ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

សមាជិក​គណៈ​កម្មាធិការ​សភាចំនួន​​​ពីរ​​សាក​សួរ​​លោក​ James Comey ​អតីត​នាយក​ FBI ​ដោយ​សម្ងាត់


អតីត​នាយក​ FBI លោក James Comey ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ក្រោយ​ពេល​ផ្ដល់​សក្ខីកម្ម​នៅ​គណៈកម្មាធិការ​យុត្តិធម៌​ និង​គណៈកម្មការ​ត្រួត​ពិនិត្យ នៅ​វិមាន​កាពីតូល រដ្ឋ​ធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​៧ ធ្នូ ២០១៨។

សមាជិក​សភាមក​ពី​គណៈ​កម្មាធិការ​សភា​ចំនួន​ពីរសាក​សួរ​លោក​ James Comey ​អតីត​នាយក​ FBI ​ដោយ​សម្ងាត់​កាល​ពី​ថ្ងៃសុក្រ ​ដែល​ជា​ឱកាស​ចុង​ក្រោយ​សម្រាប់គណបក្ស​សាធារណរដ្ឋ​ធ្វើ​ដូច្នេះ​ មុន​ផ្តល់​អំណាច​ដឹក​នាំ​សភា​ឲ្យ​ពួក​គណបក្សប្រជាធិបតេយ្យ​នៅ​ក្នុង​ខែ​មករា។

លោក ​Comey ​ត្រូវ​បាន​គេ​កោះ​ហៅ​កាល​ពី​ខែ​មុន​ដើម្បី​ផ្តល់​សក្ខីកម្ម​អំពី​ការ​ស៊ើប​អង្កេត​ទៅ​លើ​ការ​ចោទ​ប្រកាន់​ដែល​ថា ​យុទ្ធនាការ​បោះឆ្នោត​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ មាន​ជាប់​ទាក់​ទង​នឹង​ប្រទេស​រុស្ស៊ី ​និង​ការ​ស៊ើប​អង្កេតអំពី​សារ​អេឡិច​ត្រូនិច ​(អ៊ីមែល)របស់​លោក​ស្រី​ ហ៊ីល​ឡា រីគ្លីនតុន​ ដែល​ជា​គូប្រជែង​របស់​លោក​ប្រធានាធិបតី ​ត្រាំ។ ​

លោក​ Comey​ ​បាន​ជំទាស់់​ថា ​ការ​ស៊ើប​អង្កេតនៅ​ក្នុង​សេចក្តី​សម្រេច​ចិត្ត​របស់ ​FBI ​និង​ក្រសួងយុត្តិធម៌​កាល​ពី​ឆ្នាំ​២០១៦​ និង​ឆ្នាំ​២០១៧​ បណ្តាល​មកពី​ហេតុផល​នយោបាយ។​

នៅ​ក្នុង​សេចក្តី​អត្ថា​ធិប្បាយ​ថ្មី​មួយ​នៅ​លើ​គណនី ​Twitter ​របស់​លោក លោក ​Comey ​បាន​និយាយ​ថា ​លោក​ប្រហែល​ជា​មិន​បង្ហាញ​ខ្លួន​ទេ ​ប្រសិន​បើ​ការ​សាក​សួរ​នេះ​មិន​ធ្វើ​ឡើង​ជា​សាធារណៈ​ ហើយ​លោក​នឹង​សប្បាយ​ចិត្តក្នុង​ការ ​«អង្គុយ​នៅ​កន្លែង​ភ្លឺ»​ និង​ឆ្លើយ​គ្រប់​សំណួរ​ទាំង​អស់។​

លោក ​Comey ​បាន​និយាយ​ថា ​លោក​បារម្ភ​ខ្លាច​សក្ខីភាព​របស់​លោក​នឹង​ត្រូវ​គេ​បំភ្លៃប្រសិន​បើធ្វើ​ជា​សម្ងាត់៕

XS
SM
MD
LG