​គណបក្ស​ប្រជាជន​កម្ពុជា​តែងតែ​ឈ្នះ​នៅ​រាល់​ការបោះឆ្នោត​ថ្នាក់​ឃុំ-សង្កាត់​ជា​បន្តបន្ទាប់​មក​ទៀត​ក្នុង​ឆ្នាំ​២០០៧ និង​២០១២។

សម្រាប់​លោក​ហ៊ុន សែន​ការ​បោះឆ្នោត​នេះ​មិន​អាច​ចាញ់​បាន​ទេ ​ព្រោះ​ការ​ចាញ់​នៅ​លើក​នេះ​បន្ទាប់ពី​ការ​ធ្លាក់​ប្រជាប្រិយ​ភាព​ក្នុង​ឆ្នាំ​២០១៣​ វានឹង​ជា​សញ្ញា​គ្រោះថ្នាក់មួយចំពោះ​គណបក្ស​នៅ​ក្នុង​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨។

នៅ​ក្នុងសម្ពាធ​ចំពោះ​មុខ ​ដែល​អាច​វាយ​តម្លៃ​ការដឹកនាំ​របស់​លោក​ក្នុង​នាម​ជា​ប្រធាន​ថ្មី​របស់គណបក្ស​គឺ​លោកត្រូវ​យក​ឱ្យ​ឈ្នះ​មកវិញ​នូវ​ខេត្ត​ ដែល​បាន​ចាញ់​កន្លង​មក​គឺ មាន​រាជធានី​ភ្នំពេញ​ខេត្ត​កំពង់ស្ពឺ ​កណ្តាល ​ព្រៃវែង​ និង​ខេត្ត​កំពង់ចាម​ ដែល​ពេល​នេះ​បាន​បំបែក​ទៅ​បន្ថែម​ជា​ខេត្ត​ត្បូងឃ្មុំ។

ប៉ុន្តែ​លោក​ហ៊ុន សែន​ក៏​កំពុង​ប្រឈម​នឹង​អ្នកបោះឆ្នោត​ដែល​លោក​ស្ទើរតែ​នឹង​ពិបាក​ធ្វើ​ឱ្យ​ពេញចិត្ត​បាន​នោះ​គឺ ​ក្រុម​យុវជន​ក្មេងៗ​ដែល​កំពុង​ចង់​ស្វែង​រក​ការងារ​ធ្វើ ​ពលករ​ចំណាក​ស្រុក​ និង​ពលរដ្ឋ​រងគ្រោះ​ដោយ​បញ្ហា​អយុត្តិធម៌​សង្គម។ ​ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​ដៃគូ​ប្រជែង​អះអាង​ថា​ពួកគេ​គឺជា ​តំណាង​ឱ្យ​សំឡេង​ទាំង​នោះ។

ខុស​ពី​ការបោះឆ្នោត​ឆ្នាំ​២០១៣​ដែល​លោក​ហ៊ុន សែន​ប្រើ​សារ​យ៉ាង​សុភាព​គឺ​ បក្ស​ណា​ចាញ់​ឈ្នះ​មិន​សំខាន់​ៗ​ឱ្យ​តែ​ជាតិ​បាន​សុខ​និង​ «បើ​ស្រឡាញ់​ បើ​អាណិត ​បើ​ពេញ​ចិត្ត​ បើ​ជឿ​ទុក​ចិត្ត‍» លើ​រូបលោកគឺ​សូម​បោះឆ្នោត​ឱ្យ​គណបក្ស​ប្រជាជន​ គឺ​នៅ​លើក​នេះ​លោក​ប្រើ​វោហាសាស្រ្ត​គំរាមកំហែង​ម្តង​ហើយ​ម្តងទៀតថា ​ប្រទេស​ជាតិ​នឹង​មាន​សង្គ្រាម​ បើ​សិន​ជា​គណបក្ស​របស់​លោក​ចាញ់ឆ្នោត​។

លោក​ហ៊ុន សែន​នៅតែ​បន្ត​សារ​នេះ​ បើ​ទោះបីជា​មក​ដល់​ថ្ងៃ​ឃោសនា​ចុងក្រោយ។

«បងប្អូន អ្នកលក់ដូរ ទាំងឡាយនៅតាមផ្សារ​ តើ​បងប្អូនចង់ភ្លក់រស់ជាតិ​នៃការមិនចាយលុយ​ មិនមានការផ្លាស់ប្តូរទំនិញ​ ឬក៏ចង់បន្ត?។ នេះជាការជ្រើសរើស​រវាង​ការ​រក្សា​សន្តិភាព ដើម្បី​ធានា​ការអភិវឌ្ឍ ​និង​ការបំផ្លិច​បំផ្លាញ​ចលាចល‍»។ ​

ទន្ទឹម​នឹង​នេះ​ លោក​ហ៊ុន សែន​បាន​លើកឡើង​ពី​សមិទ្ធផល​ក្រោម​ការដឹកនាំ​ជាង​ ៣២ឆ្នាំ​របស់​លោក និង​ពលិកម្ម​របស់​គណបក្ស​ដែល​រំដោះ​ពលរដ្ឋ​ពី​របប​ប៉ុល ពត​និង​បៀវត្សរ៍​កម្មករ​កម្មការិនីជាដើម។ ប៉ុន្តែ​បញ្ហា​ទាំងអស់​នេះ​ហាក់​មិន​សូវ​ឆ្លើយ​តប​នឹង​បញ្ហា​នា​ពេល​បច្ចុប្បន្ន​ ដែល​កម្លាំង​កម្មករ​ជាង​៧០​ម៉ឺន​នាក់​ត្រូវការ​ប្រាក់បៀវត្សរ៍​ខ្ពស់​ជាង​បច្ចុប្បន្ន ​ពលករ​ខ្មែរ​ជាង​មួយ​លាន​នាក់​ធ្វើ​ចំណាក​ស្រុកទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នានា។

ទន្ទឹម​នឹង​ការ​ប្រឈម​ខាងក្រៅ​នេះ​នៅ​ពី​ខាងក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​បាត់​បង់​ឥស្សរជន​ដ៏​សំខាន់ៗ​របស់​គណបក្ស​មួយ​ចំនួន​ចាប់​តាំង​ពី​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣មក​ ក្នុង​នោះ​មាន​លោក​ជា ស៊ីម ប្រធាន​គណបក្ស​ និង​លោក​សុខ អាន​ រដ្ឋមន្ត្រី​ទី​ស្តីការ​គណៈរដ្ឋ​មន្ត្រី ដែល​គេ​ចាត់​ទុក​ថា​ជា​ដៃ​ស្តាំរបស់​លោក​ជាដើម។

ក្នុងពេល​ជាមួយ​គ្នា​នេះ​ដែរ ​បញ្ហា​គ្រួសារ​បក្ស​ពួកនិយម​របស់​លោក​កាន់តែ​លេច​ចេញ​ជារូបរាង​កាន់តែ​ច្បាស់​ធ្វើ​ឱ្យ​គេ​មើល​ឃើញ​ថា​ លោក​គឺ​ជា​តំណាង​ឱ្យគ្រួសារ​អភិជន​ច្រើន​ជាង​គ្រួសារ​វណ្ណៈ​កសិករ​ដែល​ជា​ប្រភព​ដើម​របស់លោក។

តាម​របាយការណ៍​របស់​អង្គការ​ឃ្លូបប៊លវីតណេស​ (Global Witness) ក្រុម​គ្រួសារ​របស់​លោក​មាន​ទ្រព្យធន​ក្នុ​ង​របប​ជំនួញ​រាប់​រយ​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​ខណៈ​ពេល​ដែល​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ប្រាំ​នាក់​នៅតែ​រស់​នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ។

រូបឯកសារ៖ បភាព​គម្រប​របាយការណ៍​«ការ​ក្តោបក្តាប់​តាម​បែប​ប្រទូសរ៉ាយ»​ ឬ​និយាយ​ជា​ភាសា​អង់គ្លេស​ថា​ Hostile Takeover​ របស់​អង្គការ​ Global Witness។

XS
SM
MD
LG