ចំនួនអ្នកបានទៅបោះឆ្នោតឃុំសង្កាត់បានកើនដល់ជិត៩០ បើតាមតួលេខថ្មីរបស់គ.ជ.ប ចេញផ្សាយនៅថ្ងៃច័ន្ទ។
រូបភាពនៃសកម្មភាពចូលរួមបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៤ របស់ប្រជាពលរដ្ឋកម្ពុជា ដែលអ្នកយកព័ត៌មាន VOA បានផ្តិតយកកាលពីថ្ងៃអាទិត្យម្សិលមិញនេះ។ លទ្ធផលបឋមរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ឈ្នះបាន ១១៥៨ឃុំ គណបក្សសង្គ្រោះជាតិ ឈ្នះបាន ៤៨៧ឃុំ និងគណបក្សខ្មែររួបរួមជាតិ ឈ្នះបាន១ឃុំ។
លោក សុខ ឥសាន អ្នកនាំពាក្យគណប្រជាជនកម្ពុជា បានបង្ហាញអំពីលទ្ធផលបោះឆ្នោតបឋមៗនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ យោងតាមការវាយតម្លៃរបស់បក្ស និងលទ្ធផលបឋមរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត។ លោក សុខ ឥសាន បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជាឈ្នះបាន១១៥៨ឃុំ និងគណបក្សសង្គ្រោះជាតិ ឈ្នះបាន៤៨៧ឃុំ។ ការណ៍នេះលោកយល់ថា ជាជោគជ័យមួយទាំងសម្រាប់គណបក្សកាន់អំណាច និងគណបក្សជំទាស់។ លោក សុខ ខេមរា នៃ VOA បានសម្ភាសន៍លោក សុខ ឥសាន កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ ដែលផ្សាយផ្ទាល់តាមហ្វេសប៊ុក។
ការផ្សាយផ្ទាល់តាមហ្វេសប៊ុក៖ លោក សាយ មុន្នី និងលោក ម៉ែន គឹមសេង នៃ VOA ពិភាក្សាពីលទ្ធផលបឋមនេះនឹងតើ វានឹងមានផលប៉ះពាល់យ៉ាងណាចំពោះការបោះឆ្នោតជាតិនៅឆ្នាំ២០១៨ខាងមុខ ដោយផ្អែកតាមសេចក្តីរាយការណ៍របស់សហការី VOA នៅតាមការិយាល័យបោះឆ្នោតនានា លទ្ធផលបឋមរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប) ការអង្កេតរបស់អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ និងការលើកឡើងរបស់អ្នកនយោបាយមកពីគណបក្សនយោបាយផ្សេងៗ។