ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Colin Powell ជួយ​បង្កើត​ឲ្យ​មាន​គោលនយោបាយ​អាមេរិក​ដែល​មាន​លក្ខណៈ​យូរ​អង្វែង​ឆ្ពោះ​ទៅ​ទ្វីបអាហ្រ្វិក


រូបឯកសារ៖ លោក Colin Powell នៅ​ពេល​ដែល​លោក​នៅ​ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ចុះ​ពី​លើ​យន្តហោះ​ជាមួយ​ភរិយា​របស់​លោក​ ពេល​ទៅ​ដល់​អាកាស​យានដ្ឋាន​អន្តរជាតិ Jomo Kenyatta នៅក្នុង​ទីក្រុង​ណៃរ៉ូប៊ី កាលពី​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០០១។
រូបឯកសារ៖ លោក Colin Powell នៅ​ពេល​ដែល​លោក​នៅ​ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ចុះ​ពី​លើ​យន្តហោះ​ជាមួយ​ភរិយា​របស់​លោក​ ពេល​ទៅ​ដល់​អាកាស​យានដ្ឋាន​អន្តរជាតិ Jomo Kenyatta នៅក្នុង​ទីក្រុង​ណៃរ៉ូប៊ី កាលពី​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០០១។

អតីត​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Colin Powell ដែល​បាន​ស្លាប់​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​ ត្រូវ​បានគេ​ចង​ចាំនៅ​ក្នុងទ្វីប​អាហ្វ្រិក​ថា ​ជា​អ្នក​ធ្វើ​ឲ្យ​មាន​សន្តិភាព​ និង​បាន​គាំទ្រដល់​ការ​ប្រយុទ្ធប្រឆាំងនឹង​ជំងឺអេដស៍ ​និង​ព្រមានប្រឆាំង​ទៅ​លើការរំលោភ​បំពាននៅ​ក្នុងសង្គ្រាម​ផង​ដែរ។​

លោក Cameron Hudson អ្នកសិក្សា​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៃ​វិទ្យាស្ថានអាហ្រ្វិករបស់​ក្រុម​ប្រឹក្សា​អាត្លង់ទិក​ (Atlantic) បាន​រំឭក​ឡើង​វិញ​ថា លោក Powell គឺ​ជាមន្ត្រី​អាមេរិក​ដំបូង​គេ​ដែល​បាន​ប្រកាសអំពីអំពើ​ប្រល័យពូជសាសន៍​នៅ​ក្នុង​តំបន់ Darfur នៃ​ប្រទេស​ស៊ូដង់ និង​បាន​ចូល​រួម​យ៉ាង​សកម្មនៅ​ក្នុងកិច្ច​ព្រម​ព្រៀង​សន្តិភាព​ ដោយ​បាន​បិទ​បញ្ចប់​នូវ​សង្គ្រាម​ស៊ីវិល​ដ៏​យូរ​អង្វែងនៅ​ក្នុង​ប្រទេស​ស៊ូដង់​ដែលជា​ការ​បើក​ផ្លូវឲ្យប្រទេស​ស៊ូដង់​ខាង​ត្បូង​ ទទួល​បាន​ឯករាជ្យ​របស់​ខ្លួន។

នៅ​ឆ្នាំ ​២០០៤ លោក Powell បាន​ផ្តល់​សក្ខីកម្ម​នៅ​ចំពោះ​មុខគណៈកម្មាធិការកិច្ចការ​បរទេស​របស់​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​អំពីអំពើ​ហិង្សា​ដែល​បាន​កើត​មាន​ឡើង​នៅ​ក្នុងតំបន់ Darfur ដែល​ជា​តំបន់​មួយ​ ដែល​មាន​ការ​ប្រយុទ្ធ​គ្នាដ៏​ប្រល័យ​អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍ និង​បានប្រើពាក្យ​«ប្រល័យ​ពួជសាសន៍»​ផង​ដែរ។

លោក Hudson បាន​ប្រាប់​វីអូអេ​កាល​ពី​ថ្ងៃចន្ទ​ថា «នោះ​ជា​លើក​ទី១​ហើយ​ដែលពាក្យ​ប្រល័យ​ពូជសាសន៍​នេះ ​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​ជម្លោះ​នៅ​ទី​នោះ​ ហើយ​ដែល​បណ្តាល​ឲ្យ​មាន​ការ​គាំទ្រ​នៅ​ជុំវិញ​ពិភព​លោក​ ហើយជា​ពិសេស​នៅក្នុង​សហគមន៍​សកម្មជនសហរដ្ឋ​អាមេរិក​តែ​ម្តង។ បន្ទាប់មក​គេ​ឃើញ​សហរដ្ឋ​អាមេរិ​ក បាន​ចូល​រួមកាន់​តែជ្រៅ​ខ្លាំង​ជាងមុន​នៅ​ក្នុង​ជម្លោះ​នៅ​ទី​នោះ​។

លោកPowell ក៏​បាន​ចូល​រួម​ដើរ​តួនាទីដឹកនាំ​ដ៏​សំខាន់​មួយ​ នៅ​ក្នុង​ការ​ចរចា​ ដែល​បាន​បញ្ចប់​នូវ​សង្គ្រាមស៊ីវិលនៅ​ក្នុង​ប្រទេស​ស៊ូដង់​ ដែលមាន​រយៈពេល​ជាង​ ២​ទសវត្សរ៍។

ក្រោម​ការដឹកនាំរបស់​លោក Powell រដ្ឋបាល​របស់លោកBushបានបង្កើត​នូវ​កម្ម​វិធី​ជំនួយ​ជា​ច្រើន​ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ និងជួយ​កសាង​សេដ្ឋកិច្ច​។ ​កម្មវិធី​ជា​ច្រើននៅ​កំពុង​បន្ត​អនុវត្តនៅ​ឡើយ​រហូត​មក​ដល់​ពេល​នេះ។

ចាប់​តាំង​ពី​ឆ្នាំ​២០០៣​មក កម្មវិធី​ផែនការ​បន្ទាន់របស់​ប្រធានាធិបតី​អាមេរិកដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​អេដស៍ បាន​ផ្តល់​ថវិកា​ប្រមាណ​ជាង​៨៥ពាន់លាន​ដុល្លារនៅ​ទូទាំង​ពិភព​លោក​ សម្រាប់​ការ​ជួយ​ឧបត្ថម្ភ​ក្នុង​កម្មវិធីប្រឆាំង​មេរោគ​អេដស៍​ ហើយ​ដែល​ជំនួយ​ភាគ​ច្រើន​ ត្រូវ​បានផ្តល់​ទៅ​ឲ្យ​ប្រទេស​ក្នុង​ទ្វីប​អាហ្រ្វិក៕

ក្រុម​ផ្សាយ​វីអូអេ​ភាសា Hausa និង​តំបន់ Horn of Africa ចូល​រួមចំណែក​រាយការណ៍​នៅក្នុង​សេចក្តីរាយការណ៍​នេះ។

វីដេអូថ្មីៗបំផុត

XS
SM
MD
LG