វ៉ាស៊ីនតោន —
អង្គការមួយដែលឃ្លាំមើលសភាកម្ពុជាបានរកឃើញថាអ្នកតំណាងរាស្រ្តនៃគណបក្សជាប់ឆ្នោតទាំងពីរបានចុះមូលដ្ឋានច្រើនក្នុងឆមាសទីមួយនៃអណត្តិទី៥នេះប៉ុន្តែគ្មានសកម្មភាពណាជួយអន្តរាគមន៍ដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋទេ។
អង្គការខុមហ្វ្រែលបានចេញរបាយការណ៍មួយកាលពីថ្ងៃច័ន្ទដោយបង្ហាញថាអ្នកតំណាងរាស្រ្តជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិបានចុះជួបអ្នកគាំទ្រច្រើនជាងអ្នកតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាដោយបានចុះទៅមូលដ្ឋានចំនួន២១២ដងរីឯគណបក្សកាន់អំណាចបានចំនួន១៨៨ដង។
អង្គការខុមហ្វ្រែលបានបញ្ជាក់ក្នុងរបាយការណ៍របស់ខ្លួនថាស្ថាប័នសភាមិនមានលទ្ធភាពសូម្បីធ្វើការពិភាក្សាច្បាប់ឡើយ៖
«សម្រាប់ដំណើរការរដ្ឋសភានីតិកាលទី៥នេះត្រូវបានគេវាយតម្លៃថារដ្ឋសភាឯកបក្សនឹងមិនអាចបំពេញតួនាទីរបស់ខ្លួនបានល្អនោះទេ។ តួនាទីមួយក្នុងចំណោមតួនាទីសំខាន់ៗជាច្រើនគឺការអនុម័តច្បាប់ត្រូវបានគេវាយតម្លៃថារដ្ឋសភានីតិកាលនេះនឹងមិនមានការពិភាក្សាផុសផុលទៅលើសេចក្តីព្រាងច្បាប់ដែលបញ្ជូនពីរដ្ឋាភិបាល»។
លោក អ៊ូ វីរៈ ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់ថាអវត្តមាននៃអង្គនីតិប្បញ្ញត្តិដ៏ខ្លាំងក្លាមួយមិនបានធ្វើឱ្យស្ថានភាពសិទ្ធិមនុស្សបានប្រសើរឡើងទេ។
«អំណាចក្នុងប្រទេសកម្ពុជាយើងគឺមានតែនីតិប្រតិបត្តិទេដែលមានអំណាចខ្ពស់ហើយតំណាងរាស្រ្តមិនសូវជាមានអំណាច មិនសូវចូលរួមដោះស្រាយបញ្ហាទេអញ្ចឹងបន្ទុកទាំងឡាយធ្លាក់ទៅលើនីតិប្រតិបត្តិហើយអំណាចទាំងឡាយក៏ធ្លាក់មកលើនីតិប្រតិបត្តិដែរ។ របបបែបនេះគឺមិនមែនជាប្រជាធិបតេយ្យពេញលេញទេដោយសារតែតំណាងរាស្រ្តមិនមានអំណាចទៅលើនីតិប្រតិបត្តិប៉ុន្តែយើងឃើញថាតំណាងរាស្រ្តបានត្រឹមតែចុះ[ជួបប្រជារាស្រ្ត] ប៉ុន្តែដំណោះស្រាយទាំងឡាយគឺចេញមកពីអំណាចនីតិប្រតិបត្តិបានន័យថាចៅហ្វាយខេត្តដូចជាចៅហ្វាយក្រុងភ្នំពេញគាត់មានអំណាចជាងតំណាងរាស្រ្តក្រុងភ្នំពេញទៅទៀត»។
លោកបណ្ឌិតសុខ ទូចសាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈក៏បានយល់ស្របនឹងការរកឃើញរបស់អង្គការខុមហ្វ្រែលដោយលោកបញ្ជាក់ថាសកម្មភាពក្តៅគគុកក្នុងពេលកន្លងមកសភាបានខកខានក្នុងការបំពេញតួរនាទីរបស់ខ្លួនដើម្បីការពារប្រជាពលរដ្ឋ៖
«អ្វីដែលជាបញ្ហាជាតិយើងឃើញថានៅទាំងមូលដូចជាបញ្ហាដីធ្លី ក៏នៅតែជាបញ្ហាហើយថ្មីៗនេះបង្រ្កាបទៀតហើយអ្នកស្លាប់ក៏សភាមិនមាន។ តាមពិតទៅសភាហ្នឹងត្រូវបំពេញតួនាទីរបស់គាត់កោះអញ្ជើញស្ថាប័នដែលពាក់ព័ន្ធមកបំភ្លឺឱ្យសភាថាតើហេតុអ្វីបានជាបង្រ្កាបបែបហ្នឹងហេតុអ្វីបានជាមានការសម្លាប់ក្រៅប្រព័ន្ធបែបហ្នឹង ហេតុអ្វី ក៏មានការរំលោភដីធ្លីបែបហ្នឹង។ នេះជាតួនាទីរបស់អង្គនីតិប្បញ្ញត្តិ ក៏ប៉ុន្តែដំណើរការកន្លងមកអត់មានធ្វើអញ្ចឹងទេគឺអ្នកទាំងអស់បម្រើទៅតាមគោលនយោបាយរបស់បក្ស មិនមែនបម្រើជាតំណាងរាស្រ្ត។ វាជាតំណាងឱ្យបក្ស។ ទាំងអស់នេះដែលធ្វើឱ្យសភាសព្វថ្ងៃនេះវាទៅជាសភាបក្សហើយប្រជាជនរងទុក្ខនៅតែរងទុក្ខដដែលហើយបញ្ហាជាប់គាំងនៅតែជាប់គាំងដដែល»។
អង្គការខុមហ្វ្រែលក៏បានរកឃើញដែរថាក្នុងចំណោមការិយាល័យតំណាងរាស្រ្តគឺមានការិយាល័យចំនួនបីមិនសូវបើកដំណើរការនិងបំពេញតួនាទីការងាររបស់ខ្លួនទេក្នុងនោះ រួមមានការិយាល័យក្នុងខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង និងខេត្តពោធិ៍សាត់។
អ្នកតំណាងរាស្រ្តរបស់គណបក្សប្រជាជនកម្ពុជាមានចំនួន៦៨ រូបរីឯគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងមានបេក្ខជនជាប់ឆ្នោតចំនួន៥៥រូបប៉ុន្តែមិនមានអ្នកណាម្នាក់មកស្បថទទួលយកសុពលភាពឡើយដោយចោទប្រកាន់ថាលទ្ធផលដែលចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនត្រឹមត្រូវ៕