ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បក្ស​សង្គ្រោះជាតិ​តវ៉ា​ទៅ​អន្តរជាតិ​ករណី​ធ្វើ​បាប​អតីត​ស្ត្រី​ចៅសង្កាត់​​អូរចារ​


រូប​ឯកសារ៖ នាង ​ស៊ិន ចាន់​​ពៅ​រ៉ូហ្ស៊េត ចៅ សង្កាត់រង​ទី​ពីរ​នៃ​សង្កាត់​​អូរចារ​នៃ​គណបក្ស​សង្រ្គោះជាតិ​ខេត្ត​បាត់ដំបង​ ផ្ដល់​បទ សម្ភាសន៍​ជាមួយ​ VOA ​កំឡុង​ពេល​ចូលរួមរួម​សិក្ខាសាលា​ចលនា​ស្រ្តី​នៅ​ទី​ស្នាក់ការ​បក្ស​សង្រ្គោះជាតិ​ នារាជធានី​ភ្នំពេញ នៅថ្ងៃ​ពុធ ទី​១០ ខែ​សីហា ឆ្នាំ​២០១៦។ (ឡេង ឡែន/VOA)
រូប​ឯកសារ៖ នាង ​ស៊ិន ចាន់​​ពៅ​រ៉ូហ្ស៊េត ចៅ សង្កាត់រង​ទី​ពីរ​នៃ​សង្កាត់​​អូរចារ​នៃ​គណបក្ស​សង្រ្គោះជាតិ​ខេត្ត​បាត់ដំបង​ ផ្ដល់​បទ សម្ភាសន៍​ជាមួយ​ VOA ​កំឡុង​ពេល​ចូលរួមរួម​សិក្ខាសាលា​ចលនា​ស្រ្តី​នៅ​ទី​ស្នាក់ការ​បក្ស​សង្រ្គោះជាតិ​ នារាជធានី​ភ្នំពេញ នៅថ្ងៃ​ពុធ ទី​១០ ខែ​សីហា ឆ្នាំ​២០១៦។ (ឡេង ឡែន/VOA)

កាល​ពី​ចុង​ខែ​មករា​លោក​ ឈាង វុន​ តំណាងរាស្ត្រ​មណ្ឌល​​​បាត់ដំបង​ បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​ចោទ​ប្រកាន់​កញ្ញា​ ស៊ិន ចាន់ពៅរ៉ូហ្ស៊ិត​ ថា​ ​ហាង​លក់​នំ​បញ្ចុក​របស់​នាង​មាន​អ្នក​«​ប្រកាស​គាំទ្រ​ចលនា​ឧទ្ទាម​ ​ចេញ​ចូល‍» ហើយ​ព្រម​ទាំង​បាន​ «ជួយ​ជូត​ការ៉ូ​ ជូត​តុ​ ​និង​បម្រើ​ភ្ញៀវ​ទៀត​ផង‍»។

សមាជិក​សភា​មួយ​ក្រុម​នៃគណបក្ស​សង្គ្រោះ​ជាតិបានដាក់ញត្តិតវ៉ា​ទៅ​ស្ថាប័ន​ច្បាប់​អន្តរជាតិ​និង​អង្គការ​សហប្រជាជាតិ​ស្នើ​សុំឱ្យ​ការពារ​សុវត្ថិភាពអតីត​ចៅ​សង្កាត់​អូរចារ​ខេត្ត​បាត់ដំបង​បន្ទាប់​ពី​មាន​ការ​យាយី​ជា​បន្តបន្ទាប់​ដែល​ក្នុង​នោះ​ប្រព្រឹត្ត​ដោយ​អ្នក​តំណាងរាស្រ្ត​គណបក្ស​កាន់អំណាច។

អតីត​ចៅសង្កាត់​អូរចារ​ខេត្ត​បាត់ដំបង​គឺ​កញ្ញា ​ស៊ិន ចាន់ពៅរ៉ូហ្ស៊ិត​រង ​«ការ​យាយី​រំខាន​និង​ធ្វើ​បាប​ផ្សេងៗ»ដែលរួម​មាន​ខាង​ផ្នែក​រដ្ឋបាល​ក្នុង​ពេល​បំពេញ​ការងារ​និងក្នុង​របរ​លក់ដូរ​ពេល​ក្លាយ​ជាពលរដ្ឋ​សាមញ្ញ​ហើយ។ ជា​ពិសេស​ករណី​ក្នុង​ពេល​ថ្មីៗ​នេះ​ដែល​លោក ​ឈាង វ៉ុន អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចោទ​ថា​ហាង​លក់​នំ​បញ្ចុក​របស់​នាង​មាន​«ធ្វើ​សកម្មភាពនយោបាយ‍»។ នេះ​បើ​យោង​តាម​ញត្តិ​ចំនួន​បួន​ដែល ​VOA ទទួល​បាន​នៅ​ថ្ងៃ​អង្គារ​នេះ។

ញត្តិ​នោះ​ត្រូវ​បាន​ផ្ញើ​ជូន​ទៅ​ប្រធាន​សហភាព​អន្តរសភា (IPU) អ្នករាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​និង​ប្រធាន​គណៈកម្មាធិការ​លុបបំបាត់​ការរើសអើង​ប្រឆាំង​នឹង​ស្រ្តី។

អ្នក​តំណាងរាស្ត្រ​ទាំង​នោះ​បាន​ស្នើ​ឱ្យ​ស្ថាប័ន​ទាំង​នេះ​សម្តែង​ការ​ព្រួយ​បារម្ភប្រាប់ដល់​រដ្ឋាភិបាល​និងសភាជាតិ​កម្ពុជា​ក៏​ដូច​ជា​បញ្ចូល​ក្នុង​របាយការណ៍​ពិនិត្យ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ ​

«ដោយ​យោង​តាម​ស្ថានភាព​ប្រជាធិបតេយ្យ​និង​នីតិរដ្ឋ​ដ៏​អាក្រក់​នៅ​កម្ពុជា​ក៏ដូចជា​ពាក្យ​បណ្តឹង​ជាច្រើន​ដែល​កំពុងតែ​ប្រើប្រាស់​ប្រឆាំង​នឹង​សមាជិក​គណបក្ស​ប្រឆាំង​និង​អង្គការ​សង្គម​ស៊ីវិល​ យើង​ខ្ញុំ​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ថា​ ការ​ចោទ​ប្រកាន់​នេះ​អាច​នឹង​ឈាន​ទៅដល់​ការ​ចោទ​ប្រកាន់​ធ្ងន់ធ្ងរ​ថែម​ទៀត‍»។​

ញត្តិ​បាន​បន្ថែម​ថា ​ការ​យាយី​នេះ​គឺ​ដោយសារ​នាង​ រ៉ូហ្ស៊ិត ​គឺជា​ស្ត្រី​ភេទ​ដែល​រង​ការរើសអើង​ក្នុង​ចំណោម​អ្នក​នយោបាយ​បុរស។

លោកស្រី មូរ សុខហួរ​ អនុប្រធានគណបក្ស​សង្គ្រោះជាតិ​ដែល​បាន​ចុះហត្ថលេខា​ក្នុង​ញត្តិ​នោះ​ជាមួយ​នឹង​អ្នក​តំណាងរាស្ត្រ​ចំនួន​១៣នាក់​ផ្សេង​ទៀត​បាន​បញ្ជាក់​ប្រាប់ ​VOAតាម​អ៊ីមែល​ថា​ បុរសដែល​មាន​អំណាច​ត្រូវ​តែ​បញ្ឈប់​ការ​ធ្វើ​បាប​ស្ត្រី​ ហើយ​ត្រូវ​រួមគ្នា​ជា​សំឡេង​តែមួយ​បញ្ចប់​និទណ្ឌភាព​របស់​ជន​ដែល​ប្រព្រឹត្ត​អំពើ​នេះ។

លោកស្រី​បាន​បន្ថែម​ថា៖

«បើ​ទោះ​បី​ជា​នាង​ ស៊ិន ចាន់ពៅរ៉ូហ្ស៊ិត ​ខិតខំ​ក្រោកឈរ​ប្រកប​ដោយ​ភាព​ថ្លៃថ្នូរ​និង​ភាព​ក្លាហាន​ក៏​ករណី​នេះ​ចាត់ទុកថា​ជា​សារ​មួយ​ផ្តល់​ភាព​អង់អាច​ដល់​ស្ត្រី​នានា​ដែល​ប្រឈមមុខ​នឹង​ការ​ធ្វើ​បាប​ ការ​គំរាម​កំហែង​និង​ការ​រើសអើង‍»។​

លោក​ស្រី​ មូរ សុខហួរ ​ព្រួយបារម្ភ​ថា ​នៅ​ពេល​ណា​ដែល​សាធារណជន​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ករណី​របស់​កញ្ញា រ៉ូហ្ស៊ិត ​គឺ​នាងអាច​នឹង​រង​ការ​ធ្វើ​បាប​ច្រើន​ជាង​មុន។​

កាល​ពី​ចុង​ខែ​មករា​លោក​ ឈាង វុន​ តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង​ និង​ជា​ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស​នៅ​រដ្ឋសភា​ បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​ចោទ​ប្រកាន់​កញ្ញា​ ស៊ិន ចាន់ពៅរ៉ូហ្ស៊ិត​ ថា​ ​ហាង​លក់​នំ​បញ្ចុក​របស់​នាង​មាន​អ្នក​«​ប្រកាស​គាំទ្រ​ចលនា​ឧទ្ទាម​ ​ចេញ​ចូល‍» ហើយ​ព្រម​ទាំង​បាន​ «ជួយ​ជូត​ការ៉ូ​ ជូត​តុ​ ​និង​បម្រើ​ភ្ញៀវ​ទៀត​ផង‍»។

លោក​បាន​បន្ថែម​ថា៖ «បើ​ទី​នេះ​ត្រូវ​បាន​ប្រើប្រាស់​ជា​កន្លែង​ប្រមូល​ផ្តុំ​រងើក​ភ្លើង​នោះ​ ពិត​ជា​គ្រោះ​ថ្នាក់​ណាស់​សម្រាប់​ Rozet ហើយ​មិន​អាច​អត់​ឱន​បាន​ឡើយ»។​

បន្ទាប់​ពី​មាន​ប្រតិកម្ម​រិះគន់​ខ្លាំងៗ​តាម​បណ្តាញ​សង្គម​លោក​ ឈាង វុន​ បាន​បន្ធូរបន្ថយ​វោហាសាស្រ្ត​ដោយ​ថា​លោក​មិន​បាន​ចោទ​ប្រកាន់​ដូច្នេះ​ទេ៕

XS
SM
MD
LG