ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រជាពលរដ្ឋ​កូឡុំប៊ី​បោះ​ឆ្នោត​សម្រេច​ថា​តើ​គួរ​គាំទ្រ ឬ​មិន​គាំទ្រ​ចំពោះ​កិច្ច​ព្រមព្រៀង​សន្តិភាព


ប្រជាពលរដ្ឋកូឡុំប៊ី​ធ្វើការ​សាទរ​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​រដ្ឋាភិបាល និង​ក្រុម​ចលនា​ឧទ្ទាម។
ប្រជាពលរដ្ឋកូឡុំប៊ី​ធ្វើការ​សាទរ​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​រដ្ឋាភិបាល និង​ក្រុម​ចលនា​ឧទ្ទាម។

ប្រជាពលរដ្ឋ​កូឡុំប៊ី​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​នៅ​ថ្ងៃ​អាទិត្យ​នេះ ថា​តើ​ពួកគេ​នឹង​ទទួល​យក​នូវ​កិច្ច​ព្រមព្រៀង​សន្តិភាព​រវាង​រដ្ឋាភិបាល និង​កងកម្លាំង​ប្រដាប់​អាវុធ​បដិវត្តន៍​កូឡុំប៊ី ឬ​ក៏​យ៉ាង​ណា។

ការ​ធ្វើ​ប្រជាមតិ​នេះ​ធ្វើ​ឡើង​ក្នុង​រយៈពេល ៦ ថ្ងៃ ក្រោយ​មក បន្ទាប់​ពី​កិច្ច​ព្រមព្រៀង​សន្តិភាព​រវាង​រដ្ឋាភិបាល និង​ចលនា​ពួក​ឧទ្ទាម​កូឡុំប៊ី​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា ដែល​ឈាន​ដល់​ការ​បញ្ចប់​ការ​បះបោរ​ ដែល​អូស​បន្លាយ​អស់​រយៈពេល​យូរ​បំផុត​នៅ​ក្នុង​ទ្វីប​អាមេរិក។

ការ​ស្ទង់​មតិ​ជា​សាធារណៈ បាន​បង្ហាញ​ថា កិច្ច​ព្រមព្រៀង​សន្តិភាព​នេះ​ទំនង​ជា​នឹង​ត្រូវ​បាន​គេ​អនុម័ត​ជាក់​ជា​មិន​ខាន។ ប៉ុន្តែ ប្រសិនបើ​មាន​មនុស្ស​ក្នុង​ចំនួន​តិចតួច​ចេញ​មក​បោះ​ឆ្នោត​គាំទ្រ នោះ​កិច្ច​ព្រមព្រៀង​នេះ​អាច​មិន​ត្រូវ​បាន​គេ​អនុម័ត​នោះ​ទេ។ ដើម្បី​ឲ្យ​កិច្ច​ព្រមព្រៀង​នេះ​ទទួល​បាន​ការ​អនុម័ត អ្នក​បោះ​ឆ្នោត​ចំនួន​យ៉ាង​តិច ១៣ ភាគរយ ក្នុង​ចំណោម​អ្នក​បោះ​ឆ្នោត​សរុប ត្រូវតែ​គាំទ្រ​កិច្ច​ព្រមព្រៀង​នេះ។

បន្ទាប់ពី​កិច្ច​ព្រមព្រៀង​សន្តិភាព​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន មេដឹកនាំ​ពួក​ចលនា​ក្រុម​ឧទ្ទាម​កូឡុំប៊ី​លោក Rodrigo Londono ដែល​ត្រូវ​បានស្គាល់​តាមឈ្មោះ​ថា Timochenko នោះ បាន​ប្រកាស​ជា​សាធារណៈ​សុំ​ការ​លើកលែង​ទោស​សម្រាប់​ការ​ឈឺចាប់​ ដែល​ចលនា​របស់​លោក​បាន​បង្ក​ឡើង​អស់​រយៈពេល​រាប់​ទសវត្សរ៍​កន្លង​មក​នេះ។

ថវិកា​របស់​ចលនា​ក្រុម​ឧទ្ទាម​នេះ​បាន​មក​ពី​ឧស្សាហកម្ម​កូកាអ៊ីន​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​កូឡុំប៊ី ហើយ​ក្រុម​ឧទ្ទាម​នេះ ជា​ក្រុម​ប្រដាប់​អាវុធ​កម្រិត​ខ្លាំង​ចុងក្រោយ​បំផុត​នា​ពេល​បច្ចុប្បន្ន​នេះ ដែល​ទទួល​បាន​ការ​ជំរុញ​ទឹក​ចិត្ត ដោយសារ​មនោគម​វិជ្ជា​គុយបា និង​មនោគមវិជ្ជា​រុស្ស៊ី​ប្រឆាំង​នឹង​ស្ថាប័ន​ប្រជាធិបតេយ្យ​នៅ​ក្នុង​ទ្វីប​អាមេរិក។

ជម្លោះ​របស់​ក្រុម​ពួក​ឧទ្ទាម​នេះ​ជាមួយ​នឹង​រដ្ឋាភិបាល​កូឡុំប៊ី​តាំង​ពី​ពាក់​កណ្ដាល​ទសវត្សរ៍​ ១៩៦០ មក បាន​ធ្វើ​ឲ្យ​មនុស្ស​រាប់​លាន​នាក់​គេច​ចេញ​ពី​ផ្ទះ​សម្បែង និង​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន​ ២ សែន ៥ ម៉ឺន​នាក់​បាត់បង់​ជីវិត៕

XS
SM
MD
LG